លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍និងកីឡាបាននិយាយកាលពីថ្ងៃព្រ ហស្បតិ៍ទី៩ខែមីនាឆ្នាំ ២០២៣បានឲ្យដឹងថាប្រទេសថៃរំពឹងថានឹងទទួលបានភ្ញៀវទេសចរបរទេសចន្លោះពី២៥លានទៅ៣០ លាននាក់ នៅឆ្នាំនេះខណៈដែលវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួនបានងើបឡើងវិញ។នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មានថៃបាងកកប៉ុស្តិ៍។
ចំនួននេះនៅតិចនៅឡើយបើប្រៀបធៀបទៅនឹងកំណត់ត្រាជិត៤០លាននាក់ក្នុងឆ្នាំ២០១៩មុនពេលការរាតត្បាតនៃមេរោគឆ្លងរាលដាលកូវីដ-១៩។

ប្រទេសថៃមានភ្ញៀវទេសចរបរទេសចំនួន ៤,២ លាននាក់ក្នុងអំឡុងខែមករាដល់ខែកុម្ភៈនៃឆ្នាំនេះ។ នេះបើយោង តាមការបង្ហាញរបស់ក្រសួងទេសចរណ៍ និងកីឡានៅក្នុងសិក្ខាសាលាធុរកិច្ចកាលពីថ្ងៃព្រហស្បតិ៍។
តំបន់រីកចម្រើនដ៏សំខាន់មួយគឺវិស័យទេសចរណ៍ ដែលកំពុងកសាងឡើងវិញយ៉ាងខ្លាំងចាប់តាំងពីការដកការ រឹតបន្តឹងជំងឺរាតត្បាតទាំងអស់ដោយសង្ឃឹមថាការបើកឡើងវិញរបស់ប្រទេសចិនដែលជាទីផ្សារសំខាន់សម្រាប់វិស័យទេសចរណ៍របស់ប្រទេសថៃនឹងផ្តល់នូវការកើនឡើងដ៏ធំមួយ។
ថ្លែងក្នុងពិធីដដែល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពល លោក Supattanapong Punmeechaow បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសមានស្ថិរភាព និងរឹងមាំ ដែលជំរុញដោយការស្ទុះងើប ឡើងវិញនៃវិស័យទេសចរណ៍ដ៏សំខាន់និងជាមួយនឹងសូចនាករសេដ្ឋកិច្ចមានភាពប្រសើរឡើង។
លោក Supattanapong បាននិយាយថា ទោះជាយ៉ាងនេះក្តី តម្រូវការពិភពលោកយឺតកំពុងប៉ះពាល់ ដល់ការនាំ ចេញ ៕