Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិចិន ជំរុញឱ្យប្រទេសរុស្ស៊ី និងអ៊ុយក្រែន ចូលតុចរចា ឲ្យបានលឿនបំផុត

ចិន ជំរុញឱ្យប្រទេសរុស្ស៊ី និងអ៊ុយក្រែន ចូលតុចរចា ឲ្យបានលឿនបំផុត

កាលពីថ្ងៃសុក្រនេះទី ២៤ខែកុម្ភះឆ្នាំ២០២៣ ប្រទេសចិនបានអំពាវនាវឲ្យប្រទេសប្រទេសរុស្ស៊ីនិងអ៊ុយក្រែន នឹង រៀបចំកិច្ចចរចាសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបានិងបានព្រមានថាអាវុធនុយក្លេអ៊ែរមិនត្រូវប្រើក្នុងជម្លោះរបស់ពួកគេឡើយ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAFP ។

ប្រទេសចិនបានធ្វើអត្ថាធិប្បាយនៅក្នុងសារព័ត៌មានThe ១២-Point Paper ស្តីអំពី’’ការដោះស្រាយវិបត្តិ នយោ បាយ” ដែលបានកំណត់ពេលវេលាស្របគ្នានឹងខួបមួយឆ្នាំនៃការលុកលុយរបស់ប្រទេសរុស្ស៊ីមកលើអ៊ុយក្រែន។

នៅលើគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសដោយដកស្រង់ពី កាសែតThe ១២-Point Paperបានចេញផ្សាយ ថា គ្រប់ភាគីទាំងអស់គួរតែគាំទ្រប្រទេសរុស្ស៊ីនិងអ៊ុយក្រែន ក្នុងទិសដៅដូចគ្នាដើម្បីបន្តការសន្ទនាផ្ទាល់យ៉ាង ឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

ប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀពូទីនបានគំរាមប្រើអាវុធនុយក្លេអ៊ែរក្នុងជម្លោះនេះ។ប្រទេសចិនបានបញ្ជាក់ច្បាស់ ថាខ្លួន មិនត្រឹមតែប្រឆាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរប៉ុណ្ណោះទេប៉ុន្តែប្រធាំងទៅនឹងការដាក់ពង្រាយផងដែរ។

សេចក្តីថ្លែងការណ៍បាននិយាយថា អាវុធនុយក្លេអ៊ែរមិនត្រូវប្រើហើយសង្គ្រាមនុយ ក្លេអ៊ែរក៏មិនត្រូវយកទៅដាក់ នៅទីលានប្រយុទ្ធដែរ។ចិនប្រឆាំងដាច់ខាតនឹងការគំរាមកំហែងឬការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ប្រទេសចិនក៏ បានលើកឡើងពីតម្រូវការក្នុងការការពារជនស៊ីវិលផងដែរ។

ជាមួយគ្នានេះដែរភាគីនៃជម្លោះនេះគួរតែគោរពយ៉ាងតឹងរឹងដោយច្បាប់មនុស្សធម៌អន្តរជាតិចៀសវាងការវាយប្រហារជនស៊ីវិលឬកន្លែងស៊ីវិល។ប្រទេសចិនបានព្យាយាមដាក់ខ្លួនអព្យាក្រឹតមួយក្នុងជម្លោះ តែបានរក្សាទំនាក់ទំ នងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តយុទ្ធសាស្រ្តរបស់ប្រទេសរុស្ស៊ី៕

RELATED ARTICLES