ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ ត្រូវបានក្មេងស្រីម្នាក់ អាយុ ៩ឆ្នាំ ចោទប្រកាន់ថា បានចាប់រំលោភនាង១១ដង តែបានសម្រេច ១០ដង ដោយចេះប្រើវិធីចាក់ទឹកក្រៅពាង (ដកប្រដាប់ភេទ បាញ់ទឹកកាមខាងក្រៅ) លុះសមត្ថកិច្ចចាប់វាយខ្នោះយកទៅសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះ ១១ដងមែន តែបានត្រឹមញល់ៗខាងក្រៅ រហូតដល់ចេញទឹកប៉ុណ្ណោះ មិនបានដល់ទីជម្រៅទេ។
ករណីរំលោភសេពសន្ថវៈលើក្មេងស្រីនេះ បានកើតឡើង តាំងពីអំឡុងខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ និងលើកចុងក្រោយ នៅវេលាម៉ោង ១រសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។ រហូតមកដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ក្រោយពីរឿងរ៉ាវបែកធ្លាយ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ ដល់ផ្ទះតែម្តង។
ជនសង្ស័យដែលចាប់រំលោភក្មេងស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះផាត់ វ៉ិត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ខ.ស.ខ អាយុ៩ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិជាមួយគ្នា។
តាមសម្តីស្ត្រីជាម្តាយបង្កើតក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា អស់រយៈពេល ២ទៅ៣ខែមកហើយដែលខ្លួនទុកកូនស្រី (ក្មេងស្រីរងគ្រោះ) ឱ្យប្តីមើលថែ ហើយខ្លួនបានចេញទៅធ្វើការនៅភ្នំពេញ ដោយមិនដឹងសោះថា កូនស្រីត្រូវបានជនល្មោភកាមចាប់រំលោភជាបន្តបន្ទាប់ ដល់ទៅ១០ដង បែបនេះសោះ។ រហូតមកដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ខ្លួនបានទទួលទូរស័ព្ទពីសាច់ញាតិថា កូនស្រីខ្លួន ត្រូវគេចាប់រំលោភ។ ពេលបានដំណឹងភ្លាម ខ្លួនបានសុំថៅកែ មកផ្ទះ លុះដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ខ្លួនមកដល់ផ្ទះ ក៏សួរកូនស្រីថា “នរណាចាប់រំលោភកូន?” ពេលនោះនាងបានប្រាប់ថា “ឈ្មោះផាត់ វ៉ិត បានចាប់រំលោភខ្ញុំ ១១ដងហើយ” ឮបែបនេះ ខ្លួនក៏ប្រញាប់នាំកូនស្រី មកប្តឹងសមត្ថកិច្ចតែម្តង។
តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងត្រូវបានជនសង្ស័យឈ្មោះផាន់ វ៉ិត ចាប់រំលោភរហូតបានសម្រេច ចំនួន ១១ដង ដោយជនសង្ស័យធ្លាប់ចាប់រំលោភនាងនៅផ្ទះជនសង្ស័យ ក្នុងផ្ទះបាយ បានសម្រេច ៦ដង តែពេលចេញទឹកកាម ឈ្មោះវ៉ិត បានដកប្រដាប់ភេទចេញមកក្រៅ (ចាក់ទឹកក្រៅពាង) ហើយរាល់ពេលដែលជនសង្ស័យចាប់រំលោភបានសម្រេចហើយម្តងៗ តែងតែគំរាមសម្លាប់នាងចោល បើហ៊ានប្រាប់ម៉ែឪ ឬអ្នកណា។
ក្មេងស្រីរងគ្រោះ បានបន្តថា រីឯ៤ដងទៀត ជនសង្ស័យបានចាប់រំលោភនាង នៅនឹងផ្ទះរបស់នាងតែម្តង ដោយចាប់រំលោភក្នុងបន្ទប់ទឹក បានសម្រេច ៤ដង តែពេលចេញទឹកកាម ឈ្មោះវ៉ិត បានដកប្រដាប់ភេទមកក្រៅដូចមុន។ លុះដល់វេលាម៉ោង ១រសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ពេលនាងដើរទៅហៅប្អូន នៅផ្ទះអ៊ំម៉ៅ ក៏ត្រូវឈ្មោះវ៉ិត ចាប់រំលោភម្តងទៀត តែនាងបានរើបម្រះរត់រួច ហើយមកប្រាប់អ៊ំមុំ ថា “ពូវ៉ិត ចាប់រំលោភខ្ញុំ”។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះនាំខ្លួនជនសង្ស័យឈ្មោះផាន់ វ៉ិត មកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា អស់រយៈពេល ២ទៅ៣ខែហើយ ដែលក្មេងស្រីរងគ្រោះ តែងតែមកដេកនៅផ្ទះរបស់ខ្លួន ជារៀងរាល់យប់ ហើយខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះ ចំនួន១១ដងមែន តែស៊កប្រដាប់ភេទមិនចូលទេ គ្រាន់តែយកប្រដាប់ភេទខ្លួនញល់ៗលើប្រដាប់ភេទក្មេងស្រីរងគ្រោះ រហូតដល់ចេញទឹកកាមតែប៉ុណ្ណោះ។ ក្នុងនោះលើកចុងក្រោយ នៅវេលាម៉ោង ១រសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ខ្លួនបានចាប់រំលោភក្មេងស្រីរងគ្រោះម្តងទៀត តែត្រូវនាងរត់រួច ហើយក៏ប្រាប់បងប្អូននាង និងដឹងដល់ម្តាយនាង ប្តឹងចាប់ខ្លួនតែម្តង។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានបញ្ជាក់ប្រាប់ថា តាមការសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះ ដោយសារតែផឹកស្រាស្រវឹង និងមានចំណង់ផ្លូវភេទ។
ជនសង្ស័យឈ្មោះផាត់ វ៉ិត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី តាមបញ្ជាលោកកូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់៕