Saturday, April 20, 2024
Homeសង្គម និងជីវិតកូនឈឺធ្ងន់ដេកសន្លប់ ឪអត់លុយព្យាបាល

កូនឈឺធ្ងន់ដេកសន្លប់ ឪអត់លុយព្យាបាល

ភ្នំពេញ ៖ យុវតីខ្មែរអ៊ិស្លាមម្នាក់ មានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ និងរស់នៅក្នុងជីវភាព គ្រួសារក្រី ក្រ តោកយ៉ាក ឪពុកម្តាយគ្មានប្រាក់គ្រប់គ្រាន់ដើម្បីនាំទៅព្យាបាល ឬទិញថ្នាំសង្កូវឱ្យលេបទើបធ្វើឱ្យអាការជំងឺ ធ្វើទុក្ខ បណ្តាលឱ្យដេកសន្លប់នៅបន្ទប់ជួល និងត្រូវបាន អ្នកជិតខាងជួយទាក់ទងហៅក្រុម សង្គ្រោះរបស់អង្គ ភាព៧១១ កងពលតូចលេខ៧០ ឱ្យជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបន្ទប់ជួលជាន់ទី១ ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

យុវតីដែលមានជំងឺប្រចាំកាយ សន្លប់នៅក្នុងបន្ទប់ មានឈ្មោះស្រេន វ៉ារីតា អាយុ១៥ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅជាមួយឪពុកឈ្មោះសាក់ រ៉នី អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួលនៅចំណុចខាងលើ និងមានស្រុកកំណើត ភូមិជ្រៃហាយ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

តាមប្រភពពីក្រុមគ្រួសារ បានឱ្យដឹងថា ការរស់នៅបច្ចុប្បន្ន ស្ថិតក្នុងស្ថានជីវភាពក្រីក្រ ចំណែកកូនស្រីក៏មានជំ ងឺប្រចាំកាយទៀត មិនបានទៅរៀនសូត្រនឹងគេទេ។ កន្លងមកធ្លាប់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ដែរ តែមិនបានជាប់លាប់ឡើយ ព្រោះជីវភាពគ្រួសារដុនដាបខ្លាំងពេក ស្រាប់តែមកដល់វេលាម៉ោងកើត ហេតុខាង លើ អាការជំងឺកូនស្រី ចាប់ផ្តើមធ្វើទុក្ខដល់សន្លប់ ចំណែកក្រុមគ្រួសារ គ្មានប្រាក់ជាប់ខ្លួន និងគ្មានមធ្យោបាយ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ទើបអ្នកជិតខាងជួយទាក់ទងសុំអន្តរាគមន៍ពីរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ៧០ ឱ្យជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី៕

RELATED ARTICLES