Thursday, March 28, 2024
Homeសង្គម និងជីវិតខឹម វាសនា ថាស្រណោះមនុស្សខ្លះ គ្មានសំណាងទី៣ ស្តាប់ធម៌យល់

ខឹម វាសនា ថាស្រណោះមនុស្សខ្លះ គ្មានសំណាងទី៣ ស្តាប់ធម៌យល់

សៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជាព្រហ្មរក្សា លោក លែងគិតរឿងធ្វើនយោបាយ បែរជាគិតតែរឿងពន្យល់ធម៌ និងទឹកលិចលោកនោះ បានថ្លែងថាលោកស្រ ណោះណាស់ មនុស្សខ្លះ រួមទាំងសមាជិក LDP បានជួបអ្នកមានបុណ្យ មកបំភ្លឺមេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធ ឡើងវិញហើយ តែពួកគេគ្មានសំណាងទី៣ គឺសំណាងដែលបានស្តាប់ធម៌យល់។

 លោកខឹម វាសនា បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ថា «ព្រះពុទ្ធ សម្តែងថា កម្ម ជាអ្នករៀបចំសត្វ កម្មំ សត្តេ វិភជ្ជតិ ក្មួយៗគិតយល់យ៉ាងម៉េច ចំពោះពាក្យព្រះពុទ្ធ នេះ? កម្ម ជាអ្នករៀបចំសត្វ ក្រែងថាសត្វទាំងអស់មានកម្មដែលខ្លួនសន្សំទុកដោយចេតនាជារបស់ខ្លួនឬ? ចុះបើកម្ម ជាអ្នករៀបចំឲ្យសត្វទៅណាមួយហើយ ម៉េចបានជាព្រះអង្គ សម្តែងប្រាប់យើងដែរថាសត្វលោកមាន កម្មដែលសត្វសន្សំទុកដោយចេតនាជារបស់ខ្លួនទៅវិញ? តើពុទ្ធដីកា ទាំងពីរនេះ មានន័យផ្ទុយគ្នាឬយ៉ាងម៉េច? កម្ម រៀបចំលោកិយ លោកិយ មាននិយាមកាលដែលរៀបចំដោយកម្ម សម័យកាលណាត្រូវមាន ហេតុការណ៍អី យ៉ាងម៉េច គឺកម្មរៀបចំរួចជាស្រេចហើយ មិនអាចដូរនិយាមកាលបានទេ។ ដូចជាសម័យកាលហ្នឹងជាសម័យ កាលដែលកម្មបានរៀបចំឲ្យមានសត្វអបាយភូមិ មកយកកំណើតជាមនុស្ស យ៉ាងច្រើនកកកុញមិនអាចដូរ និយាមកាលឬសាច់រឿងលោកិយនេះបានទេ នេះគឺកម្មរៀបចំសត្វ។

គិតទៅមើលក្មួយ តើកម្ម រៀបចំសត្វមែនឬទេ? ប៉ុន្តែទោះជាកម្ម រៀបចំសត្វឲ្យទៅណាក៏ដោយ តែកម្មបានរៀប ជាឋានសាង ឲ្យសត្វអាចរត់ចេញពីអំណាចរៀបចំបំពុលសព្វយ៉ាងនៃកម្ម ចំពោះសត្វបាន គឺកម្មបានរៀបចំជា ឋានសាង ដោយឲ្យសត្វដែលមកយោនកំណើតក្នុងឋានសាងនេះ មានឱកាសអាចគេចរួចអំពីការ បំពុលរបស់ កម្មបាន ព្រោះសំបកជាសត្វមនុស្សនេះ ចំពោះសត្វដែលមិនទាន់មានទ្វារមនោ គឺអាចសាងទ្វារមនោបានសត្វ ដែលមានទ្វារមនោ ហើយមានសីល អាចសាងទៅជាសត្វដែលមានអរិយសីលដើម្បីឲ្យអបាយភូមិបិទទ្វារបាន។ សត្វសាង មានតែមួយឋានមនុស្សនេះឲ្យគត់ តើសត្វមិនព្រមរស់រងកម្ម តើត្រូវភ្ញាក់រត់មករស់ត្រូវគន្លងកម្មយ៉ាង ម៉េចទៅ? ភ្ញាក់ គឺភ្ញាក់ត្រង់ទ្វារមនោនេះឯង គឺភ្ញាក់នៅខន្ធទីមួយរបស់ចិត្ត គឺត្រង់វិញ្ញាណឡើងទៅធ្វើ ការគិតនឹង ទ្វារខួរមនោ ភ្ញាក់ គឺភ្ញាក់ត្រង់ដំណាក់កាលនេះ បើហួសដំណាក់កាល់នេះហើយ គឺត្រូវរស់រងកម្មទៀតហើយ»។

លោកខឹម វាសនា បន្តថា «ដូច្នេះទើបព្រះពុទ្ធ សម្ដែងថា បានកើតជាមនុស្ស សំណាងណាស់ បានកើតជាមនុ ស្សហើយ កើតទាន់ព្រះពុទ្ធ សំណាងណាស់ ហើយបើកើតមកទាន់សម័យកាលព្រះពុទ្ធហើយបានស្ដាប់ធម៌ ដែលសម្ដែងដោយព្រះពុទ្ធយល់ គឺមហាសំណាងណាស់។ សំណាងទីមួយ និងសំណាងទីពីរ អាចទៅជាសំ ណាងកើត លុះត្រាតែសំណាងទីបី កើតមានឡើង។ គិតមើល អ៊ីចឹងឬមិនអ៊ីចឹង? កលាបៈវិលចេញកម្មគឺជាកម្ម សរុប កម្មនេះហើយដែលព្រះពុទ្ធ សម្ដែងថា កម្មំ សត្តេ វិភជ្ជតិ កម្មសរុបនេះហើយដែលជាអ្នករៀបចំនិយាម កាលនៅនាលោកិយ ប៉ុន្តែកម្មដែលប្រែថាអំពើដោយចេតនានៃសត្វម្នាក់ៗដែលព្រះពុទ្ធ សម្ដែងថាសត្វលោក មានកម្មជារបស់ខ្លួននោះ។ ពូគិតយល់ដល់ត្រង់នេះ ពូនឹកស្រណោះពល LDP ខ្លាំងណាស់ហេតុ អ្វីពួកគេមិន អាចមានសមត្ថភាពយល់ធម៌បានហ្ន៎?

ពូនឹកឡើង មិនអស់ចិត្តសោះ ហេតុអ្វី សញ្ញាគុណ ទាំងបីរបស់ពូគេ ចាប់មិនបានសញ្ញាគុណណាមួយ សោះអ៊ី ចឹង? វាគួរណាស់គេគិតដឹងថា ពូបញ្ញាខ្ពស់លើសពួកគេ ព្រោះពួកគេធ្លាប់ជាសមាជិក LDP ទៅហើយគេធ្លាប់ បានស្ដាប់វេទិកាដែលពូពន្យល់មនុស្ស ច្រើនវេទិកាណាស់ វាគួរតែពួកគេគិតដឹងថាពូមានបញ្ញាខ្ពស់ណាស់ គេមិនអាចគិតវែកញែកល្អិតល្អន់ដូចពូបានទេ។ បើជាពូវិញ ពូស្ដាប់ការពន្យល់របស់ពូដល់មនុស្ស តាមវេទិកា សាធារណៈផ្សេងៗ ពូប្រាកដជាគិតឃើញថា យី! អស្ចារ្យណាស់ មានគំនិតទស្សនៈច្រើនណាស់ ដែលពូគិត ឃើញ ដែលមនុស្សមិនអាចគិតយល់បានទេ តែពូគិតយល់យកមកពន្យល់មនុស្សយ៉ាងល្អិតល្អន់។

បើជាពូវិញ ពូស្រូបយកបញ្ញាដែលពូពន្យល់នេះ មិនឲ្យបាត់មួយគ្រាប់ពាក្យទេ តែមនុស្សជា LDP ទៅហើយ ដែលមិនយល់ធម៌ មិនបានគិតយល់ថា ពូមានបញ្ញាដ៏អស្ចារ្យដែលគ្មានអ្នកណាដូចមិនបានទេ ដែលគេយល់ ថាពូមានបញ្ញានោះ គឺគេឃើញពូនិយាយញាប់គ្មានទាក់ គេមិនបានគិតយល់ពាក្យមួយៗដែលពូពន្យល់ថា វាអស្ចារ្យយ៉ាងម៉េចទេ នេះគឺចាប់បញ្ញាគុណពូមិនបាននោះ បើគេចាប់បញ្ញាគុណរបស់វិញ្ញាណពូបានពេល គេស្ដាប់ធម៌មិនយល់ អ្វីដែលគេយល់ឃើញខុសពីពូ អំពីរឿងអ្វីក៏ដោយក្នុងដំណាក់កាលនេះ ដូចជាពូអត់ រវល់ពីរឿងនយោបាយ ពូគិតតែពីរឿងពន្យល់ធម៌ ពូនិយាយថាពូបានឈាន ទោះគេគិតមិនយល់ដូចពូតែបើ គេចាប់បញ្ញាគុណពូបាន គេចេះតែឲ្យពូត្រូវ គឺមកតែពីគេយល់ដូចពូមិនបានតែប៉ុណ្ណោះ មិនមែនពូខុសទេ ម្ល៉េះគេចេះតែប្រឹងស្ដាប់បានយល់ប៉ុន្មានយកប៉ុណ្ណឹងទៅ នោះគេនឹងភ្ញាក់យល់បន្តបន្ទាប់ ទីបំផុតគេនឹងយល់ ឃើញដូចពូយល់អ៊ីចឹង តែពួកគេសុទ្ធតែចេះជាងពូ សុទ្ធតែឆ្លាតជាងពូ សុទ្ធតែបញ្ញាជាងពូតើវាអាចមានដំណើរ បែបពួកគេគិតនោះកើតទេ?»។

លោកខឹម វាសនា បន្តថា «ក្នុងភាពជាអ្នកនាំមនុស្សពីការយល់ខុសមកយល់ត្រូវ ពូរឹងមាំនឹងអ្វីដែលពូគិតថាត្រូវ ណាស់ គ្មានអ្នកណាអាចបង្វែរពូបាន ដោយមិនបានពន្យល់ហេតុផលពូទេ តែហេតុផលគេឲ្យមកផ្ទុយពីហេតុ ផលដែលពូគិតឃើញ មិនដែលមានហេតុផលណាថ្មីខុសពីពូធ្លាប់គិតសោះឡើយ។ ហេតុផលដែលគេឲ្យមក នោះ ពូបានគិតរួចហើយ គ្មានសល់ត្រង់ណាទេ ប៉ុន្តែឃើញថាវាមិនត្រូវ តើឲ្យពូធ្វើយ៉ាងម៉េច តាមគេគិតនោះកើត មានកម្លាំងចិត្តឯណានឹងធ្វើ បើពូគិតឃើញច្បាស់ថា ផ្លូវហ្នុងខុសហ្នុង តែបើផ្លូវដែលពូគិតឃើញថាត្រូវវិញពូមាន អារម្មណ៍ថា ខ្លួនឯងដូចកប៉ាល់កំពុងបើកយ៉ាងខ្លាំងអស្ចារ្យ ពុះជ្រែកសមុទ្រទឹកកកដែលមានកម្រាស់រាប់ពាន់ ម៉ែត្រ ទៅរកគោលដៅយ៉ាងច្បាស់ អត់ងាករេ។

ចិត្តពូរឹងណាស់ក្នុងការនាំផ្លូវមនុស្សដែលពូគិតឃើញច្បាស់ហើយថាត្រូវ ទោះពូត្រូវបុកនឹងគំនិត ប្រឆាំងទូទាំង ក្នុងលោកក៏ដោយ ពូត្រូវតែទៅ ព្រោះជាផ្លូវត្រូវ ជាប្រយោជន៍ដល់មនុស្ស មនុស្សធម្មតារាប់ពាន់លាននាក់គេគិត យ៉ាងធម្មតានូវរឿងខុស ដូច្នេះធ្វើម៉េចអាចឲ្យចិត្តពូគិតឃើញច្បាស់ថា មនុស្សទាំងអស់ ជាមនុស្សធម្មតា ៗពេក នោះ បញ្ជាផ្លូវគិតរបស់ចិត្តអ្នកនាំផ្លូវមនុស្សដូចពូនេះបានទៅ? ពូឃើញជាពិសេសមនុស្សដែលបានមកជា LDP ទៅហើយ តែពូគិតដឹងថា ពួកគេមិនស្គាល់ពូផងហ្នឹង ពូសែនសង្វេគ ព្រោះពូគិតដឹងថា គេកំពុងតែដើរផ្លូវខុស ធ្ងន់ ណាស់ ពូចង់តែស្រែកសួរពួកគេថា តើគេរស់នៅសព្វថ្ងៃហ្នឹង ពួកគេមិនស្លាប់ទេឬអី? ចុះបើដឹងថាគេនឹង ស្លាប់ដែរ ហេតុអីគេប្រឹងធ្វើតាមចិត្តចង់របស់គេម៉្លេះ? អារម្មណ៍ចង់ ត្រូវតែដឹកមុខដោយអារម្មណ៍យល់។ គេមានអារម្មណ៍ថា វាមានតម្លៃរបស់គេណាស់ឬដែលរស់សប្បាយៗហើយ ចុងក្រោយទៅស្លាប់បាត់ទៅនេះ? គេគ្មានអារម្មណ៍ដឹងត្រឹមត្រូវថា ទទេសោះសូន្យ រកតម្លៃខ្លឹមសារមិនឃើញទេ ហើយព្រោះតែវិញ្ញាណដឹងមិន ត្រឹមត្រូវអំពីជីវិតនេះ ពួកគេនឹងត្រូវជាប់អន្ទាក់ហ្គេមលោកិយ អនេកជាតិទៅមុខទៀត»។

លោកខឹម វាសនា បន្តទៀតថា «កម្មទាំងមូលដែលចេញពីកលាបៈវិល ជាអ្នករៀបចំសត្វណាក្មួយ កម្មំ សត្តេ វិភជ្ជត្តិ កម្មដែលចេញពីការវិលនៃកលាបៈ ជាអ្នករៀបឈុតឆាតលោកិយ ឲ្យសត្វសប្បាយដោយតណ្ហាតែកម្ម ផ្ទាល់ខ្លួនសត្វម្នាក់ៗ ជាកម្មដែលសត្វត្រូវសោយ សត្វលោកមានកម្ម ជារបស់ខ្លួន។ បើសត្វសប្បាយៗ ក្នុងឋាន សាង តាមកម្មរៀបចំឡើងហើយ សត្វមិនប្រើទ្វារមនោភ្ញាក់ទាន់ក្នុងកំណើតសាងនេះទេ សត្វនឹងបន្តរងទុក្ខ ទោសក្នុងវាលវដ្តសង្សារនេះបន្តទៅមុខទៀតហើយសត្វអើយ។ កើតទាន់សម័យកាលមេរៀនធម្មជាតិ ត្រូវបាន បើកបង្ហាញ គឺសំណាងធំណាស់ក្មួយ បើសត្វបណ្តោយឲ្យសំណាងនេះកន្លងផុតទៅក្នុងកំណើតសាងនេះ មិន ដឹងជាពេលណាទើបសត្វបានជួបឱកាសនេះម្តងទៀតទេ? បើគេធ្វើឲ្យផុតឱកាសនេះ ព្រោះគេរវល់ធ្វើ រឿងដែល មានប្រយោជន៍ជាងការមកយល់ធម៌ នោះមិនទោមនស្សអីទេ តែអត់សោះ គេកំពុងតែធ្វើរឿងបំផ្លាញខ្លួនឯង ដោយជាប់ផុងក្នុងអន្ទាក់លោកិយនេះ។

លោកិយត្រូវវិលរៀបចំដោយសារកម្ម លោកិយ គឺមានសត្វនៅក្នុងនោះផង ត្រង់នេះហើយដែលព្រះពុទ្ធ សម្តែង ថា កម្មរៀបចំសត្វ គឺរៀបចំលោកិយនេះឯង បើសត្វណាមើលឃើញលោកិយថាជាការពិត គេរស់ត្រូវគន្លងលោ កិយនោះទៅ គឺគេកំពុងតែខុសហើយ នេះគឺពាក់អាវខាងត្រូវហើយ ពាក់អាវខាងត្រូវ គឺខុសហើយ លោកិយមិន ពិតទេ បំភ័ន្ដទេ គិតថាលោកិយនេះ ជាការពិត គឺខុសហើយ តែបើសត្វប្រើទ្វារមនោគិតតាមព្រះពុទ្ធ ប្រាប់គឺគេ នឹងឃើញដំណើរកម្ម ជាការពិត នោះគេពាក់អាវខាងខុស នោះគឺត្រូវហើយ។ ជួបព្រះពុទ្ធ ឬជួបអ្នក បំភ្លឺមេរៀន ត្រាស់ដឹងរបស់ព្រះពុទ្ធ ឡើងវិញ ទើបគេអាចគិតយល់ដំណើរកម្មបង្កើតលោកិយបាន បើគេមិនយល់ធម៌ទេ នោះចំពោះគេ លោកិយជាការពិតហើយ នោះគេនឹងជាប់អន្ទាក់លោកិយហើយ គេនឹងរងទុក្ខរងទោសដោយ ហ្គេមលោកិយដែលរៀបចំដោយកម្មនោះហើយ។ គេមើលឃើញលោកិយថាពិត គេនឹងរស់រងអំណាចកម្មវិល រៀបចំលោកិយនោះហើយ កម្មំ សត្តេ វិភជ្ជតិ។ ពូស្រណោះអ្នកដែលបានមកជា LDP ទៅហើយ គឺពូស្រណោះ ត្រង់ គេបានមកជួបពូហើយ តែគេគ្មានសំណាងទីបី គឺសំណាងដែលបានស្តាប់ធម៌យល់នេះឯង»៕ ខៀវទុំ

RELATED ARTICLES