Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិចិន បើកព្រំដែនឡើងវិញទទួលភ្ញៀវទេសចរលើក ដំបូង

ចិន បើកព្រំដែនឡើងវិញទទួលភ្ញៀវទេសចរលើក ដំបូង

ប្រទេសចិននឹងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរនិងបន្តការចេញទិដ្ឋាការទាំងអស់នៅថ្ងៃពុធបន្ទាប់ពីការផ្អាកអស់រយៈពេលបីឆ្នាំក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ខណៈដែលខ្លួនព្យាយាមជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចឡើងវិញ។

ការជំរុញដល់វិស័យទេសចរណ៍គួរតែជួយស្តារសេដ្ឋកិច្ច ១៧ពាន់ពាន់លានដុល្លារអាមេរិកដែល ខាតបង់កាលពី ឆ្នាំមុន ដែលធ្វើអោយរងនូវអត្រាកំណើនយឺតបំផុតមួយក្នុងរយៈពេលជិតកន្លះសតវត្ស។

ចិនជាប្រទេសសំខាន់ចុងក្រោយមួយដែលបើកព្រំដែនឡើងវិញសម្រាប់ភ្ញៀវទេសចរ។ ការប្រកាសកាលពីថ្ងៃ អង្គារបានកើតឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសពីជ័យជម្នះយ៉ាងដាច់ខាតលើកូវីដ-១៩ កាលពីខែកុម្ភៈ។

ទិដ្ឋាការគ្រប់ប្រភេទនឹងដំណើរការឡើងវិញចាប់ពីថ្ងៃពុធ។ ការចូលដោយគ្មានទិដ្ឋាការក៏នឹងបន្តនៅគោលដៅ នានាដូចជាកោះ ហៃណានក៏ដូចជានាវាទេសចរណ៍ដែលចូលក្រុងសៀងហៃដែល មិនតម្រូវឲ្យមានការដូចទិដ្ឋា ការមុន ពេលកូវីដ-១៩ ៕

RELATED ARTICLES