Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិសង្គមស៊ីវិលជំរុញឲ្យអាស៊ាន បញ្ឈប់ផ្គត់ផ្គង់ជំនួយ​ពាក់​ព័ន្ធ​យោធា និងកិច្ចសហប្រតិ​បត្តិការសន្តិសុខ ដល់មី​យ៉ាន់ម៉ា

សង្គមស៊ីវិលជំរុញឲ្យអាស៊ាន បញ្ឈប់ផ្គត់ផ្គង់ជំនួយ​ពាក់​ព័ន្ធ​យោធា និងកិច្ចសហប្រតិ​បត្តិការសន្តិសុខ ដល់មី​យ៉ាន់ម៉ា

ក្រុមសង្គមស៊ីវិលដែលមានមូលដ្ឋាននៅប្រទេសកាណាដាកាលពីថ្ងៃព្រហស្បតិ៍បានជំរុញឱ្យរដ្ឋជាសមាជិកអាស៊ានបញ្ឈប់ការផ្គត់ផ្គង់ជំនួយពាក់ព័ន្ធយោធាដល់ប្រទេសមីយ៉ាន់ម៉ានិងអំពាវនាវឱ្យប្លុកប្រទេសអាស៊ាន(អាស៊ីអាគ្នេយ៍)បញ្ចប់ កិច្ចសហប្រតិបត្តិការសន្តិសុខ ជាមួយរបបយោធាដែលកំពុងគ្រប់គ្រងប្រទេស។

ដោយចង្អុលទៅការមិនយកចិត្តទុកដាក់ជាក់ស្តែង របស់មេដឹកនាំយោធាមីយ៉ាន់ម៉ាចំពោះការអំពាវ​នាវម្តងហើយ​ម្តង​ទៀតដោយមេដឹកនាំប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឱ្យកាត់បន្ថយអំពើហិង្សា និងស្វែងរកដំណោះ​ស្រាយដោយសន្តិវិធីតាមរយៈការសន្ទនារក្រុមសង្គមស៊ីវីលដែលមានមូលដ្ឋាននៅកាណាដាបានអំពាវនាវឱ្យប្រទេសក្នុងតំបន់ ផ្អាកកិច្ចសហប្រតិបត្តិ​សន្តិ​សុខ ការជាមួយមីយ៉ាន់ម៉ាគ្រប់កម្រិត។

នៅក្នុងឱកាសរំលឹកខួបលើកទី៦១នៃរដ្ឋប្រហារយោធាលើកទី ១របស់មីយ៉ាន់ម៉ាក្នុងឆ្នាំ ១៩៦២ របាយការណ៍​កម្រាស ៤៦ទំព័ររបស់ សមាគមអភិវឌ្ឍប្រជាធិបតេយ្យមភូមា Associates to Develop Democratic Burma ដែល បង្កើតឡើងក្នុងឆ្នាំ១៩៩០ បានចេញផ្សាយថាជាក់ស្តែង អគ្គមេបញ្ជាការនៃកងកម្លាំងយោធាមីយ៉ាន់ម៉ា ឧត្តម​សេនីយ លោកមីនអ៊ុងឡាំងមិនត្រឹមតែបដិសេធចំពោះការយល់​ព្រមរបស់គាត់ទាក់ទងនឹងគោលការណ៍​៥​ចំណុច​​របស់អាស៊ានASEAN 5PCs (Five-Point Consensus) ប៉ុណ្ណោះទេ ប៉ុន្តែគាត់បានបង្កើនការប្រើប្រាស់អំពើ​ហិង្សាខ្លាំង ដោយការវាយប្រហារតាមអាកាស។

គោលការណ៍៥ចំណុចរបស់អាស៊ានបានអំពាវនាវឱ្យភាគីទាំងអស់នៅក្នុងប្រទេសភូមា ដែលភាគច្រើនកាន់ព្រះ​ពុទ្ធ​​សាសនា បញ្ឈប់អំពើហិង្សានៅក្នុងប្រទេស និង អនុវត្តការអត់ធ្មត់ជាទីបំផុត។ដោយជំរុញឱ្យមានការ​សន្ទនា​ក្នុងន័យស្ថាបនាក្នុងចំណោមភាគីទាំងអស់ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីដើម្បីផលប្រយោជន៍របស់ប្រជាជន។

ក្រុមនេះបាននិយាយថាការវាយប្រហារប្រឆាំងនឹងជនស៊ីវិលនៅក្នុងតំបន់ជម្លោះប្រដាប់អាវុធដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់យោធាក្នុងការធ្វើភេរវកម្មដល់សហគមន៍នៃការតស៊ូលទ្ធិប្រជាធិបតេយ្យឲ្យចុះចូលជាមួយខ្លួន។

អង្គការនេះបានអំពាវនាវឱ្យអាស៊ាន ធានាថាគ្មានរដ្ឋសមាជិកណាមួយពាក់ព័ន្ធនឹងការផ្គត់ផ្គង់កង​កម្លាំងយោ​ធាមីយ៉ាន់ម៉ាជាមួយនឹងជំនួយ ពាក់ព័ន្ធដូចជាការលក់ឥន្ធនៈអាកាសចរណ៍ និង ពិចារណាលើការអនុម័តវិធាន​ការតឹងរ៉ឹងដើម្បីទប់ស្កាត់ពាណិជ្ជកម្មដែលមានមូលដ្ឋានលើអាស៊ាន និង ស្ថាប័នហិរញ្ញវត្ថុពីការផ្តល់ហិ​រញ្ញប្ប​ទានដល់ក្រសួងសន្តិសុខមីយ៉ាន់ម៉ា និងសាខាពាណិជ្ជកម្មរបស់ពួកគេ។

អាស៊ានបានរៀបចំកិច្ចប្រជុំកំពូល និងកិច្ចប្រជុំជាច្រើនចាប់តាំងពីរដ្ឋប្រហារយោធាចុងក្រោយនៅមីយ៉ាន់ម៉ា ប៉ុន្តែបានបញ្ឈប់ការអញ្ជើញតំណាងរបបយោធាចូលរួម៕

RELATED ARTICLES