Friday, April 26, 2024
Homeសង្គម និងជីវិត រៀបការ១ថ្ងៃ បាត់កូនក្រមុំ គ្រូទាយត្រូវស្នេហ៍ រត់តាម សង្សារ

 រៀបការ១ថ្ងៃ បាត់កូនក្រមុំ គ្រូទាយត្រូវស្នេហ៍ រត់តាម សង្សារ

ត្បូងឃ្មុំ ៖ នារីវ័យក្មេង រូបស្រស់ម្នាក់ រៀបការតាមប្រពៃណីខ្មែរ បានតែ១ថ្ងៃ ស្រាប់តែបាត់ខ្លួនទាំងយប់ ក៏មាន ការផ្អើលថា រត់តាមសង្សារ ដោយសារតែក្រុមគ្រួសារបង្ខំឲ្យរៀបការប្ដីដែលនាងមិនស្រឡាញ់ ។ ប៉ុន្តែក្រុមគ្រួ សារ បានបដិសេធថា មិនពិតទេ នារីជាកូនក្រមុំ ស្រឡាញ់គ្នាជាមួយបុរសជាប្តី មុនពេលរៀបការ មិនអាចរត់ ចោលប្តី ទៅតាមសង្សារទេ ហើយក្រុមគ្រួសារបានទៅរកគ្រូហោរទស្សន៍ទាយ គ្រូទាយថា នាងត្រូវស្នេហ៍គេ ទើបទៅតាមសង្សារ។

នារីដែលបាត់ខ្លួន មានឈ្មោះថាត កញ្ញា អាយុ១៨ឆ្នាំ រស់នៅភូមិសម្បូរផល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំ ។ ចំណែកបុរសដែលក្រុមគ្រួសារសង្ស័យថា បាននាំនាងរត់នោះ ត្រូវបានបងប្រុសរបស់នាងប្រាប់ថា ឈ្មោះ វីត ។

  បើតាមសម្តីលោករឿន រ៉ុង អាយុជាង៣០ឆ្នាំ ត្រូវជាបងប្រុសរបស់នារីដែលបាត់ខ្លួនបានប្រាប់ “នគរធំ” នៅថ្ងៃ ទី០៦ ខែមីនា ឆ្នាំ២០២៣ ថា ប្អូនស្រីរបស់លោក បានរៀបការជាមួយបុរសម្នាក់ (សុំមិនបញ្ចេញឈ្មោះ) តាមប្រពៃ ណីខ្មែរ ដោយមានចាស់ទុំទាំងសងខាងដឹងឮត្រឹមត្រូវ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ។ ប៉ុន្តែជាអកុសល ក្រោយ រៀបការបានតែ ១ថ្ងៃ គឺឈានចូលដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៩យប់ ស្រាប់តែនាងបាត់ខ្លួន ធ្វើឲ្យ មានការភ្ញាក់ផ្អើលឆោឡោ ហើយជំហានដំបូងនោះ លោកសន្និដ្ឋានថា ប្អូនស្រី របស់ លោកត្រូវយុវជនម្នាក់ ចាប់ យកទៅ ព្រោះឮគេប្រាប់ថា ឃើញបុរសម្នាក់ បានជិះម៉ូតូមកដឹកនាង យកទៅទាំងយប់ តែមិនដឹងយក ទៅទីណា ។ ដូច្នេះហើយទើបលោកបានប្រកាសតាមបណ្ដាញសង្គម ហ្វេសប៊ុក ដោយបង្ហោះរូបថតប្អូនស្រីរបស់លោក (នារីដែលបាត់ខ្លួន) និងសំណេរអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជួយផ្តល់ដំណឹង និងចាប់ឃាត់ទុកផង បើ ឃើញក្មេងប្រុសម្នាក់ ជិះម៉ូតូពាក់ស្លាកលេខ 1E -1165 ដែលបានចាប់ប្អូនស្រីលោកទៅទាំងយប់នោះ ។

 បន្ទាប់ពីបងប្រុសរបស់នារីជាកូនក្រមុំដែលបាត់ខ្លួន បានប្រកាសដំណឹងបាត់ខ្លួនប្អូនស្រីរបស់ខ្លួនដូចខាងលើ តាមបណ្ដាញសង្គម ហ្វេសប៊ុក រួចមក មានមនុស្សជាច្រើន បានចូលទៅបញ្ចេញមតិយោបល់ (Comment) ក្នុងនោះមានមនុស្សចំនួន បានអះអាងថា ករណីនេះ មិនមែនជាការចាប់ពង្រត់ទេ  គឺនារីជាកូនក្រមុំ នោះបានរត់ ទៅតាមប្រុសជាសង្សារ ព្រោះតែមិនស្រឡាញ់ប្ដីដែលក្រុមគ្រួសារបង្ខំឲ្យរៀបការ ។

  នារីម្នាក់ ឈ្មោះកញ្ញាអាកា ជាអ្នកលក់សម្លៀកបំពាក់អនឡាញ បានសរសេរនៅក្នុង Comment ថា «កូនស្រី ដែលបាត់ខ្លួននេះ នៅភូមិសេរីសុខាខាងជើង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ បើតាមដឹង ក្មេងស្រីគ្មានឪពុក ម្តាយទេ ពួកគាត់ស្លាប់អស់ហើយ តែខ្លួនត្រូវបានបងប្អូនបង្ខំឲ្យរៀបការជាមួយ មនុស្សប្រុសដែលខ្លួនមិនបាន ស្រឡាញ់ ហើយក៏សម្រេចចិត្តហៅសង្សារ បបួលគ្នារត់តែម្ដងទៅ គឺរឿងវាបែបនេះ» ។

បន្ថែមលើសំណេរ Comment តាមហ្វេសប៊ុក ខាងលើនេះ កញ្ញាអាកា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ថា នាងមិនមានត្រូវជាអ្វីនឹងនារីដែលរៀបការហើយបាត់ខ្លួននោះទេ គឺនាងគ្រាន់តែជាអ្នក តាមដានសង្គមម្នាក់ ជាពិសេស តាមដានលើរឿងនេះ ហើយក៏ឮតៗគ្នាពីអ្នកស្គាល់ថា ក្មេងស្រីរៀបការហើយ រត់ចោលប្ដី ទៅតាមបុរសជាសង្សារនោះ ដើម្បីបញ្ជាក់ស្នេហ៍ស្មោះ និងបានរួមរស់នៅជាមួយ មនុស្សដែលខ្លួន ស្រឡាញ់។ ប៉ុន្តែសម្រាប់នាងផ្ទាល់ មិនហ៊ានអះអាងថា ជាការពិតមួយរយភាគរយទេ ព្រោះនាងមិនមែន សាច់ ញាតិក្មេងស្រី ដូច្នេះនាងសុំឲ្យអ្នកសារព័ត៌មាន សួរបងប្រុសរបស់នារីជាកូនក្រមុំដែលបាត់ខ្លួនបន្ថែមទៅ ។

 ទោះបីយ៉ាងណា លោករឿន រ៉ុង ដែលអះអាងថា ជាបងប្រុសរបស់នារីដែលបាត់ខ្លួន (កូនក្រមុំ) បានបញ្ជាក់ថា ករណីប្អូនស្រីរបស់លោកបាត់ខ្លួននេះ លោកមិនអាចទទួលយកបានទេ នូវពាក្យថា ប្អូនស្រីលោក អត់ស្រឡាញ់ ប្ដី ទើបរត់តាមសង្សារនោះ ព្រោះការពិត មុននឹងរៀបការ ប្អូនស្រីលោក និងបុរសជាប្ដី (កូនកំលោះ) បានស្រ ឡាញ់ ស្វែងយល់ចិត្តគ្នា ដល់ទៅ១ឆ្នាំ ទើបព្រមព្រៀងគ្នារៀបការ ដោយគ្មានអ្នកណាបង្ខំទេ ហើយខាងក្រុម គ្រួសារទាំងសងខាង ក៏យល់ព្រមផ្សំផ្គុំទៅឲ្យ ទៅតាមបំណងរបស់ពួកគដែរ ។ ដូច្នេះរឿងរត់តាមសង្សារនេះ លោកគិតថា មិនអាចទៅរួច ប៉ុន្តែរឿងដែលចង់ឲ្យគ្រប់គ្នានៅក្នុងបណ្ដាញសង្គម បានដឹង ទោះជឿឬមិនជឿនោះ គឺខាងក្រុមគ្រួសារលោក បានទៅរកគ្រូទាយ ហើយគ្រូទាយថា ប្អូនស្រីរបស់លោក ត្រូវស្នេហ៍គេ ទើបរត់ទៅ ចោលប្ដី ។ ក្នុងន័យនេះហើយ លោកចង់សួរទៅប្រុសដែលនាំប្អូនស្រីលោកទៅនោះថា ហេតុអីក៏ធ្វើអ៊ីចឹង ទាំងដែលដឹងថា ប្អូនស្រីលោកបានរៀបការប្តីរួចហើយ និងបានស្រលាញ់គ្នាចិត្តនិងចិត្តទៀតផងនោះ? 

 លោករឿន រ៉ុង បាននិយាយថា “និយាយទៅ រឿងប្អូនស្រីខ្ញុំ ហើយនិងអ្នកនាំគាត់ទៅនោះ តែខ្ញុំគ្រាន់តែចង់ និយាយថា ជឿខ្ញុំឬមិនជឿក៏ហីទៅ ព្រោះអីខ្ញុំរកគ្រូមើល គេថាប្អូនខ្ញុំហ្នឹងត្រូវរបស់គេ ទាំងដែលគាត់រៀបការ ជាមួយប្ដីគាត់ហើយ ស្រលាញ់គ្នាសឹងអីហ្នឹង គឺគាត់ការថ្ងៃ០៣ ខែមីនា គាត់បាត់ខ្លួនថ្ងៃទី០៤ ខែមីនា ការហើយ បានតែ ១ថ្ងៃ ហើយពេលដែលគាត់រៀបការហ្នឹង មើលទៅគាត់ប្លែកខុសពីធម្មតា ។ ដូច្នេះចង់និយាយថា ជឿលើ ផ្លូវអាគម ផ្លូវដាក់ស្នេហ៍ដាក់អី ជារឿងរបស់គេទេ អ្នកដែលគេជឿក៏ជឿទៅ ឯអ្នកមិនជឿ ក៏ខ្ញុំអត់ដឹងធ្វើម៉េចដែរ ព្រោះអីពេលដែលគាត់បាត់ខ្លួនថ្មីៗ យើងរកគេមើល រកលោកតាមើលអីទៅ គេថាអ៊ីចឹងទាំងអស់ ។ យើងអត់ មានភ័ស្តតាងថា គេធ្វើឬមិនធ្វើ (ស្នេហ៍) ទេ ប៉ុន្តែរកគេមើលទៅ លោកតា លោកយាយអី មើលទៅ គេថាប្អូនខ្ញុំ ហ្នឹង ត្រូវរបស់គេ ហើយប្ដីរបស់គាត់ហ្នឹង ឥឡូវគាត់ទៅផ្ទះរបស់គាត់វិញហើយ គាត់អត់នៅផ្ទះខ្ញុំទេ ហើយពាក្យ បណ្ដឹង ខាងបងខ្ញុំបានដាក់ខ្លះហើយ »។

បុរសជាបងប្រុសរបស់នារីដែលបាត់ខ្លួន បានបន្តថា «ដូច្នេះនិយាយទៅ ខ្ញុំអត់មានអីច្រើនទេ គ្រាន់តែចង់ឲ្យប្អូន ខ្ញុំមកផ្ទះវិញ ទោះបីមានរឿងអីកើតឡើងក៏ដោយ ខ្ញុំចង់ឲ្យតែប្អូនខ្ញុំវិលត្រលប់មកផ្ទះវិញ ហើយខ្ញុំក៏ចង់បញ្ជាក់ ដែរថា បើគាត់ត្រូវរ៉ូវគ្នា ម៉េចក៏គាត់អត់មកផ្ទះ? ហើយខ្ញុំមិនដឹងថា អ្នកនោះធ្វើម៉េចៗ ទើបបានប្អូនខ្ញុំទៅទេ តែ ខ្ញុំចង់ឲ្យគាត់យល់ចិត្តគេ ដាក់ចិត្តយើងផង ដែលដឹងថាគេទើបនឹងរៀបការហើយ ម៉េចក៏នៅធ្វើអ៊ីចឹង? ហើយធ្វើ បាបឲ្យប្ដីគេយំបោកខ្លួន? ព្រោះគាត់ស្រឡាញ់គ្នាដល់ ១ឆ្នាំជាង ហើយរឿងស្នេហាហ្នឹង អត់មានអ្នកណាបង្ខំគាត់ ហើយក៏អត់មានអ្នកណាបំបែកគាត់ដែរ គាត់ស្រលាញ់គ្នា ពេញចិត្តទៅវិញទៅមក ។ ដូច្នេះចំណុចថាឲ្យគ្នាថារត់ តាមសង្សារ ខ្ញុំអត់ជឿទេ ព្រោះប្អូនខ្ញុំស្រឡាញ់ម្នាក់ប្ដីគាត់ហ្នឹងខ្លាំង ហើយប្ដីគាត់ក៏ស្រឡាញ់គាត់ខ្លាំងដែរហើយ អត់មានការបង្ខិតបង្ខំពីឪពុកម្ដាយទាំងសងខាងទេ រៀបការតាមប្រពៃណីត្រឹមត្រូវ“ ៕ កុលបុត្រ

RELATED ARTICLES