Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិហ្សេឡិនស្គី ប្រកាសជ័យជម្នះឆ្នាំ២០២៣ ខណៈ​អាមេរិក ​ផ្តល់ជំនួយយោធាថ្មី២ពាន់លានដុល្លារ

ហ្សេឡិនស្គី ប្រកាសជ័យជម្នះឆ្នាំ២០២៣ ខណៈ​អាមេរិក ​ផ្តល់ជំនួយយោធាថ្មី២ពាន់លានដុល្លារ

ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គីបាននិយាយកាលពីថ្ងៃសុក្រថា ទោះបីជាមានការលំបាក​ដែល​ធ្វើអោយប្រជាជនអ៊ុយក្រែនរងទុក្ខក្នុងអំឡុងពេលសង្គ្រាមរយៈពេល ១២ ខែ  យ៉ាងណាក៏ដោយឆ្នាំ​២០​២៣​នឹងក្លាយជាឆ្នាំនៃជ័យជំនះរបស់ប្រទេសអ៊ុយក្រែនលើរុស្ស៊ី។

ថ្លែងក្នុងឱកាសប្រារព្ធខួបមួយឆ្នាំនៃសង្គ្រាមដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈលោកហ្សេឡិន​ស្គីបាន​បញ្ជាក់ថា ពួកយើងរាប់លាននាក់បានធ្វើការជ្រើសរើសមិន យកទង់ជាតិពណ៌ស(រុស្ស៊ី)ទេ ប៉ុន្តែយកពណ៌ខៀវ និងពណ៌លឿង។ ពួកយើងមិនរត់ទេ តែបែរមុខប្រឆាំងតស៊ូ ។វាជាឆ្នាំនៃការឈឺចាប់ ទុក្ខព្រួយ ជំនឿ និងការ​រួប​រួម។  យើងដឹងថាឆ្នាំ ២០២៣នឹងក្លាយជាឆ្នាំនៃជ័យជំនះរបស់យើង។អាជ្ញាធរអ៊ុយក្រែនកំពុងពង្រឹងវិធានការ​សន្តិ​សុខនៅទូទាំងប្រទេសនៅថ្ងៃសុក្រនេះខណៈដែលពួកគេត្រៀមខ្លួនសម្រាប់ការវាយប្រហារដ៏មានសក្តានុពលរបស់រុស្ស៊ី ដើម្បីប្រារព្ធខួប។

អាមេរិកផ្តល់ជំនួយយោធាថ្មី២ពាន់លានដុល្លារ

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអា​មេរិក​​នឹងផ្តល់ជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែនចំនួន២ពាន់លានដុល្លារបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន។

លោកបានថ្លែងថាថ្ងៃនេះសហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខចំនួន២ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែនដែលជំនួយទាំងនេះត្រូវបានរៀបចំឡើងសម្រាប់គោលបំណងជាក់លាក់មួយដែលយោធារបស់យើងកំពុងសម្លឹងមើលយ៉ាងលំបាកចំពោះសំណុំនៃបញ្ហានេះ។តើយើងអាចធ្វើអ្វីបានដើម្បីផ្តល់ឱ្យអ៊ុយ​ក្រែន​នូវឧបករណ៍ដែលខ្លួនត្រូវការ។លោក Jake Sullivan បាននិយាយនៅលើ CNN Town Hall ស្តីពីសង្គ្រាមរុស្ស៊ី​នៅ​អ៊ុយក្រែន។

ក្រុមមន្ត្រីបាននិយាយថា ជំនួយនេះត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសឱ្យបានឆាប់ក្នុងសប្តាហ៍នេះ។ពួកគេបន្ថែមថាជំនួយនេះត្រូវបានគេរំពឹងថានឹងរួមបញ្ចូលផងដែរនូវឧបករណ៍សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot គ្រាប់បែកដែលដឹកនាំដោយភាពជាក់លាក់ និងអាវុធប្រឆាំងរថក្រោះ Javelin ។

លោកSullivanបានបន្តថាយើងនឹងបន្តធ្វើការជាមួយពួកគេពីមួយខែ​ទៅមួយខែដើម្បីពិនិត្យមើលថា​តើមានឧប​ករណ៍​បន្ថែមដែលពួកគេត្រូវការឬអត់។ ការលើកឡើងរបស់លោកបានធ្វើឡើងមួយថ្ងៃមុន​ខួបលើកទីមួយនៃ​សង្គ្រាមនៅអ៊ុយក្រែន។ អាមេរិកក៏ត្រូវបានគេរំពឹងថានឹងប្រកាសដាក់​ទណ្ឌកម្មថ្មីលើជនជាតិ​រុស្ស៊ីជុំវិញ​ជម្លោះ​នេះដែរ។

នៅពេលសួរអំពីសក្តានុពលនៃការផ្តល់យន្តហោះ F-16 ដល់អ៊ុយក្រែន លោក Sullivan បាននិយាយថាយន្ត​ហោះចម្បាំងមិនមែនជាសមត្ថភាពសំខាន់សម្រាប់តម្រូវការរបស់អ៊ុយក្រែននោះទេ។

លោកបាននិយាយថាយន្តហោះ F-16 មិនមែនជាចំណោទបញ្ហាសម្រាប់ការប្រយុទ្ធរយៈពេលខ្លីនោះទេ តែ F-16តែវាសម្រាប់ការការពាររយៈពេលវែងរបស់អ៊ុយក្រែន។

គួររំឭកថាសហរដ្ឋអាមេរិកបានបញ្ជូនជំនួយសន្តិសុខដែលមានតម្លៃប្រហែល២៧,២ពាន់លានដុល្លារដល់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅខែកុម្ភៈឆ្នាំ២០២២ ។ រុស្ស៊ីហៅការលុកលុយ​នេះថាជាប្រតិបត្តិការ​ពិ​សេ​ស​៕

RELATED ARTICLES