Tuesday, November 26, 2024
Homeកីឡាអន្ដរជាតិម៉ារ៉ុក ចូលរួមការដេញថ្លៃបាល់ទាត់ពិភពលោកឆ្នាំ ២០៣០ ជាមួយអេស្ប៉ាញនិងព័រទុយហ្គាល់

ម៉ារ៉ុក ចូលរួមការដេញថ្លៃបាល់ទាត់ពិភពលោកឆ្នាំ ២០៣០ ជាមួយអេស្ប៉ាញនិងព័រទុយហ្គាល់

ព្រះមហាក្សត្រMohammed VI របស់ប្រទេសម៉ារ៉ុក បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសរបស់ទ្រង់បានចូល រួមការដេញថ្លៃជាមួយប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣០។

នេះគឺជាលើកទីប្រាំហើយដែលម៉ារ៉ុកបានដេញថ្លៃធ្វើជាម្ចាស់ផ្ទះក្នុងវគ្គផ្តាច់ព្រ័ត្របន្ទាប់ពីព្យាយាមសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ១៩៩៤,១៩៩៨,២០០៦និង២០១០។

ការប្រកាសនេះមានន័យថាអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាមទំនងជាត្រូវបានទម្លាក់ពីការដេញថ្លៃ។ ព្រះអង្គ បានធ្វើសេចក្តីប្រកាសនៅក្នុងសារមួយនៅពេលដែលព្រះ អង្គត្រូវបានតែងតាំងជាអ្នកឈ្នះពានរង្វាន់ ឧត្តមភាពសហព័ន្ធបាល់ទាត់អាហ្រ្វិកឆ្នាំ ២០២២នៅទីក្រុង Kigali ដែលស្ថាប័នគ្រប់គ្រងពិភពលោក FIFA កំពុង រៀបចំសមាជប្រចាំឆ្នាំរបស់ខ្លួន។

សហព័ន្ធបាល់ទាត់អេស្ប៉ាញនិងព័រទុយហ្គាល់ មិនបានឆ្លើយតបទៅនឹងសំណើរបស់ទីភ្នាក់ងារសារព័ត៌មាន AFP សម្រាប់ការបញ្ជាក់ពីការដាក់បញ្ចូលប្រទេសម៉ារ៉ុកនោះទេ។

ប្រទេសអេស្ប៉ាញនិងព័រទុយហ្គាល់បានប្រកាសបេក្ខភាពរួមគ្នារបស់ពួកគេនៅឆ្នាំ២០២១មុនពេលបន្ថែមអ៊ុយក្រែនទៅក្នុងសំណើដេញថ្លៃរបស់ពួកគេកាលពីខែតុលាឆ្នាំមុន។

នៅឆ្នាំ២០២៦ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា នៅពេលដែលកន្លែង ពហុកីឡដ្ឋាន១១ក្នុងចំណោម១៦ដែលគ្រោងនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក៕

RELATED ARTICLES