ភ្នំពេញ ៖ បន្ទាប់ពីមានការលើកឡើងពីអ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ថាគណ បក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) អាចនឹងត្រូវរំលាយចោលដូចអតីតបក្សប្រឆាំង (អតីតគណបក្ស សង្គ្រោះជាតិ) បើរកឃើញភ័ស្តុតាងថាមានការពាក់ព័ន្ធជាមួយទណ្ឌិត សម រង្ស៉ី អតីតមេបក្សប្រឆាំង និងជាស្ថាប និកគណបក្សភ្លើងទៀន នោះ អ្នកវិភាគ បានលើកឡើងថា គណបក្សភ្លើងទៀន មិនអាចយកឈ្នះ ឬដណ្តើមអំ ណាចពីគណបក្សកាន់អំណាច បានទេ នៅក្នុងការបោះឆ្នោតជាតិ អាណត្តិទី៧ ២០២៣ នេះ គណបក្សភ្លើងទៀន អាចទទួលបានយ៉ាងច្រើន ៤០កៅអីប៉ុណ្ណោះ ដូច្នេះគណបក្សនេះ អត់ប្រឈមនឹងការរំលាយចោលទេ។
លោកឯម សុវណ្ណារ៉ា សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ និងជាអ្នកវិភាគនយោបាយមួយរូប បានបញ្ជាក់ ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ថា តាមការយល់ឃើញរបស់លោក គណបក្សភ្លើងទៀន មិនប្រ ឈមនឹងការរំលាយចោល មុនការបោះឆ្នោត ដូចការរំលាយគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៧ នោះទេ បើទោះបីមានការព្រមាន និងការប្រើវោហារសាស្រ្តបែបបំភ័យខ្លះក៏ដោយ ពីព្រោះគណបក្សភ្លើងទៀន មិនខ្លាំង ដូចគណបក្សសង្រ្គោះជាតិ មិនអាចឲ្យគណបក្សកាន់អំណាច មានការព្រួយបារម្ភថាអាចដណ្ដើមអំណាចបាន តាមរយៈការទាញសំឡេងគាំទ្រពីម្ចាស់ឆ្នោត នៅក្នុងការបោះឆ្នោតនោះទេ ។
លោកឯម សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ទស្សនៈខ្ញុំៗគិតថា គណបក្សភ្លើងទៀន ប្រហែលជានឹងមិនប្រ ឈមការរំលាយទៀតទេ ដោយសារអី? ដោយសារទី១ ខ្ញុំគិតថា ការបារម្ភរបស់គណបក្សកាន់អំណាច មិនទាន់ បារម្ភទៅលើគណបក្សភ្លើងទៀន ដែលអាចកើនសំឡេងខ្លាំងទេ ព្រោះយ៉ាងហោចណាស់បានអស់ ហើយត្រឹម លើ ១ភាគ៣ មិនអាចទៅមានសំឡេងប្រកៀកប្រកិតដូចឆ្នាំ២០១៣ រវាងគណបក្សសង្រ្គោះជាតិ និងគណ បក្ស កាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ទេ ។ អ៊ីចឹងគណបក្សភ្លើងទៀន អាចបានច្រើនលើ ១ភាគ៣ លើជាង ៤០អាសនៈ អ៊ីចឹងមិនអាចប្រឈមឬក៏ដណ្ដើមអំណាចពីគណបក្សកាន់អំណាចបាន អ៊ីចឹងមិនប្រឈមនឹងការរំ លាយទេ ទស្សនៈខ្ញុំ ។ ហើយណាមួយ អ្នកដឹកនាំគណបក្សភ្លើងទៀន ក៏ជាប់នៅក្នុងបម្រាម ជាប់នៅការឃុំឃាំង ច្រើន អ៊ីចឹងកម្លាំងក៏ខ្សោយដែរ ចរន្តនេះ ហើយណាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏មាននិន្នា ការគាំទ្រគណបក្សកាន់អំណាច ។ អ៊ីចឹងអត់មានអីបារម្ភសម្រាប់គណបក្សកាន់អំណាចទេ បើយើងមើលជាទិដ្ឋ ភាពរួម“ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកវិភាគ លោកឯម សុវណ្ណារ៉ា ខាងលើនេះ បានធ្វើឡើងបន្ទាប់ពី អ្នកនាំពាក្យ គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា គណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលមានលោកសម រង្ស៊ី ជាស្ថាបនិក យកវិធីនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលមានសម រង្ស៉ី និងលោកកឹម សុខា ជាអតីតប្រធាន មកធ្វើជារបស់ខ្លួន គឺមានន័យថា ភ្លើងទៀន និងសង្គ្រោះជាតិ គឺតែមួយ ដែលសមល្មមនឹងរលាយខ្សុល ព្រោះធ្វើសកម្មភាពល្មើសច្បាប់ ផ្ទុយពីច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្ដីពីគណ បក្សនយោបាយ ។ ជាពិសេសបើរកឃើញភ័ស្តុតាង ទឡ្ហីករណ៍ច្បាស់ពិតប្រាកដថា បក្សភ្លើងទៀន ជាប់ពាក់ព័ន្ធ ជាមួយទណ្ឌិតសម រង្ស៊ី នោះក្រសួងមហាផ្ទៃ នឹងដាក់ពាក្យបណ្ដឹងទៅតុលាការកំពូល ឲ្យរំលាយចោលមិនខាន ដូចដែលបានធ្វើលើគណបក្សសង្រ្គោះជាតិ រួចហើយ កាលពីឆ្នាំ២០១៧ ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ថា “អាហ្នឹងបើវាមានទំនាក់ទំនងគ្នា ស្របទៅតាមច្បាប់ស្ដីពីវិសោធន កម្មច្បាប់ស្ដីពីគណបក្ស នយោ បាយ អាហ្នឹងតុលាការ ឬមួយក្រសួងមហាផ្ទៃ គេមានទឡ្ហីករណ៍ច្បាស់លាស់ដើម្បីចោទប្រកាន់ហើយ ធ្វើដំណើរ ទៅតុលាការហើយ តែឥឡូវយើងគ្រាន់តែនិយាយផ្នែកជាវោហារសាស្រ្តនយោបាយទេ យើងមិនចោទអីទេ ព្រោះបើសិនណាជាអាភ្លើងទៀន ហើយនិងអាសង្រ្គោះជាតិហ្នឹង វាតែមួយ បានសេចក្ដីថា វាមានទំនាក់ទំនង ស្អិតល្មួតជាមួយគ្នា វាមានពាក់ព័ន្ធជាមួយគ្នា អាហ្នឹងវាជាពិរុទ្ធភាព ពាក់ព័ន្ធនឹងច្បាប់ស្ដីពី គណបក្សនយោបាយ ហើយ ហើយបើមានបញ្ហាហ្នឹងកើតឡើង ក្រសួងមហាផ្ទៃ លោកមានសិទ្ធិដើម្បីដាក់ពាក្យប្ដឹងទៅតុលាការកំពូល ដើម្បីស៊ើបអង្កេត ហើយរៀបចំឯកសារ ។ អាហ្នឹងម្យ៉ាងជាការរំលឹកដល់សមត្ថកិច្ចក្រសួងមហាផ្ទៃឲ្យលោកចាប់ អារម្មណ៍ពីបញ្ហាហ្នឹង ហើយបើសិនណាជារកទៅឃើញពិរុទ្ធភាព អាហ្នឹងអាចចាត់នីតិវិធីដើម្បីនឹងរំ លាយចោល ហើយ ។ និយាយទៅ ភាពមិនប្រក្រតីនៃគណបក្សប្រឆាំងនេះ មកដល់ពេលនេះ វាមានករណីជាច្រើន ដែលជាពិ សេសគឺអាទណ្ឌិតសម រង្ស៊ី វាកំពុងយកឈ្មោះភ្លើងទៀន យកឈ្មោះគណបក្សសង្រ្គោះជាតិ ហ្នឹងមកប្រើប្រាស់ រាល់ថ្ងៃ នៅក្នុងបណ្ដាញផ្សព្វផ្សាយ ។ អ៊ីចឹងហើយ បានខ្ញុំថា រឿងហ្នឹង បើសិនណាជាមានទំនាក់ទំនង ជិតស្និទ្ធិ ជាមួយគ្នា វានាំឲ្យមានបញ្ហាកើតឡើងដែលពាក់ព័ន្ធនឹងផ្លូវច្បាប់ហ្នឹងហើយ“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ជាសរុបមកវិញ ជាការសង្កត់ធ្ងន់លើចំណុចថា គណបក្សភ្លើង ទៀន យកវិធីនយោបាយគណបក្សសាងគ្រោះជាតិ (គណបក្សសង្រ្គោះជាតិ) មកធ្វើជារបស់ខ្លួន ។ ដូច្នេះ សង្រ្គោះជាតិ និងភ្លើងទៀន គឺតែមួយ ផ្ទុយពីច្បាប់ស្តីពីគណបក្សនយោបាយ ដែលសមល្មមនឹងរលាយ ខ្សុល ហើយនោះ គឺអាហ្នឹងដូចខ្ញុំថាអ៊ីចឹង ដើម្បីជាការរំលឹកដល់មន្រ្តីជាសមត្ថកិច្ច ឲ្យគាត់ចាប់អារម្មណ៍ ហើយគាត់ តាមដាន ។ ការពិតសមត្ថកិច្ចគេមានភារកិច្ចតួនាទីដើម្បីធ្វើការងារហ្នឹងហើយ ក៏ប៉ុន្តែក្នុងនាមជាអ្នកបម្រើនយោ បាយ ខ្ញុំក៏ត្រូវតែនិយាយ ដើម្បីជាវោហារសាស្រ្តនយោបាយ ដើម្បីបញ្ជាក់ឲ្យច្បាស់ កុំឲ្យមានបញ្ហាកើតឡើង ហើយ មានពិរុទ្ធភាពហើយ យើងមិនចាប់អារម្មណ៍ អាហ្នឹងមិនបានទេ ព្រោះវាពិសពុលណាស់ ។ ដូច្នេះបើសួរថា ភ្លើងទៀន អាចប្រឈមនឹងការរំលាយដូចសង្រ្គោះជាតិ នៅមុនបោះឆ្នោត ឬក្រោយបោះឆ្នោតខាង មុខនេះឬ យ៉ាងណា បើសិនរកឃើញករណីដូចសង្រ្គោះជាតិ ឬយ៉ាងណានោះ ខ្ញុំយល់ថា បើសិនជាមាន ករណីមានពិរុទ្ធ ភាព មានសកម្មភាពជាក់ស្ដែងនោះ ដែលជាទឡ្ហីករណ៍សម្រាប់ក្រសួងមហាផ្ទៃ នោះក្រសួងមហាផ្ទៃមានតួនា ទីភារកិច្ចដើម្បីដាក់ពាក្យប្ដឹងទៅតុលាការកំពូល ដើម្បីឲ្យតុលាការកំពូល បើកការស៊ើបអង្កេតលើនីតិវិធី ដើម្បី ចាត់ការទៅលើផ្លូវច្បាប់ហ្នឹងហើយ“ ៕ កុលបុត្រ