Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង បាញ់មីស៊ីលពីនាវាមុជទឹក មុនសមយុទ្ធ យោធាអាមេរិក-កូរ៉េខាងត្បូង

កូរ៉េខាងជើង បាញ់មីស៊ីលពីនាវាមុជទឹក មុនសមយុទ្ធ យោធាអាមេរិក-កូរ៉េខាងត្បូង

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋKCNA បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលយុទ្ធសាស្រ្តពីរ គ្រាប់ពីនាវាមុជទឹកនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ហើយបានប្តេជ្ញាថានឹងចាត់វិធានការ យ៉ាងតឹងរ៉ឹងបំផុតប្រឆាំងនឹងសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលបាន ចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ទីក្រុងព្យុងយ៉ាង បាននិយាយថា មីស៊ីល យុទ្ធសាស្ត្រ ត្រូវបានបាញ់បង្ហោះ កាលពីព្រឹកថ្ងៃអាទិត្យចេញពីនាវាមុជទឹក នៅក្នុងសមុទ្រជប៉ុនដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសកូរ៉េថា សមុទ្រខាងកើត។ CNN បានរាយការណ៍ថា នាវាដដែលនេះត្រូវបានប្រើដើម្បីសាកល្បងមីស៊ីលផ្លោងបាញ់ ចេញពីនាវាមុជទឹកដំបូងរបស់ប្រទេសកូរ៉េខាងជើងក្នុងឆ្នាំ ២០១៦។

KCNA បានអះអាងថាមីស៊ីលទាំងនោះបានហោះក្នុងរយៈពេលជាងមួយ ម៉ោងដោយធ្វើដំណើរក្នុងចម្ងាយប្រ ហែល ១៥០០គីឡូម៉ែត្រក្នុងមួយម៉ោងនិងបានអនុវត្តទម្រង់ជាតួលេខប្រាំបី មុនពេលវាយប្រហារគោលដៅ ជាក់លាក់មួយ។

ការបាញ់បង្ហោះកាលពីថ្ងៃអាទិត្យបានកើតឡើងប្រហែល ២៤ម៉ោងមុនពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេ អ៊ូលចាប់ផ្តើមសមយុទ្ធយោធារួមនិទាឃរដូវរបស់ពួកគេនៅថ្ងៃចន្ទដែលជាល្បែងសង្គ្រាមដ៏ធំបំផុតរបស់សម្ព័ន្ធមិត្តទាំងពីរបានធ្វើក្នុងរយៈពេល៥ឆ្នាំ។

កងកម្លាំងសហរដ្ឋអាមេរិក-កូរ៉េ (USFK) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធ Freedom Shield រយៈពេល១១ ថ្ងៃ នឹងរួមបញ្ចូលធាតុនៃ លំហាត់ផ្ទាល់ជាមួយនឹងការក្លែងធ្វើដូចសង្គ្រាមពិត ។

KCNA បានរាយការណ៍កាលពីថ្ងៃចន្ទថា កូរ៉េខាងជើងនឹងចាត់វិធានការតឹងតែងបំផុតប្រឆាំងនឹងផែនការដ៏កាច សាហាវបំផុតរបស់សហរដ្ឋអាមេរិក និងអ្នកដើរតាមខ្លួន៕

RELATED ARTICLES