Sunday, September 22, 2024
Homeកីឡាអន្ដរជាតិតោខៀវChelsea លត់Dortmund ២-០ឡើងទៅ វគ្គ៨ក្រុមចុងក្រោយឆេមពានលីក

តោខៀវChelsea លត់Dortmund ២-០ឡើងទៅ វគ្គ៨ក្រុមចុងក្រោយឆេមពានលីក

ការស៊ុតបាលបញ្ចូលទីបានមួយគ្រាប់ ពីសំណាក់កីឡាករRaheem Sterling នៅនាទី ៤៣ក្នុងតង់ទីមួយ និង គ្រាប់ បាល់ពិន័យប៉េណាល់ទីដ៏ចម្រូងចម្រាសពីកីឡាករ Kai Havertzនៅនាទី៥៣ បានជួយអោយក្លឹបChelsea យក ឈ្នះ Dortmund ដោយលទ្ធផល២-០  សរុបទាំង២ជើងឈ្នះ ២-១ កក់បានកៅអីមួយឡើងទៅកាន់វគ្គ៨ក្រុមចុង ក្រោយនៃក្របខ័ណ្ឌ យូហ្វាឆេមពានលីក។

វាគឺជាការបរាជ័យលើកដំបូងរបស់Dortmund បន្ទាប់ពីឈ្នះក្នុងការប្រកួត១០លើកមុនរបស់ពួកគេ តែវាជាមោទ នភាពសម្រាប់ Chelsea ដែលបានតស៊ូសម្រាប់ទម្រង់លេងអន់ក្រោមការដឹកនាំរបស់លោក Graham Potter ក្នុងរដូវកាលនេះ។

 លោក Potter ដឹកនាំ Chelsea មិនបានល្អប្រសើរឡើយ នៅក្នុងក្របខណ្ឌប្រឺមីញេលីក បើទោះក្លឹបចំណាយ ប្រាក់ច្រើនដើម្បីនាំចូលកីឡាករថ្លៃៗទៅរួមក្រុមនៅរដូវកាល ២០២២-២៣ នេះក្តី។

ដោយឡែកលទ្ធផលមួយគូទៀតក្លឹបបាល់ទាត់ព័រទុយហ្គាល់ Benficaក៏កក់បានកៅអីមួយឡើងទៅវគ្គ៨ក្រុម ចុង ក្រោយក្របខណ្ឌកំពូលអឺរ៉ុបនេះដែរក្រោយបន្តឈ្នះ Club Brugge ៥-១ សរុបទាំងពីរជើង ៧-១ ខណៈBayern Munich របស់អាឡឺម៉ង់ បានផ្ដួលក្រុមជើងខ្លាំងរបស់បារាំងParis Saint -Germain សរុបទាំង២ជើង៣-0 និង​Tottenham Hotspur របស់អង់គ្លេសបានចាញ់Ac Milan មកពីអ៊ីតាលី សរុ​បទាំង២ជើង១-0 ៕

RELATED ARTICLES