ភ្នំពេញ ៖ ស្របពេលដែលកីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង កំពុងត្រៀមទៅប្រកួតម្តងទៀត នៅសង្វៀន Thai Fight ប្រទេសថៃ ប៉ះជាមួយកីឡាកររុស្ស៉ី នោះ ស្រាប់តែមាននារីម្នាក់ បានប្រកាសតាមបណ្តាញសង្គម ហ្វេស ប៊ុក ថាបើព្រំ សំណាង ឈ្នះ នាងសុំធ្វើសង្សារបីខែ។

នារីរូបស្រស់ទ្រលុកទ្រលន់ម្នាក់ ឈ្មោះចោម នារី បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២២ ខែ កុម្ភ: ឆ្នាំ២០២៣ ថា «បើព្រំ សំណាង ឈ្នះ ខ្ញុំសុំធ្វើសង្សារបីខែ»។
បន្ទាប់ពីនារីខាងលើ បានប្រកាសបែបនេះ ក៏មានអ្នកចូលទៅបញ្ចេញយោបល់ (Comment) ជាច្រើន រិះគន់ និង ជេរប្រទេច ដោយពាក្យអសុរោះ ដូចជាថា ៖ សុទ្ធតែពួកអត់កេរ្តិ៍ខ្មាស, បីខែហ្នឹងបានដោតអត់?, ចែហា តិចប្រពន្ធ គាត់វ៉ៃ, មានអ្នកឲ្យនំស៊ី Free ៣ខែទៀត រកឯណាបាន, តោងយកល្បីហើយចែ, ឲ្យប្រពន្ធពូណាង កាប់មែននាង?, អ៊ីចឹងអីកុំផុស ខូចនារីខ្មែរអស់ហើយ ស្រីថោកទាប, ស៊ូរួចអត់ ៣ខែ បងណាង?, នឹកឃើញប្រពន្ធនៅផ្ទះផង កុំ ទៅ ជោរតាមគេ …។

ជាការឆ្លើយតប នារីខាងលើ បានលើកឡើងថា នាងទើបដឹងថា ប្រជាជនខ្មែរ សម្បូរអ្នកត្រឹមត្រូវខ្លាំង បើអ៊ីចឹង ពិតមែន នាងសប្បាយចិត្តណាស់ តែកុំភ្លេចត្រឹមត្រូវទាំងចំពោះគ្រួសារ សង្គម ទាំងការប្រព្រឹត្តផង កុំបានតែមាត់ ។ ជាមួយនេះ នារីខាងលើ បានបញ្ជាក់ថា នាងគ្រាន់តែនិយាយលេងសើចទេ ។

នារីរូបស្រស់ខាងលើ បានសរសេរបញ្ជាក់ថា «ខ្ញុំទើបដឹងថា ប្រជាជនខ្មែរយើងសម្បូរអ្នកត្រឹមត្រូវខ្លាំង អ៊ីចឹងពិត ជាសប្បាយចិត្តណាស់ដែលឃើញអ៊ីចឹង តែកុំភ្លេចត្រឹមត្រូវទាំងចំពោះគ្រួសារ សង្គម ទាំងការប្រព្រឹត្តផង កុំបាន តែមាត់ ។ ចុងក្រោយ ខ្ញុំគ្រាន់តែចង់និយាយលេងសើចទេ លោកអ្នកត្រឹមត្រូវអើយ»។

គួរបញ្ជាក់ថា កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង អាយុ ៣៨ឆ្នាំ ដែលទើបតែឈ្នះខ្សែក្រវាត់ជើងឯក Thai Fight នឹងត្រូវឡើងប្រកួតនៅសង្វៀន Thai Fight ប្រទេសថៃ ម្តងទៀត នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៣ ដោយប៉ះជា មួយ កីឡាករជើងឯកប្រដាល់រុស្ស៉ី (Russian Kickboxing Champion) ឈ្មោះ ហ្វីដាវសុន ណាអ៊ីម៉ូវ (Firdavszhon Naiimov) អាយុ ២១ឆ្នាំ ក្នុងប្រភេទទម្ងន់ ៧៨គីឡូក្រាម ៕
