Friday, April 26, 2024
Homeសង្គម និងជីវិតស្ត្រីស៊ីអាចម៍គោ ឥដ្ឋ ពោះវៀនកង់ លោកសង្ឃថាឆ្កួត ឡប់ សំពះសុំទោស

ស្ត្រីស៊ីអាចម៍គោ ឥដ្ឋ ពោះវៀនកង់ លោកសង្ឃថាឆ្កួត ឡប់ សំពះសុំទោស

ភ្នំពេញ ៖ ស្ត្រីម្នាក់ ដែលតែងធ្វើវីដេអូ ស៊ីរបស់ប្លែក ដូចជា ស៊ីស្បែកជើង អាចម៍គោ សាច់ឆៅ  កន្លាត ។ល។ ហើយចុងក្រោយនេះ បានបង្ហាញវីដេអូស៊ីដុំឥដ្ឋ និងពោះវៀនកង់ម៉ូតូ ត្រូវបានមហាជនរិះគន់ជាពិសេសលោក សង្ឃមួយអង្គ ហៅថាថោកទាប ឆ្កួតឡប់ ធ្វើឲ្យបរទេសមើលងាយជនជាតិខ្មែរ ដោយថែមទាំងបានស្នើឲ្យថ្នាក់ ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការផ្លូវច្បាប់ចំពោះស្ត្រីរូបនេះទៀតផងនោះ នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៣ ស្ត្រីរូបនេះបានភ្ញាក់ដឹងខ្លួន ចេញមុខសារភាពកំហុស និងសំពះសូមទោសដល់ជនរួមជាតិ និងថ្នាក់ដឹកនាំប្រ ទេស ដោយសន្យាឈប់ធ្វើវីដេអូបែបឆ្កួតឡប់ទៀតហើយ។

 ស្ត្រីដែលដាក់ឈ្មោះខ្លួនឯងថា «ចែអំបិលម្ទេស» នោះ បានចេញមុខសំពះសូមទោសដល់ប្រជាជនខ្មែរ ទូទាំង ប្រទេស និងសម្តេចនាយករដ្ឋមន្ត្រី សូមអភ័យទោសដល់នាង ចំពោះការធ្វើវីដេអូ ដោយមិនបានគិតពិចារណា ធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ហើយនាងបានសន្យាថា ឈប់ធ្វើវីដេអូ ដោយមិនបានគិតពិចារណា បែបនេះទៀតហើយ។

  ស្ត្រី «ចែអំបិលម្ទេស» នោះ ធ្វើវីដេអូ សំពះសូមទោស នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបាននិយាយថា «ជម្រាបសួរ បងប្អូនទាំងអស់គ្នា! ខ្ញុំចែអំបិលម្ទេស ថ្ងៃហ្នឹងចេញវីដេអូ សូមទោសបងប្អូនទាំងអស់គ្នាដែលធ្វើវី ដេអូមក អត់មានការគិត ខ្ញុំសូមទោសបងប្អូនទាំងអស់គ្នា ជាពិសេសនាងខ្ញុំសូមក្រាបសំពះសូមទោសសម្តេច ពុក សម្តេចម៉ែ ដែលកូនចៅធ្វើវីដេអូមក ប៉ះពាល់មុខមាត់ប្រទេសជាតិ កូនចៅសូមទោស កូនចៅគ្មានចេតនា ធ្វើវីដេអូនេះឡើងមក ធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិទេ កូនចៅសូមទោសសម្តេចពុក សម្តេចម៉ែ និង បងប្អូននៅក្នុងប្រទេសកម្ពុជា ទាំងអស់គ្នាផង ហើយនាងខ្ញុំសូមសន្យាថា ឈប់បង្កើតវីដេអូ ឲ្យប៉ះពាល់មុខមាត់ ប្រទេសជាតិទៀតហើយ នាងខ្ញុំសូមក្រាបសំពះសូមទោសបងប្អូនទាំងអស់គ្នា និងក្រាបសំពះសូម ទោស សម្តេចពុក សម្តេចម៉ែ និងអ្នកដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ កូនចៅមានតែម្រាមដៃដប់ ក្រាបសំពះសូមអភ័យ ទោសឲ្យនាងខ្ញុំផង»។

គួរបញ្ជាក់ថា ការចេញមុខសំពះសូមទោស របស់ស្ត្រីខាងលើ បានធ្វើឡើងបន្ទាប់ពីមានប្រតិកម្ម រិះគន់ធ្ងន់ៗ ពីមហាជន អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសមានព្រះសង្ឃមួយអង្គ បានរិះគន់ថា ការធ្វើវីដេអូ ស៊ីដុំឥដ្ឋ និងពោះវៀនកង់ម៉ូតូ បែបឆ្កួតឡប់របស់ស្ត្រីឈ្មោះ «ចែអំបិលម្ទេសនេះ» ធ្វើឲ្យជនជាតិខ្មែរជាច្រើន ឈឺចាប់ ណាស់ចំពោះពាក្យមើលងាយរបស់ថៃ ។

ព្រះសង្ឃ ព្រះនាម សុវណ្ណ ឆ័យ ព្រះជន្ម ២៧វស្សា បានបង្ហោះរូបភាពស្ត្រីដែលដាក់រហស្សនាមខ្លួនឯងថា «ចែអំ បិលម្ទេស» នោះ ស៊ីដុំឥដ្ឋ និងពោះវៀនកង់ម៉ូតូ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ព្រះអង្គ នៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៣ ជាមួយសំណេរថា «លើកមុន ស៊ីអាចម៍គោ និងស្បែកជើង ហើយឥឡូវមក ស៊ីពោះវៀនកង់ម៉ូតូ និងដុំឥដ្ឋ តើគាត់ខ្វះវីដេអូធ្វើមែន? គាត់នាំភាពអាម៉ាស់មកឲ្យជនជាតិខ្មែរ ខ្លាំងណាស់ ឃើញបរទេសយកវីដេ អូគាត់ទៅនិយាយយ៉ាងច្រើន ជាពិសេសទូរទស្សន៍របស់ថៃ។ ថៃ បាននិយាយថា នេះជាអាហារពិត ប្រាកដ របស់ខ្មែរ ដូច្នេះប្រជាជនថៃ គួរតែបញ្ជូនស្បែកជើង និងពោះវៀនកង់ម៉ូតូ ឡានចាស់ៗមកឲ្យខ្មែរស៊ី ដើម្បីកុំឲ្យដើរ លួចវប្បធម៌របស់គេទៀត។ ជនជាតិខ្មែរ ជាច្រើន ពិតជាឈឺចាប់ណាស់ ចំពោះពាក្យមើលងាយរបស់ថៃ ដោយ សារតែគាត់ធ្វើវីដេអូថោកទាប ឆ្កួតឡប់បែបនេះ»។

គួររំឭកដែរថា ស្ត្រីខាងលើ ដែលដាក់រហស្សនាមខ្លួនឯងថា «ចែអំបិលម្ទេស» តែងធ្វើវីដេអូ បង្ហាញពីការស៊ី របស់ប្លែកៗ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជន ដូចជា ស៊ីស្បែកជើង អាចម៍គោ សាច់ឆៅ ពោះ វៀនគោ-ជ្រូកឆៅ កន្លាត ។ល។ រហូតទស្សនិកជនមួយចំនួន រិះគន់ថា «ដូចអាប» ហើយចុងក្រោយនេះ បាន បង្ហាញវីដេអូ ស៊ីដុំឥដ្ឋ និងពោះវៀនកង់ម៉ូតូ រហូតមានប្រតិកម្មពីមហាជន និងព្រះសង្ឃមួយអង្គខាងលើ បន្ទាប់ ពីវីដេអូរបស់ស្ត្រីរូបនេះ ត្រូវបានបណ្តាញព័ត៌មានអនឡាញ របស់ប្រទេសជិតខាង (ថៃ) យកទៅផ្សាយ និងនិ យាយបែបលេងសើច បង្អាប់ថាជនជាតិខ្មែរ អត់អីស៊ី ស៊ីស្បែកជើង អាចម៍គោ ដុំឥដ្ឋ និងពោះវៀនកង់ម៉ូតូ។

ទោះបីជាយ៉ាងណា ក្រៅពីការសូមទោសខាងលើ កន្លងទៅស្ត្រីរូបនេះ ក៏ធ្លាប់បានធ្វើការ សុំទោសចំពោះទស្ស និកជនច្រើនលើករួចមកហើយផងដែរ ចំពោះការធ្វើវីដេអូ សម្តែងស៊ីរបស់ប្លែកៗរបស់នាង និងសូមកុំឲ្យធ្វើ តាម នាង ព្រោះនាងធ្វើវីដេអូបែបនេះ ដើម្បីគ្រាន់តែចង់បានការចាប់អារម្មណ៍ពីអ្នកទស្សនាតែប៉ុណ្ណោះ។ ចំណែក អ្នក ទស្សនាមួយចំនួន ក៏មិនប្រកាន់ទៅលើស្ត្រីរូបនេះដែរ ដោយយល់ថា គ្រាន់តែជាការសម្តែង ទាញយកចំនួនអ្នក ទស្សនា ដើម្បីបានចំណូលតែប៉ុណ្ណោះ ដូច្នេះបើអ្នកណាមិនពេញចិត្ត អូសរំលង ឬកុំមើលទៅ ចប់ហើយ៕ ខៀវទុំ

RELATED ARTICLES