Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិលោកចូបៃដិន ជួបមេដឹកនាំណាតូ ភាគខាងកើត និងប្តេជ្ញាមិនឲ្យរុស្ស៊ី ឈ្នះសង្គ្រាមនៅអ៊ុយក្រែន

លោកចូបៃដិន ជួបមេដឹកនាំណាតូ ភាគខាងកើត និងប្តេជ្ញាមិនឲ្យរុស្ស៊ី ឈ្នះសង្គ្រាមនៅអ៊ុយក្រែន

ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូបៃដិន កំពុងបន្តដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់លោកទៅកាន់ ប្រទេសសម្ព័ន្ធមិត្តណាតូភាគខាងកើតបន្ទាប់ពីបញ្ចប់ទស្សនកិច្ចប្រទេសប៉ូឡូញនិងអ៊ុយក្រែន។ការបន្តដំណើរ ទៅភាគខាងកើតដោយសារតែរដ្ឋបាលរបស់លោកចូបៃដិនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការគម្រាមកំហែងដែលកំពុងកើតមាននិងផលប៉ះពាល់ផ្សេងទៀតដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

មុនពេលចាកចេញពីទីក្រុង Warsaw ប្រទេសប៉ូឡូញនៅថ្ងៃពុធ លោក បៃដិននឹងជួបពិភាក្សាជាមួយមេដឹកនាំ មក ពីThe Bucharest Nineដែលជាបណ្តុំនៃបណ្តាប្រទេសសម័ន្ធមិត្តណាតូនៅភាគ ខាងកើតបំផុតដែលបានមក រួមគ្នាឆ្លើយតបប្រឆាំងទៅនឹងការបញ្ចូលឧបទ្វីបគ្រីមៀក្នុងឆ្នាំ ២០១៤របស់ប្រធានាធិបតីរុស្ស៊ី ។

សម្ព័ន្ធភាព The Bucharest Nine រួមមានប្រទេសប៊ុលហ្គារី សាធារណរដ្ឋឆេក អេស្តូនី ហុងគ្រី ឡាតវី លីទុយអានី ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី។លោក បៃដិនបាននិយាយនៅក្នុងសុន្ទរកថាមួយពីទីក្រុង Warsaw ប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារ ជាមួយនឹងការកត់សម្គាល់ពីព្រឹត្តិការណ៍ដ៏សោក សៅនៃការលុកលុយរបស់រុស្ស៊ីដែលមានអាយុ កាលមួយឆ្នាំថានៅពេលដែលរុស្ស៊ីឈ្លានពានវាមិនមែនជាកាសាកល្បងមកលើប្រទេសអ៊ុយក្រែនតែមួយនោះទេគឺអឺរ៉ុបទាំងមូលតែម្តង។អាមេរិកក៏កំពុងត្រូវបានសាកល្បងហើយណាតូក៏កំពុងត្រូវបានរុស្ស៊ីសាកល្បងដែរ។

លោក បៃដិនប្តេជ្ញាមិនឲ្យរុស្ស៊ីឈ្នះសង្គ្រាមលើអ៊ុយក្រែន

ថ្លែងប៉ុន្មានម៉ោងនៅរដ្ឋធានីប្រទេសប៉ូឡូញដែលជាសម្ព័ន្ធមិត្តណាតូ លោក បៃដិនបានសន្យាថា អ៊ុយក្រែនមិន មែនជាកន្លែងជ័យជម្នះសម្រាប់រុស្ស៊ីឡើយ។

មេដឹកនាំវ័យ៨០ឆ្នាំរូបនេះបានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងគៀវលើកដំបូងរបស់គាត់ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើមនិងប៉ុន្មានថ្ងៃមុនខួបមួយឆ្នាំនៃសង្រ្គាមរយៈពេលមួយឆ្នាំ។

ហ៊ុព័ទ្ធដោយហ្វូងមនុស្សគ្រវីទង់ជាតិនៅខាងក្រៅវិមាន Royal Castle នៃទីក្រុង Warsaw លោក បៃដិនបានឆ្លើយ តបដោយផ្ទាល់ទៅនឹងការចោទប្រកាន់របស់លោក ពូទីនដោយនិយាយថាលោកខាងលិច មិនមានផែនការ វាយប្រហាររុស្ស៊ីទេ។

លោកបាននិយាយថា លោក ពូទីនគិតថាអ្នកកាន់អំណាចស្វ័យប្រវត្តិដូចជារូបលោកគឺពិបាក ដែលត្រូវប្រឈម មុខនឹង ឆន្ទៈដែក របស់សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួន។

លោកបន្តថាមិនគួរមានការងឿងឆ្ងល់ទេ។ការគាំទ្ររបស់យើងចំពោះអ៊ុយក្រែននឹងមិនរអាក់រអួលឡើយណាតូ នឹងមិនបែកបាក់គ្នាហើយយើងនឹងមិននឿយហត់ឡើយ៕

RELATED ARTICLES