Tuesday, September 10, 2024
Homeព័ត៌មានអន្តរជាតិវិមានក្រឹមឡាំង៖គោលដៅរុស្ស៊ី នៅអ៊ុយក្រែនអាច សម្រេចបានដោយកម្លាំងយោធា

វិមានក្រឹមឡាំង៖គោលដៅរុស្ស៊ី នៅអ៊ុយក្រែនអាច សម្រេចបានដោយកម្លាំងយោធា

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ីបានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពី ថ្ងៃអង្គារថា ជំហររបស់ទីក្រុងគៀវមានន័យថាគោលដៅរបស់រុស្ស៊ីនៅអ៊ុយក្រែន អាចសម្រេចបានដោយកម្លាំង យោធាតែប៉ុណ្ណោះ។

លោកPeskovបាននិយាយថាយើងត្រូវតែសម្រេចបាននូវគោលដៅរបស់យើង។នៅពេលនេះវាអាចធ្វើទៅបាន តែដោយមធ្យោបាយយោធាប៉ុណ្ណោះ ដោយសារជំហរបច្ចុប្បន្ននៃរបប ទីក្រុងគៀវ។

រុស្ស៊ីអះអាងថាខ្លួនកំពុងប្រយុទ្ធនៅអ៊ុយក្រែនដើម្បី រំដោះអ្នកនិយាយភាសារុស្ស៊ីនៅភាគខាងកើត Donbas ។

អ៊ុយក្រែន និងលោកខាងលិចបាននិយាយថា នេះជាលេសគ្មានមូលដ្ឋាន ដែលដាក់ចេញដើម្បីបង្ហាញអំពីភាព ត្រឹមត្រូវនៃសង្រ្គាមឈ្លានពាននិងការប៉ុនប៉ងរបស់ទីក្រុងម៉ូស្គូក្នុងការដណ្តើមយកទឹកដីអ៊ុយក្រែន។

ទីក្រុងម៉ូស្គូបានស្តីបន្ទោសទីក្រុង គៀវចំពោះការបែកបាក់ក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ ខណៈដែលប្រធា នាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គីបាននិយាយថា លោកនឹងពិចារណាតែដំណោះស្រាយសន្តិភាព បន្ទាប់ពី កងទ័ពរុស្ស៊ីចាកចេញពីទឹកដីអ៊ុយក្រែន។

លោកPeskovក៏ត្រូវបានសួរផងដែរអំពីរបាយការណ៍ដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ត្រូវបានគេរំពឹង ថានឹងស្វែងរកដីកាចាប់ខ្លួនជាលើកដំបូងប្រឆាំងនឹងបុគ្គលរុស្ស៊ីទាក់ទងនឹងជម្លោះនៅអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។

សារព័ត៌មានTASS បានដកស្រង់សម្តីលោក Peskov ថា យើងមិនទទួលស្គាល់តុលាការនេះទេ យើងមិនទទួល ស្គាល់យុត្តាធិការរបស់ខ្លួន ។

រដ្ឋរាជអាជ្ញានៃICCត្រូវបានគេរំពឹងថានឹងស្នើឱ្យចៅក្រមកាត់ក្តីឱ្យអនុម័តការ ចេញដីកាប្រឆាំងនឹងជនជាតិរុស្ស៊ី មួយចំនួនសម្រាប់ការចាប់ពង្រត់កុមារពីអ៊ុយក្រែនទៅប្រទេសរុស្ស៊ី និងការកំណត់គោលដៅនៃហេដ្ឋារចនា សម្ព័ន្ធស៊ីវិលនៅអ៊ុយក្រែន៕

RELATED ARTICLES