Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក ប្រាប់រុស្ស៊ី ឲ្យប្រយ័ត្នពេលហោះហើរក្នុងដែន​អាកាសអន្តរជាតិ ខណៈអ៊ុយក្រែនចោទពូទីន​ចង់​ពង្រីក​សង្រ្គាម

អាមេរិក ប្រាប់រុស្ស៊ី ឲ្យប្រយ័ត្នពេលហោះហើរក្នុងដែន​អាកាសអន្តរជាតិ ខណៈអ៊ុយក្រែនចោទពូទីន​ចង់​ពង្រីក​សង្រ្គាម

អ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃពុធក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNNថាមន្ត្រីសហរដ្ឋអាមេរិកបានប្រាប់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកថាទីក្រុងម៉ូស្គូត្រូវតែមានការប្រុងប្រយ័ត្នបន្ថែមទៀតនៅពេលហោះហើរក្នុងដែនអាកាសអន្តរជាតិនៅជិតទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក។

លោកKirbyក៏បាននិយាយផងដែរថាយន្តហោះគ្មានមនុស្សបើកមិនត្រូវ​បានរកឃើញពីសមុទ្រខ្មៅទេ​ក្រោយប៉ះ​ជា​​មួយ​រុស្ស៊ី។

អ៊ុយក្រែនចោទពូទីនចង់ពង្រីកសង្រ្គាម

ទីក្រុងគៀវបានចោទប្រកាន់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនកាលពីថ្ងៃពុធពីការព្យាយាមពង្រីកជម្លោះ​ក្នុងប្រ​ទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីបានស្ទាក់ចាប់យន្តហោះ​គ្មាន​មនុស្សបើករបស់ខ្លួន នៅលើសមុទ្រខ្មៅ ដែលបណ្តាលឱ្យវាធ្លាក់។

លោក Oleksiy Danilov លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារជាតិរបស់អ៊ុយក្រែនបាន​និយាយនៅលើ​ប្រព័ន្ធផ្សព្វផ្សាយសង្គម។ឧបទ្ទវហេតុជាមួយយន្តហោះចម្បាំង MQ-9 Reaper UAV របស់អាមេរិក ដែលបង្កឡើង​ដោយរុស្ស៊ីលើសមុទ្រខ្មៅ គឺជាមធ្យោបាយរបស់លោក ពូទីន ក្នុងការបង្ហាញពីការត្រៀមខ្លួនរបស់គាត់ក្នុងការ​ពង្រីក​​ជម្លោះ ដើម្បីចូលរួមភាគីដទៃទៀត។

រុស្ស៊ីបន្តវាយប្រហារទីក្រុង Kharkiv

អ្នកនាំពាក្យរបស់រដ្ឋអាជ្ញាប្រចាំតំបន់បានប្រាប់ទូរទស្សន៍សាធារណៈអ៊ុយក្រែន Suspilne ថា មីស៊ីល S-300 បានវាយ​ប្រហារទីក្រុង Kharkiv ភាគឦសាននៃប្រទេសកាលពីព្រឹកថ្ងៃពុធ។

អ្នកនាំពាក្យលោក Dmytro Chubenko បាននិយាយថា នៅម៉ោង១០និង២០នាទីមីស៊ីល S-300 បានវាយប្រហារតំ​បន់​លំនៅដ្ឋានមួយក្នុងសង្កាត់ Shevchenkivskyi នៃ ទីក្រុងKharkiv” ។លោកបានបន្ថែមថា មិនមានរបាយការណ៍​ពី​ចំនួនអ្នក​ស្លាប់និងរបួសទេ៕

RELATED ARTICLES