Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិគណបក្សថ្មីរបស់លោកប្រាយុទ្ធ ប្រឈមមុខនឹងការ​រំលាយចោល

គណបក្សថ្មីរបស់លោកប្រាយុទ្ធ ប្រឈមមុខនឹងការ​រំលាយចោល

អតីតគណៈកម្មការរៀបចំការបោះឆ្នោតលោក Somchai Srisutthiyakorn បាននិយាយថា គណបក្សរួមថៃសាង​ជាតិ Ruam Thai Sang Chart (United Thai Nation/UTN) របស់នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចាអាចមាន​បញ្ហា​ជុំវិញសុន្ទរកថាដែលធ្វើឡើងដោយអនុប្រធានគណបក្សលោកTrairong Suwannakhiri កាលពីថ្ងៃសៅរ៍​សប្តាហ៍​មុន។

លោកSrisutthiyakornដែលធ្លាប់បម្រើការនៅគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ពីឆ្នាំ ២០១៣ដល់ឆ្នាំ ២០១៨​បាននិយាយថា សុន្ទរកថារបស់លោក Trairong នៅខេត្ត Nakhon Ratchasima បានបំពានលើ​មាត្រា​ទី៤របស់ច្បាប់បោះឆ្នោតដែលហាមមិនអោយឃោសនាពាក់ព័ន្ធជាមួយសែរាជវង្ស។លោកបានចង្អុលបង្ហាញថា មាត្រា ១៧ ផ្នែកទី ៤ ហាមគណបក្សនយោបាយមិនឲ្យភ្ជាប់របបរាជានិយម​ទៅនឹងយុទ្ធនាការឃោសនា​របស់ខ្លួន​។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថាឃោសនានៅខេត្តភាគឦសានកាលពីថ្ងៃសៅរ៍ លោក Trairong បាន​ប្រាប់អ្នក​ស្រុក Korat ថា ស្តេចរាមាទី៩( Rama IX) ធ្លាប់មានព្រះរាជបន្ទូលថា ប្រជាជនថៃគួរតែជ្រើសរើស មនុស្សល្អ​ដឹកនាំរដ្ឋាភិបាល ដោយបន្ថែមថាគ្មាននរណាម្នាក់ល្អជាងលោកពូ Tuដែលសំដៅទៅលើឈ្មោះ​ហៅក្រៅរបស់​លោកប្រាយុទ្ធ។

បន្ទាប់មកអនុប្រធានUTNបានដោយធ្វើឱ្យមានការភាន់ច្រឡំដ៏អាម៉ាស់មួយ។លោក Trairong បានប្រាប់អ្នកគាំទ្រ​របស់លោកថា ប្រសិនបើពួកគេចង់បានរដ្ឋាភិបាលល្អ ស្របតាមព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ រាមាទី ៩ ពួក​គេគួរតែបោះឆ្នោតឱ្យ ថៃ រ៉ាក់ថៃ (Thai Rak Thai )ដែលជាគណបក្សផុតអាណត្តិរបស់អតីត​នាយករដ្ឋមន្ត្រី​ថាក់​ស៊ីន ស៊ីណាវ៉ាត្រា។

លោកSomchaiច្រានចោលពាក្យសម្ដីមិនល្អរបស់អ្នកឃោសនា ប៉ុន្តែថាការលើកឡើងពាក់ព័ន្ធជាមួយ​ស្ដេចចុង​ក្រោយអាចបង្កបញ្ហាដល់គណបក្ស UTN។

លោកបន្តថានេះមិនមែនជារឿងលេងសើចទេ។ លោក Trairong ប្រហែលជាបានបំពានបទប្បញ្ញត្តិរបស់ EC ដែល​អាចនាំឱ្យមានការរំលាយ UTN ប្រសិនបើនរណាម្នាក់ដាក់ពាក្យបណ្តឹងទៅគណៈកម្មការ។

លោក Trairong បានលាឈប់ពីគណបក្សប្រជាធិបតេយ្យ ដែលលោកធ្លាប់ធ្វើជាអនុប្រធាន ដើម្បីចូលរួមជាមួយ UTN កាលពីខែតុលាឆ្នាំមុន។ UTN ត្រូវបានដឹកនាំដោយអតីតសមាជិកសភាគណបក្សប្រជាធិប​តេយ្យម្នាក់​ទៀត​គឺ Pirapan Salirathavibhaga ។

នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នៅខែធ្នូ ត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ UTN សម្រាប់ការ​បោះ​​ឆ្នោតសកលនាពេលខាងមុខ ដែលគ្រោងធ្វើនៅថ្ងៃទី ៧ ឧសភា៕

RELATED ARTICLES