Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិUNDP៖រញ្ជួយដីនៅតួកគីខូចខាតលើសពី១០០ពាន់លានដុល្លារ

UNDP៖រញ្ជួយដីនៅតួកគីខូចខាតលើសពី១០០ពាន់លានដុល្លារ

មន្ត្រីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP)បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ការខូចខាតដែលបង្កឡើងដោយគ្រោះរញ្ជួយដីនៅប្រទេសតួកគីនឹងឡើងលើសពី ១០០ពាន់លានដុល្លារ។

លោកស្រី Louisa Vinton បាននិយាយតាមរយៈតំណភ្ជាប់វីដេអូពីទីក្រុងGaziantepបានអោយដឹងថា តួលេខ​នៃការខូចខាតដែលបង្ហាញដោយរដ្ឋាភិបាល និងគាំទ្រដោយ…ដៃគូអន្តរជាតិបានកើនលើសពី ១០០ពាន់​លាន​ដុល្លារ។

លោកស្រីបានបន្តថាតួលេខបណ្ដោះអាសន្ននេះកំពុងត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ម្ចាស់ជំនួយដើម្បីប្រមូលមូលនិធិសម្រាប់ជនរងគ្រោះរញ្ជួយដីរបស់ប្រទេសតួកគី និងស៊ីរីនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក​នៅថ្ងៃទី ១៦ខែមីនា។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Suleyman Soylu បាននិយាយកាលពីសប្តាហ៍មុនថា ចំនួនអ្នកស្លាប់​ដោយ​សារ​ការរញ្ជួយដីកាលពីខែមុននៅក្នុងប្រទេសតួកគីបានកើនដល់៤៥៩៦៨នាក់។

ថ្លែងនៅក្នុងទីក្រុងAntakya លោកបាននិយាយថា មនុស្សចំនួន ៤២៦៧នាក់ដែលត្រូវបានសម្លាប់នៅ​ក្នុងប្រ​ទេស​តួកគឺជាពលរដ្ឋស៊ីរី៕

RELATED ARTICLES