Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិប្រធានCIA ៖អាមេរិក មានទំនុកចិត្តថា ចិន កំពុងរៀប​ចំ​បញ្ជូនអាវុធឱ្យរុស្ស៊ី

ប្រធានCIA ៖អាមេរិក មានទំនុកចិត្តថា ចិន កំពុងរៀប​ចំ​បញ្ជូនអាវុធឱ្យរុស្ស៊ី

សហរដ្ឋអាមេរិកមានទំនុកចិត្តថាចិនកំពុងពិចារណាផ្តល់ឧបករណ៍យោធាដ៍សាហាវដើម្បីគាំទ្រដល់កងកម្លាំងរុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន ។នេះបើយោងតាមនាយកចារកម្មអាមេរិក CIA លោក William Burns ។

ប្រមុខស៊ើបការណ៍សម្ងាត់បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យនៅលើកម្មវិធី Face the Nation របស់CBS ថាការបោះជំហានរបស់ប្រទេសចិនបែបនេះនឹងក្លាយជា​ការលេងល្បែងភ្នាល់​ដ៏ប្រថុយប្រថាន និងគ្មានប្រាជ្ញា។ខ្ញុំសង្ឃឹមយ៉ាងខ្លាំងថាពួកគេមិនធ្វើវា។

ការអត្ថាធិប្បាយរបស់លោករួមជាមួយនឹង លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិកាលពីថ្ងៃអាទិត្យ បាន​បង្កើតការព្រមានចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិនឱ្យបញ្ឈប់គម្រោងផ្តល់អាវុធដ៍សាហាវដល់ប្រទេសរុស្ស៊ី។

ទោះជាយ៉ាងណាក្តីទាំងលោក Burns និង Sullivan បានបញ្ជាក់យ៉ាងច្បាស់ថាសហរដ្ឋអាមេរិកមិនទាន់​រកឃើញ​សញ្ញា​ថា​សព្វាវុធរបស់ចិនណាមួយត្រូវបានដឹកជញ្ជូនទៅអោយរុស្ស៊ីនោះទេ។

លោក Sullivan បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ CNN ថា យើងពិតជាមិនបានឃើញពួកគេធ្វើការ​សម្រេច​ចិត្តចុងក្រោយទេ…ហើយយើងក៏មិនបានឃើញជំនួយនេះត្រូវបាន​ផ្តល់ទៅឱ្យប្រទេសរុស្ស៊ីដែរតែ​យើងនឹងតាម​ដាន​ដោយ​ប្រុងប្រយ័ត្ន ។

ចិនកំពុងពិចារណាបញ្ជូនយន្តហោះគ្មានមនុស្សបើក និងគ្រាប់បែកទៅឲ្យរុស្ស៊ី ។នេះបើតាមរបាយការណ៍នៅ Wall Street Journal ។

ដោយទទួលបានភាគរយខ្ពស់ លោក Burns បាននិយាយថា ទាំងរដ្ឋមន្ត្រីការបរទេសលោក Antony Blinken និងលោកប្រធានាធិបតីចូបៃដិនបានគិតថាវាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យច្បាស់អំពីផលវិបាកប្រសិនបើចិនផ្តល់អាវុធអោយរុស្ស៊ី ។

សហរដ្ឋអាមេរិកនិយាយថា ប្រទេសចិននឹងប្រឈមមុខនឹង ការចំណាយពិតប្រាកដប្រសិនបើខ្លួនផ្តល់​ជំនួយដ៍​សា​ហាវដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។

ដោយដាក់ចេញនូវផលវិបាកដែលអាចកើតមានសម្រាប់ប្រទេសចិន ប្រសិនបើខ្លួនផ្តល់អាវុធដល់រុស្ស៊ី លោកបៃ​ដិន បាននិយាយថា លោកបានប្រាប់ប្រធានាធិបតីចិន ស៊ីជីនពីងរួចហើយកាលពីរដូវក្តៅមុនថា​នឹងមានផលប៉ះ​ពាល់​សេដ្ឋកិច្ចធ្ងន់ធ្ងរ៕

RELATED ARTICLES