Tuesday, November 26, 2024
Homeកីឡាអន្ដរជាតិGabriel Jesus បានត្រលប់មកជួយ Arsenal បន្ទាប់ ពីរបួស

Gabriel Jesus បានត្រលប់មកជួយ Arsenal បន្ទាប់ ពីរបួស

ខ្សែប្រយុទ្ធប្រេស៊ីលGabriel Jesus ត្រូវបានបញ្ចូលក្នុងក្រុមក្នុងការប្រកួតសម្រាប់ក្រុម Arsenal ជាលើកដំបូង ចាប់តាំងពីរបួសអំឡុងពេលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២នៅប្រទេសកាតា។

Jesus ត្រូវបានជ្រើសរើសជាកីឡាករជំនួសសម្រាប់ការប្រកួត ប្រឺមីញេលីកពេល Arsenal ប៉ះ Fulham កាលពី ថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

ប្រសិនបើគាត់បន្តចូលលេងបានពេញម៉ោងមែននោះវានឹងក្លាយជាការបង្ហាញខ្លួនលើកដំបូងរបស់គាត់ចាប់តាំងពីបានទទួលការវះកាត់លើរបួសសរសៃពួរកាលពីថ្ងៃទី៦ ខែធ្នូ។

Arsenal ជួបការពិបាកនឹងអវត្តមានរបស់គាត់ បើទោះជាក្រុមនៅតែឈរចំណាត់ថ្នាក់លេខមួយក្នុងក្របខ័ណ្ឌ ប្រឺ មីញេលីកនិងនាំមុខក្រុម Manchester City ដល់ទៅប្រាំពិន្ទុដោយយកឈ្នះក្រុម Fulham។Jesus បានចូលរួមពី Man City ក្នុងរដូវកាល offseason ក្នុងតម្លៃ ៥៤លានដុល្លារ៕

RELATED ARTICLES