Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិលោកប្រាយុទ្ធ ចាន់អូចា  រំលាយសភាខែមីនា និងបោះ​ឆ្នោត​ថ្ងៃទី៧ខែឧសភា

លោកប្រាយុទ្ធ ចាន់អូចា  រំលាយសភាខែមីនា និងបោះ​ឆ្នោត​ថ្ងៃទី៧ខែឧសភា

នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចាបាននិយាយកាលពីថ្ងៃអង្គារទី២១ខែកុម្ភៈថា លោកនឹងរំលាយសភាតំ​ណាងរាស្រ្តនៅដើមខែក្រោយ (ខែមីនា)ដើម្បីរៀបចំការបោះឆ្នោតសកលដែលអាច​នឹងប្រព្រឹត្តទៅនៅថ្ងៃ​ទី៧ខែ​ឧសភាហើយលទ្ធផលឆ្នោតអាចប្រកាសនៅដើមខែកក្កដាតាមការកំណត់របស់គណៈកម្មាធិការរៀបចំការបោះឆ្នោត(EC)។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍កាលពីថ្ងៃពុធទី ២២ខែកុម្ភៈឆ្នាំ ២០​២៣​។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា ឧបនាយករដ្ឋមន្ត្រី លោក​Wissanu Krea-ngam បានជូនដំណឹងអំពីពេលវេលាសម្រាប់ការបោះឆ្នោតទូទៅ និងអ្វីដែលត្រូវធ្វើ និង​មិនត្រូវធ្វើសម្រាប់រដ្ឋាភិបាលចាំផ្ទះ។

លោកបាននិយាយថាខ្ញុំបានប្រាប់អង្គប្រជុំគណៈរដ្ឋមន្ត្រីថា សភានឹងត្រូវរំលាយនៅខែមីនា។ការបោះឆ្នោត​គ្រោង​ធ្វើឡើងនៅថ្ងៃទី ៧ ឧសភា ដូចដែលបានប្រកាសដោយ ECពេលវេលាត្រូវបានកំណត់ដូច្នេះស្ថាប័នពាក់ព័ន្ធ​អាច​ដំណើរការការងាររបស់ពួកគេដោយរលូនមុនការបោះឆ្នោត។

នៅពេលសួរម្តងទៀតដោយអ្នកសារព័ត៌មានថាតើសភានឹងត្រូវរំលាយនៅដើមខែក្រោយឬយ៉ាងណានោះឧត្តម​សេ​នីយ៍ ប្រាយុទ្ធបាននិយាយថាខ្ញុំបាននិយាយរួចហើយ​ថាវានឹងកើតឡើងនៅក្នុង​ខែមីនាដូច្នេះ​សមាជិកសភា​អាចមានពេលវេលាដកដង្ហើមខ្លះ។

កន្លងមកលោកប្រាយុទ្ធ បាននិយាយថា លោកនឹងរំលាយសភាមុនការបញ្ចប់អាណត្តិរយៈពេល ៤ ឆ្នាំនៅថ្ងៃទី​២៣​ខែ​មីនាដើម្បីទុកពេលឱ្យអ្នកនយោបាយផ្លាស់ប្តូរគណបក្ស។អ្នកនយោបាយត្រូវបានតម្រូវឱ្យក្លាយ​ជា​សមាម​ជិកនៃគណបក្សមួយយ៉ាងហោចណាស់ ៩០ថ្ងៃមុនថ្ងៃបោះឆ្នោត ប្រសិនបើពួកគេមានបំណងចង់ឈរឈ្មោះ​ជា​បេក្ខជនតំណាងរាស្ត្រ។

EC បានប្រកាសការបោះឆ្នោតថ្ងៃទី ៧ខែឧសភា ប្រសិនបើសភាបញ្ចប់អាណត្តិនៅថ្ងៃទី ២៣ខែមីនា។ នៅក្នុង​ព្រឹ​ត្តិការណ៍​បែបនេះ ថ្ងៃទី ៧ខែកុម្ភៈ គឺជាថ្ងៃចុងក្រោយដែលបេក្ខជនបោះឆ្នោត​មានសក្តានុពលអាចផ្លាស់​ប្តូរភក្តី​ភាពជ្រើសគណបក្សប៉ុន្តែក្នុងករណីដែលសភាត្រូវបានរំលាយឆាប់ៗអ្នកនយោបាយនឹងត្រូវបានតម្រូវឱ្យចូលរួមជាមួយគណបក្សមួយដើម្បីមានលក្ខណៈគ្រប់គ្រាន់ជាបេក្ខជនបោះឆ្នោតយ៉ាងហោចណាស់៣០ថ្ងៃមុនពេលការបោះឆ្នោតត្រូវបានធ្វើឡើង។

ចាប់តាំងពីថ្ងៃកំណត់ថ្ងៃទី៧កុម្ភៈបានកន្លងផុតទៅ អ្នកវិភាគបានរំពឹងថានឹងមានការប្រកាសពីលោក​ឧត្តមសេ​នីយ៍​​ប្រាយុទ្ធថា លោកនឹងរំលាយសភាមុនថ្ងៃទី២៣ មីនា ។ក្នុងន័យនេះ ច្បាប់បោះឆ្នោតតម្រូវឱ្យមានការបោះ​ឆ្នោតក្នុងចន្លោះពី ៤៥-៦០ ថ្ងៃបន្ទាប់ពីការរំលាយសភា។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃអង្គារថា បន្ទាប់ពីការរំលាយសភា រដ្ឋាភិបាលបច្ចុប្បន្ននឹងរក្សាតួនាទីជាអ្នកចាំផ្ទះរហូតដល់គណៈរដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែង៕

RELATED ARTICLES