Sunday, September 22, 2024
Homeកីឡាអន្ដរជាតិក្លឹបWatford បណ្តេញគ្រូបង្វឹកចេញពីតំណែង

ក្លឹបWatford បណ្តេញគ្រូបង្វឹកចេញពីតំណែង

ក្លឹប Watford នៅក្នុងក្របខ័ណ្ឌអង់គ្លេសឆេមពានស៊ីប បានបណ្តេញអ្នកចាត់ការសញ្ជាតិក្រូអាស៊ីលោក Slaven Bilic ចេញពីតំណែងកាលពីថ្ងៃអង្គារបន្ទាប់ពីការដឹកនាំរយៈពេល ៥ ខែ និង បានតែងតាំងលោក Chris Wilderស្នងតំណែងជំនួសគាត់រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

Wilder វ័យ ៥៥ឆ្នាំបានជួយ Sheffield Unitedឡើងពីលំដាប់ទី 3 ទៅមកក្របខ័ណ្ឌ ឆេមពានស៊ីប ហើយបន្ទាប់ មកទៅកាន់ក្របខ័ណ្ឌប្រឺមីញេលីកក្នុងរយៈពេល ៣ ឆ្នាំ។ ថ្មីៗនេះគាត់គឺជាអ្នកចាត់ការទូទៅនៅ Middlesbrough ។

លោកBilic បានចូលកាន់តំណែងនៅ Vicarage Road ក្នុងខែកញ្ញាជាមួយនឹងក្លឹបដែលឈរនៅលេខ១០ក្នុង Championship ។លោក Ben Manga នាយកបច្ចេកទេស Watford បានប្រាប់គេហទំព័ររបស់ក្លឹបថា យើង ទាំងអស់គ្នាមានមហិច្ឆតាក្នុងការទទួលបានជោគជ័យក្នុងរដូវកាលនេះ ដូច្នេះអ្វីដែលថ្មីគឺត្រូវការយ៉ាងឆាប់រហ័ស ខណៈពេលដែលឱកាសនៃការវិលត្រឡប់ទៅប្រឺមីញេលីកវិញនៅតែមាន។

លោកបានបន្តថាជាមួយនឹងរដូវកាលដោះដូរកីឡាករខែមករាបានកន្លងផុតទៅ ការផ្លាស់ប្តូរគ្រូបង្វឹកគឺជា ជម្រើសតែមួយគត់ដែលមានដើម្បីផ្តល់ថាមពលឡើងវិញសម្រាប់ការប្រកួតចុងក្រោយនាពេលខាងមុខ៕

RELATED ARTICLES