Kylian Mbappe បានវ៉ាដាច់កីឡាករខ្សែប្រយុទ្ធ Edinson Cavani ក្លាយជាអ្នករកគ្រាប់បញ្ចូលទីនាំមុខគេគ្រប់ពេលរបស់ ក្លឹបParis SG បន្ទាប់ពីស៊ុតបញ្ចូលទីបានមួយគ្រាប់ជួយអោយParis SGយកឈ្នះ Nantes ដោយលទ្ធផល៤-២ កាលពីថ្ងៃសៅរ៍។
គ្រាប់បាល់ទី ២០១របស់ Mbappe កើតឡើងបន្ទាប់ពីប្រកួតបានត្រឹមតែ ២៤៧ ប្រកួតប៉ុណ្ណោះ ខណៈ ២០០ គ្រាប់របស់ Cavani បានមកពីការបង្ហាញខ្លួន ៣០១ប្រកួត ។
កីឡាករវ័យ២៤ឆ្នាំរូបនេះបានចូលរួមពី Monaco ក្នុងកិច្ចសន្យាខ្ចីជើងដំបូងក្នុងឆ្នាំ ២០១៧ មុនពេលចុះកុងត្រាស្នាក់នៅអចិន្ត្រៃយ៍ក្នុងតម្លៃជិត២០០លានដុល្លារដែលធ្វើអោយគាត់នៅតែជាកីឡាករថ្លៃបំផុតទីពីរគ្រប់ពេល។
គាត់បានស៊ុតបាល់បញ្ចូលទី២១ គ្រាប់នៅក្នុងយុទ្ធនាការដំបូងរបស់គាត់ ប៉ុន្តែបន្ទាប់មកបានឈានដល់កម្រិតខុសគ្នាទាំងស្រុងនៅក្នុងរដូវកាល២០១៨-១៩ដោយស៊ុតបញ្ចូលទីបាន៣៣ ក្នុង Ligue 1 តែម្នាក់ឯង។តែគូរឲ្យសា្ដយនៅក្របខណ្ឌChampions Leage ក្លឹបPSG បានធ្លាក់ចេញត្រឹមវគ្គ១៦ ក្រុមចុងក្រោយ ក្រោមស្នាដៃBayern Munich សរុបទាំងពីរជើង៣-០ ហើយ Mbappe មិអាចរកគ្រាប់បាល់បានពីការប្រកួតសំខាន់នេះទេ៕