នាយករដ្ឋមន្ត្រីឥណ្ឌាលោកនរិន្ទ្រ មូឌី ដែលជាម្ចាស់ផ្ទះ កិច្ចប្រជុំ G20បាននិយាយថា អភិបាលកិច្ចសកលបានបរាជ័យហើយ។
នាយករដ្ឋមន្ត្រីឥណ្ឌា បានរិះគន់ស្ថាប័នពិភពលោកចំពោះការខកខានក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតរបស់ពិភពលោក ដោយអំពាវនាវឱ្យប្រទេសនានាស្វែងរកដំណោះស្រាយរួមគ្នាលើបញ្ហាបែកបាក់។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G20)នៅទីក្រុងញូវដែលីកាលពីថ្ងៃព្រហស្បតិ៍ លោក ម៉ូឌី បាននិយាយថា បណ្តាប្រទេសនានាគួរតែទទួលស្គាល់ថាបច្ចុប្បន្នលទ្ធិពហុភាគីនិយមកំពុងស្ថិតក្នុងវិបត្តិ។
លោកម៉ូឌីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានកត់ត្រាថា បទពិសោធន៍ប៉ុន្មានឆ្នាំចុងក្រោយនេះ – វិបត្តិហិរញ្ញវត្ថុ ការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត ភេរវកម្ម និងសង្រ្គាម – បង្ហាញយ៉ាងច្បាស់ថាអភិបាលកិច្ចសកលបានបរាជ័យ ។
លោកបានបន្ថែមថាយើងមិនគួរអនុញ្ញាតឱ្យបញ្ហាដែលយើងមិនអាចដោះស្រាយរួមគ្នាមកតាមរបៀបដែលយើងចង់ដោះស្រាយនោះទេ។
ឥណ្ឌាកាន់តំណែងជាប្រធានG20 នៅឆ្នាំនេះ ប៉ុន្តែទំនាក់ទំនងសន្តិសុខដ៏យូរអង្វែងរបស់ទីក្រុងញូវដែលីជាមួយទីក្រុងម៉ូស្គូបានធ្វើឱ្យម្ចាស់ផ្ទះនៃកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ស្ថិតក្នុងស្ថានភាពចម្លែកមួយ។
ឥណ្ឌា ដែលជាអ្នកទិញគ្រឿងសព្វាវុធ និងថាមពលដ៏ធំរបស់រុស្ស៊ីមិនបានថ្កោលទោសដោយផ្ទាល់ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននោះទេ។
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vinay Kwatra បាននិយាយថា សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ត្រូវបានគេរំពឹងថាជាចំណុចសំខាន់នៃការពិភាក្សានៅក្នុងកិច្ចប្រជុំ។
ទោះជាយ៉ាងណាក្តីទីក្រុងញូវដែលីក៏មានបំណងចង់ដឹកនាំកិច្ចពិភាក្សាឆ្ពោះទៅរកបញ្ហាដែលប៉ះពាល់ដល់សកលលោកខាងត្បូង ដូចជាការលុបបំបាត់ភាពក្រីក្រ និងការប្រែប្រួលអាកាសធាតុ៕