នាព្រឹកថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅសាលាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជា


ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលជាមួយរដ្ឋបាលស្រុកជលគិរី រួមមាន ក្រុមការងាររាជរដ្ឋាភិបាលស្រុកជលគិរី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អធិការ កងរាជវុធហត្ថ មេឃុំ ជំទប់ទី១ ប៉ុស្តិនគរបាល និងស្មៀនឃុំទាំង៥ នៅទូទាំងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។


ពិធីសំណេះសំណាលនេះ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈម កង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូល ដ្ឋាន និងពិនិត្យឡើងវិញអំពីការផ្ដល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ៕