Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិលោកស៊ីជីនពីង ជាប់ឆ្នោតប្រធានាធិបតីអាណត្តិ​ទីបី​ក្នុង​ការបោះឆ្នោតគ្មានគូប្រជែង

លោកស៊ីជីនពីង ជាប់ឆ្នោតប្រធានាធិបតីអាណត្តិ​ទីបី​ក្នុង​ការបោះឆ្នោតគ្មានគូប្រជែង

ដូចការគ្រោងទុកនៅទីបំផុត សភាជាតិប្រជាជនចិន បានបោះឆ្នោតជ្រើសរើសលោក ស៊ី ជិនពីង ជាប្រធានា​ធិប​តី​​ចិន​អាណត្តិទី៣បន្តទៀត កាលពីថ្ងៃសុក្រទី១០ខែមីនាឆ្នាំ២០២៣។នេះបើតាមការចេញផ្សាយ​របស់ទីភ្នាក់ងារ​សារ​ព័ត៌មាន AFP ។

សមាជិកសភាប្រជាជនចិនទាំងអស់២៩៥២នាក់ (NPC)បានបោះឆ្នោតជាឯកច្ឆ័ន្ទផ្តល់ទំនុកចិត្តអោយលោក​ស៊ី​ជីន​ពីង ​ធ្វើជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតមួយដែលមិនមានបេក្ខជនផ្សេងទៀត។

ជាមួយគ្នានេះដែរលោកZhao Leji ត្រូវបានជ្រើសរើសជាប្រធានសភាថ្មី និងលោក Han Zheng ជាអនុប្រធានថ្មី។ អ្នកទាំងពីរមកពីក្រុមមេបក្សមុនរបស់លោក ស៊ីនៅគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ។

អាណត្តិថ្មីរយៈពេលប្រាំឆ្នាំរបស់លោក ស៊ីត្រូវបានធ្វើឡើងបន្ទាប់ពីមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញក្នុងឆ្នាំ ២០១៨​ដែល​​បាន​លុបចោលការកំណត់អាណត្តិប្រធានាធិបតីត្រឹមពីរអាណត្តិ។

ការតែងតាំងលោក ស៊ី ជិនពីងបាន ធ្វើឡើងបន្ទាប់ពីលោកត្រូវបានជ្រើសតាំងជាអគ្គលេខាធិ​ការគណបក្សកុម្ម​និស្ដនិងប្រមុខយោធាចិនដែលមានអាណត្តិ៥ឆ្នាំ កាលពីខែតុលា ឆ្នាំ២០២២ សម្រាប់អាណត្តិ ទី៣ជាប់ៗគ្នា ក្រោយ​ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលុបចោលការកំណត់អាណត្តិ(ពីរអាណត្តិ)ដែលជាការត្រួស​ត្រាយផ្លូវឱ្យ​លោក ស៊ី ជិនពីង មានអាយុ៦៩ឆ្នាំ កាន់អំណាចអស់មួយជីវិត។

សមាជិកនៃក្រុមប្រឹក្សារដ្ឋចិន ឬគណៈរដ្ឋមន្ត្រីចិនថ្មី នឹងត្រូវ បានប្រកាសនៅពេលដែលសភាជាតិប្រជាជនចិន បើកសម័យប្រជុំ ហើយលោក Li Qiang នឹងត្រូវបានប្រកាសតែងតាំងជានាយក​រដ្ឋមន្ត្រីថ្មីរបស់ចិនជាផ្លូវការនៅ​ថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ។

តើលោកស៊ីជីនពីងត្រូវប្រឈមមុខនឹងអ្វីខ្លះក្នុងអាណ្តតិថ្មីនេះ?

ខណៈពេលដែលលោកបានធានាការក្តាប់អំណាចយ៉ាងម៉ឺងម៉ាត់នោះ លោកក៏ប្រឈមមុខនឹងបញ្ហា​ជាច្រើនទាំង​ក្នុង​ប្រទេស និងក្រៅប្រទេស។

បញ្ហាសេដ្ឋកិច្ច

សេដ្ឋកិច្ចចិនកំពុងតស៊ូដើម្បីងើបឡើងវិញពីការរឹតបន្តឹងកូវីដ-សូន្យរយៈពេលបីឆ្នាំ ។ទំនុកចិត្តរបស់វិនិយោគិន​បរទេសកំពុងធ្លាក់ចុះ ហើយវិបត្តិប្រជាសាស្រ្តកំពុងកើតឡើងនៅពេលដែលប្រទេស​នេះបានចុះបញ្ជីការធ្លាក់ចុះ​ចំនួនប្រជាជនជាលើកដំបូងក្នុងរយៈពេលប្រាំមួយទសវត្សរ៍។

ការទូត

ប្រទេសចិនក៏កំពុងប្រឈមមុខនឹងបញ្ហាការទូតជាបន្តបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោននិងរដ្ឋធានីផ្សេងៗទៀតពីប្រទេសលោកខាងលិចផងដែរខណៈដែលទំនាក់ទំនងបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជុំវិញកំណត់ត្រាសិទ្ធិមនុស្សរបស់ទីក្រុងប៉េកាំង ការកសាងយោធា ការដោះស្រាយ កូវីដនិងភាពជាដៃគូដែល​កំពុងកើន​ឡើង​ជាមួយរុស្ស៊ី។

នៅក្នុងការកត់សម្គាល់ដោយផ្ទាល់ខុសពីធម្មតាកាលពីថ្ងៃចន្ទ លោកស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិក​ថាបានដឹក​នាំយុទ្ធនាការមួយដើម្បីគាបសង្កត់ប្រទេសចិន និងបង្កបញ្ហាក្នុងស្រុកយ៉ាងធ្ងន់ធ្ងររបស់ខ្លួន។

បង្កើតប្រវត្តិសាស្ត្រថ្មី

ក្រៅពីឧបសគ្គធំៗទាំងពីរនេះលោកបានក្លាយជាមេដឹកនាំដែលនបានបង្កើតប្រវត្តិសាស្ត្រថ្មីដែលលោកអាចនឹងដឹកនាំប្រជាជនចិនអស់មួយជីវិត។គ្មានមេដឹកនាំចិនណាម្នាក់បានកាន់តំណែងជាប្រមុខរដ្ឋ

ច្រើនជាង១០ឆ្នាំនោះទេរួមទាំងបិតាស្ថាបនិករបស់កុម្មុយនិស្តចិន គឺប្រធានម៉ៅ សេទុង។លោកម៉ៅធ្វើជាប្រមុខរដ្ឋ​ក្នុងការបង្កើតរដ្ឋធម្មនុញ្ញទី១ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៥៤-៧៥។

លោក Liu Shaoqi ដែលបានឡើងកាន់តំណែងជាប្រធានរដ្ឋបន្តពីលោកម៉ៅក្នុងឆ្នាំ ១៩៥៩ត្រូវបានបណ្តេញ​ចេញ​នៅឆ្នាំ ១៩៦៨ ហើយត្រូវបានគេធ្វើទុក្ខបុកម្នេញរហូតដល់មួយឆ្នាំក្រោយមក​ក្នុងអំឡុងពេលបដិវត្តន៍វប្បធម៌​ដ៏​ចលា​ចលរបស់ម៉ៅ។

បន្ទាប់ពីការស្លាប់របស់លោកម៉ៅ  សេទុងមេដឹកនាំកំពូល តេង ស៊ាវពីងបានណែនាំការកំណត់អាណត្តិប្រធានា​ធិបតី​នៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសចិនក្នុងឆ្នាំ ១៩៨២ដើម្បីជៀសវាងភាពចលាចលនិងមហន្តរាយ​ដែលឃើញ​នៅក្រោមការគ្រប់គ្រងពេញមួយជីវិតរបស់ម៉ៅ៕

RELATED ARTICLES