Sunday, November 24, 2024
Homeព័ត៌មានជាតិកូ.....នស្រីឈឺ......ប្រ......ដាប់......ភេទ ប្រាប់ម៉ែថាប្រុ.....សរំលោ......ភ

កូ…..នស្រីឈឺ……ប្រ……ដាប់……ភេទ ប្រាប់ម៉ែថាប្រុ…..សរំលោ……ភ

ខេត្តស្វាយរៀង ៖ ក្មេងស្រីវ័យ ១០ឆ្នាំម្នាក់ បានត្អូញប្រាប់ម្តាយថា ឈឺប្រដាប់ភេទខ្លាំង លុះម្តាយឈ្លេចសួរ ក៏ដាច់ចិត្តទម្លាយប្រាប់ថា នាងត្រូវបានជនសង្ស័យល្មោភកាមម្នាក់ ដែលរស់នៅក្បែរខាងគ្នា ចាប់រំលោភរហូតដល់បានសម្រេច ទើបឈានដល់ការដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់វាយខ្នោះជនសង្ស័យ យកមកចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈលើក្មេងស្រីនេះ បានកីតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំ។ រហូតមកដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ក្រោយពីរឿងរ៉ាវបានបែកធ្លាយ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។

ជនសង្ស័យដែលចាប់រំលោភក្មេងស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ សាន ណាត អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិក្រាំបេង ឃុំក្រាំងបេង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សព្វថ្ងៃមកស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ស.ណ អាយុ១០ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពី អាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះសាន ណាត ថាបានចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ រហូតបានសម្រេច ទាំងដែលកូនស្រីគាត់ជាអនីតិជន ទើបនឹងអាយុ១០ឆ្នាំប៉ុណ្ណោះ។

តាមការបំភ្លឺពីក្មេងស្រីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះសាន ណាត បានធ្វើសកម្មភាពចាប់ងរំលោភនាងរហូតបានសម្រេច និងបានព្យាយាមលួងលោមផង សម្លុតគំរាមផង កុំឱ្យនាងយករឿងនេះប្រាប់អ្នកណា។ ក្រោយមក ដោយសារតែឈឺប្រដាប់ភេទខ្លាំង ទ្រាំមិនបាន ទើបនាងបានទម្លាយរឿងប្រាប់ម្តាយ ក៏ឈានដល់ការដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំក្រាំងបេង បានចុះដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសាន ណាត បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះខាងលើ រហូតបានសម្រេចប្រាកដមែន។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES