Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិSpaceX បញ្ជូនអវកាសយានិកអាមេរិក រុស្ស៊ី និងអារ៉ាប់ រួម ទៅកាន់ស្ថានីយអវកាស

SpaceX បញ្ជូនអវកាសយានិកអាមេរិក រុស្ស៊ី និងអារ៉ាប់ រួម ទៅកាន់ស្ថានីយអវកាស

ក្រុមហ៊ុនSpaceXបានបញ្ជូនអវកាសយានិកបួននាក់ទៅកាន់ស្ថានីយអវកាស អន្តរជាតិសម្រាប់អង្គការណាសា កាលពីថ្ងៃព្រហស្បតិ៍រួមទាំងមនុស្សដំបូងមកពីពិភពអារ៉ាប់សម្រាប់ការស្នាក់នៅរយៈពេលយូរខែ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAPកាលពីថ្ងៃព្រហស្បតិ៍ទី២ ខែមីនាឆ្នាំ២០២៣។

គ្រាប់រ៉ុក្កែតFalcon បានហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy ភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រដោយ បំភ្លឺផ្ទៃមេឃពេលយប់ហោះឆ្ពោះទៅឆ្នេរខាងកើត។

អ្នកទស្សនាប្រហែល៨០នាក់មកពីប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានមើលពីកន្លែងបាញ់បង្ហោះខណៈដែលអវកាសយានិកស៊ុលតង់ អាល់-នេយ៉ាឌី – ដែលជាជនជាតិអេមីរ៉ាត់អារ៉ួមទីទីពីរប៉ុណ្ណោះដែលបាន ហោះហើរទៅកាន់លំ ហអាកាសក្នុងបេសកកម្មរយៈពេលប្រាំមួយខែរបស់គាត់។

ការធ្វើដំណើរទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ដែលជាមន្ទីរពិសោធន៍ធ្វើដំណើរជុំវិញគន្លង ចម្ងាយប្រហែ ល៤២០គីឡូម៉ែត្រពីលើផែនដីត្រូវបានគេរំពឹងថានឹងចំណាយពេលជិត២៥ម៉ោងគ្រោងនឹងទៅដល់នៅម៉ោងប្រហែល៦និង១៥នាទីនៅថ្ងៃសុក្រ។

អវកាសយានិកដែលធ្វើដំណើទៅស្ថានីយអវកាសនៅថ្ងៃសុក្ររួមមាន លោក Stephen Bowen របស់អង្គការ NASA និងកងទ័ពនាវាមុជទឹកចូលនិវត្តន៍ដែលបានកត់ត្រាការហោះហើរយានអវកាសចំនួនបី លោក Warren “Woody” Hoburg អតីតអ្នកវិទ្យាសាស្ត្រស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts និងជាអ្នកថ្មីថ្មោង លោក Andrei Fedyaev ជាអ្នកអវកាសថ្មីដែលចូលនិវត្តន៍ពីកងទ័ពអាកាសរុស្ស៊ី។ពួកគេនឹងជំនួសនាវិកអាមេ រិក-រុស្ស៊ី-ជប៉ុន ដែលនៅទីនោះតាំងពីខែតុលា៕

RELATED ARTICLES