Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិអាមេរិកយល់ព្រមលក់មីស៊ីលបំពាក់ F-16 អោយកោះ តៃវ៉ាន់ ខណៈយន្តហោះចិន បន្តរំលោភដែនអាកាស

អាមេរិកយល់ព្រមលក់មីស៊ីលបំពាក់ F-16 អោយកោះ តៃវ៉ាន់ ខណៈយន្តហោះចិន បន្តរំលោភដែនអាកាស

សហរដ្ឋអាមេរិកបានយល់ព្រមលក់សព្វាវុធដ៏មានសក្ដានុពលថ្មី ដល់តៃវ៉ាន់ រួមទាំងមីស៊ីលសម្រាប់បំពាក់យន្ត ហោះចម្បាំង F-16គិតជាទឹកប្រាក់ចំនួន៦១៩លានដុល្លារអាមេរិក ខណៈ ដែលកោះតៃវ៉ាន់បានរាយការណ៍ពីការ លុកលុយរបស់កងទ័ពអាកាសចិនទ្រង់ទ្រាយធំរយៈពេល២ថ្ងៃជាប់ៗគ្នា។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានរ៉យទ័កាលពីថ្ងៃព្រហស្បតិ៍ទី២ខែមីនាឆ្នាំ២០២៣។

ការលក់សព្វាវុធថ្មីនេះបានធ្វើឱ្យទំនាក់ទំនងដ៏តានតឹងរួចទៅហើយរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងកាន់តែឡើងកម្តៅ។ចិនបានទាមទារម្តងហើយម្តងទៀតឱ្យសហរដ្តអាមេរិក បញ្ឈប់កិច្ចព្រមព្រៀងលក់អាវុធទៅអោ យកោះតៃវ៉ាន់ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន។

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃពុធថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់អាវុធ និងឧបករណ៍ដ៏មានសក្តានុពលដល់កោះតៃវ៉ាន់ ដែលរួមមានមីស៊ីលប្រឆាំងយន្តហោះបាញ់ពីអាកាសទៅអា កាសរយៈចម្ងាយមធ្យមចំនួន២០០ដើម (Advanced Medium Range Air-to-Air Missiles AMRAAM) និងមីស៊ីល ប្រភេទAGM-88B HARM ដែលអាចបាញ់ចេញពីដីចំនួន១០០ដើម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានអោយដឹងថា សព្វាវុធទាំងនេះនឹងរួមចំណែកដល់ សមត្ថភាពរបស់កោះ តៃវ៉ាន់ ក្នុងការការការពារដែនអាកាសរបស់ខ្លួន សន្តិសុខក្នុងតំបន់ និងអន្តរប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា មីស៊ីលទាំងនេះនឹងជួយ ការពារដែនអាកាសប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែង និងការបង្កហេតុពីយោធាកុម្មុយនិស្ត។

ក្រុមហ៊ុនផលិតអាវុធRaytheon Technologies និង Lockheed Martin របស់អាមេរិកគឺជាអ្នក កុងត្រាដ៏សំខាន់ក្នុង ការផ្គត់ផ្គង់អាវុធឲ្យតៃវ៉ាន់។ ចិនបានដាក់ទណ្ឌកម្មក្រុមហ៊ុនទាំងពីរសម្រាប់លក់អាវុធតៃវ៉ាន់។

តៃវ៉ាន់បានត្អូញត្អែរក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ ឬច្រើនជាងនេះនៃសកម្មភាពយោធារបស់ចិនមកក្បែរកោះ របស់ខ្លួនខណៈដែលទីក្រុងប៉េកាំងស្វែងរកការអះអាងទាមទារអធិបតេយ្យភាពរបស់ខ្លួន។

តៃវ៉ាន់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាវាជាថ្ងៃទីពីរនៃការលុកលុយរបស់កងទ័ពអាកាសចិនទ្រង់ទ្រាយធំចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ហើយក្រសួងការពារ ជាតិបាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះខ្លួនបានប្រទះឃើញយន្តហោះចំនួន២១ គ្រឿង។

ប្រទេសចិនបាននិយាយថា សកម្មភាពរបស់ខ្លួននៅក្នុងតំបន់នេះគឺត្រឹមត្រូវ ខណៈដែលខ្លួនព្យាយាមការពារបូ រណភាពទឹកដីរបស់ខ្លួន និងដើម្បីព្រមានសហរដ្ឋអាមេរិក៕

RELATED ARTICLES