ការសិក្សារបស់វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (ASPI) បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនកំពុងនាំមុខគេលើពិភពលោក ក្នុងវិស័យបច្ចេកវិទ្យាចំនួន៣៧ក្នុងចំណោមបច្ចេកវិទ្យាសំខាន់ៗទាំង៤៤ ។ យោងតាមសារព័ត៌មានសន្តិសុខThink Tank បានអោយដឹងថា ទីក្រុងប៉េកាំងបានដាក់ខ្លួនជាមហាអំណាចវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោក។
ការសិក្សាដែលត្រូវបានផ្តល់មូលនិធិដោយក្រសួងការបរទេសសហរដ្ឋអាមេរិក បានរកឃើញថាសហរដ្ឋអាមេរិកតែងតែជាប់ចំណាត់ថ្នាក់លេខ ២ក្នុងការប្រកួតប្រជែងនេះបើទោះជាវាបានដឹកនាំការស្រាវជ្រាវជាសាកលក្នុងការប្រើប្រាស់កុំព្យូទ័រដែលមានប្រសិទ្ធភាពខ្ពស់ សម្រាប់គណនាបរិមាណ និងវ៉ាក់សាំងក៏ដោយ។ ទិន្នន័យបង្ហាញថាមានគម្លាតធំរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសនាំមុខគេទាំងពីរ និងប្រទេសដទៃទៀត។

កម្មវិធីតាមដានបច្ចេកវិជ្ជាសំខាន់របស់ ASPI បានធ្វើការស្រាវជ្រាវលើវិស័យសំខាន់ៗជាច្រើនដែលរួមមានវិស័យការពារជាតិ អវកាស មនុស្សយន្ត ថាមពល បរិស្ថាន បច្ចេកវិទ្យាជីវសាស្រ្ត បញ្ញាសិប្បនិម្មិត (AI) សម្ភារៈទំនើបៗ និងផ្នែកបច្ចេកវិទ្យាQuantumសំខាន់ៗ។ របាយការណ៍នេះបានចង្អុលបង្ហាញថានៅក្នុងវិស័យមួយចំនួន ស្ថាប័នស្រាវជ្រាវកំពូលទាំង ១០ របស់ពិភពលោកមានមូលដ្ឋាននៅក្នុងប្រទេសចិន។
ការស្រាវជ្រាវក៏បានរកឃើញផងដែរថា ផ្នែកសំខាន់ដែលចិនពូកែគឺបច្ចេកវិទ្យាការពារជាតិ និងអវកាស។ចិនមានការបោះជំហានរបស់ចិនក្នុងការផលិតមីស៊ីលល្បឿនលឿនជាងសំឡេងដែលមានសមត្ថភាពនុយក្លេអ៊ែរ ។ សេចក្តីរាយការណ៍នេះបានធ្វើឱ្យការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកភ្ញាក់ផ្អើលនៅក្នុងខែសីហា ឆ្នាំ២០២១។វាបានបង្ហាញថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើតឯកសារស្រាវជ្រាវដែលមានឥទ្ធិពលខ្ពស់លើពិភពលោកចំនួន៤៨,៤៩%ទៅក្នុងម៉ាស៊ីនយន្តហោះទំនើបៗរួមទាំងយន្តហោះល្បឿនលឿនជាងសំឡេងផងដែរ៕