ក្លឹបអ្នកមានបុណ្យBarcelona បានចុះហត្ថលេខាទិញខ្សែការពារសញ្ជាតិម៉ិកស៊ិក Julian Araujo ពីក្លឹបបាល់ទាត់ អាមេរិក LA Galaxy ក្នុងកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០២៦។នេះបើយោងតាមការប្រកាសរបស់ក្លឹបទាំងពីរកាល ពីសប្តាហ៍មុន។
ក្លឹបBarcelona បានខកខានក្នុងការចុះហត្ថលេខាលើ កីឡាករAraujo នៅថ្ងៃផុតកំណត់នៃការផ្ទេរ ខណៈដែល ពួកគេយឺតពេល ១៨ វិនាទីក្នុងការចុះឯកសារការងារ ហើយបាននិយាយថាពួកគេនឹងប្តឹងឧទ្ធរណ៍ទៅតុលាការ អាជ្ញាកណ្តាលកីឡា(CAS)ដើម្បីទទួលបានកីឡាករដែលបានចុះឈ្មោះរួចហើយ។
Araujo បានចុះហត្ថលេខាលើកិច្ចសន្យា បីឆ្នាំកន្លះរហូតដល់ចុងបញ្ចប់នៃរដូវកាល២០២៥-២៦ ហើយក្លឹប Barcelona បាននិយាយថាកីឡាករវ័យ ២១ឆ្នាំនឹងចូលរួមជាមួយក្រុម B របស់ក្លឹប។
Araujo ដែលបានចូលរួមជាមួយ LA Galaxy ក្នុងខែមីនា ឆ្នាំ ២០១៩ ស៊ុតបាល់បានចំនួន ២គ្រាប់ និងជួយមិត្តរួម ក្រុមបាន២០ដង ក្នុងការបង្ហាញខ្លួន១០៨ប្រកួតដោយបានលេងគ្រប់ការប្រកួតទាំងអស់ជាមួយក្លឹប MLS។
កើតនៅរដ្ឋកាលីហ្វ័រញ៉ាគាត់មានសិទ្ធិទៅលេងឱ្យទាំងសហរដ្ឋអាមេរិកនិងម៉ិកស៊ិក។បន្ទាប់ពីលេងឱ្យក្រុមយុវជន របស់សហរដ្ឋអាមេរិកគាត់បានបង្ហាញខ្លួនតែមួយគត់សម្រាប់ក្រុមឈុតធំ ក្នុងខែធ្នូ ឆ្នាំ២០២០ទល់នឹងក្រុមជម្រើ សជាតិ El Salvador ។
នៅឆ្នាំ ២០២១ គាត់បានស្នើសុំឱ្យ FIFA យល់ព្រមលើការផ្លាស់ប្តូររបស់គាត់ដើម្បីតំណាងឱ្យប្រទេសម៉ិកស៊ិក ដោយបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅខែធ្នូក្នុងការប្រកួតមិត្តភាព ២-២ជាមួយស៊ីលី៕