មន្ត្រីអាមេរិកបួននាក់បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអូស្ត្រាលីរំពឹងថានឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Virginia ចំនួន៥គ្រឿងនៅក្នុងឆ្នាំ ២០៣០ដែលជាផ្នែកនៃកិច្ចព្រមព្រៀងការពារដ៏សំខាន់រវាងទីក្រុងវ៉ាស៊ីនតោនកង់បេរ៉ានិងទីក្រុងឡុងដ៍ដែលជាផ្នែកមួយនៃភាពជាដៃគូការពារជាតិដែលត្រូវបានគេមើលយ៉ាងទូលំទូលាយថាជាការខិតខំប្រឹងប្រែថដើម្បីទប់ទល់នឹងមហិច្ឆតាយោធារបស់ចិននៅតំបន់ប៉ាស៊ីហ្វិក។កិច្ចព្រមព្រៀងដែលត្រូវបានគេស្គាល់ថា AUKUS រួមានអាមេរិក អង់គ្លេសនិងអូស្ត្រាលី។

កតិកាសញ្ញាសន្តិសុខប៉ាស៊ីហ្វិក AUKUS បានប្រកាសជាលើកដំបូងនៅក្នុងខែកញ្ញា ឆ្នាំ ២០២១ ហើយត្រូវបានគេរំពឹងថានឹងរួមបញ្ចូលផងដែរនូវកិច្ចសហការលើមីស៊ីលល្បឿនលឿនជាងសំឡេង បញ្ញាសិប្បនិម្មិត និងសង្គ្រាមតាមអ៊ីនធឺណិត។ កិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដើម្បីប្រឆាំងនឹងការកើនឡើងនៃកម្លាំងនិងជំហរអះអាងរបស់ចិនក្នុងតំបន់ ហើយបានទាញការថ្កោលទោសពីក្រុងប៉េកាំង។
ស្ថិតនៅក្រោមកិច្ចព្រមព្រៀង AUKUS យ៉ាងហោចណាស់នាវាមុជទឹកអាមេរិកមួយនឹងមកដល់កំពង់ផែអូស្ត្រាលីក្នុងប៉ុន្មានឆ្នាំខាងមុខ ហើយនៅចុងទសវត្សរ៍ឆ្នាំ ២០៣០នាវាមុជទឹកប្រភេទថ្មីនឹងត្រូវបានសាងសង់ឡើងជាមួយនឹងការរចនារបស់ចក្រភពអង់គ្លេស និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកអាហ្ស៊ូនី អាល់បានីស្ត នឹងជួបជាមួយប្រធានាធិបតីអាមេរិក លោកបៃដិននិងនាយករដ្ឋមន្ត្រីអង់គ្លេសលោករីស៊ី ស៊ុនណាក់ នៅ San Diego នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីបង្ហាញពីជំហានបន្ទាប់របស់កិច្ចព្រមព្រៀង AUKUS ។
មន្ត្រីពីររូបដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបាននិយាយថា បន្ទាប់ពីដំណើរទស្សនកិច្ចកំពង់ផែប្រចាំឆ្នាំ សហរដ្ឋអាមេរិកនឹងដាក់ពង្រាយនាវាមុជទឹកមួយចំនួននៅតំបន់ភាគខាងលិចអូស្ត្រាលីនៅប្រហែលនៅក្នុងឆ្នាំ២០២៧។
នៅដើមទសវត្សរ៍ឆ្នាំ ២០៣០ អូស្ត្រាលីនឹងទិញនាវាមុជទឹកថ្នាក់ Virginia ចំនួន ៣ គ្រឿង និងមានជម្រើសទិញពីរបន្ថែមទៀត។ នាវាមុជទឹកនុយក្លេអ៊ែរអាចស្នាក់នៅក្រោមទឹកបានយូរជាងនាវាធម្មតា ហើយពិបាករកឃើញ។
បច្ចុប្បន្ននេះប្រទេសអូស្ត្រាលីកំពុងប្រតិបត្តិការកងនាវានៃនាវាមុជទឹក Collins-class ដែលដើរដោយថាមពលធម្មតាចំនួនប្រាំមួយដែលនឹងមានអាយុកាលប្រើប្រាស់រហូតដល់ឆ្នាំ ២០៣៦៕