Sunday, September 22, 2024
Homeព័ត៌មានអន្តរជាតិបេក្ខជនប្រធានាធិបតី សន្យាការពារកោះតៃវ៉ាន់ មិន អោយចិន លេបត្របាក់

បេក្ខជនប្រធានាធិបតី សន្យាការពារកោះតៃវ៉ាន់ មិន អោយចិន លេបត្របាក់

ក្នុងឱកាសចុះឈ្មោះជាផ្លូវការដើម្បីឈរឈ្មោះនៅក្នុងយុទ្ធនាការបោហឆ្នោតអនុប្រធានាធិបតីលោកវីលៀម ឡៃ( William Lai)និងជាបេក្ខជនតំណាងឱ្យគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់តៃវ៉ាន់ បានសន្យាកាលពីថ្ងៃពុធ ទី១៥ មីនា ក្នុងការពារកោះប្រជាធិនតេយ្យ ប្រឆាំងនឹងប្រទេសចិន និងធានាសន្តិភាព ។

លោកLaiគឺជាបេក្ខជននាំមុខគេក្នុងការធ្វើជាបេក្ខភាពគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ(DPP)នៅក្នុងការបោះ ឆ្នោតប្រធានាធិបតីនៅខែមករាឆ្នាំក្រោយ។

លោកបានចូលកាន់តំណែងជាប្រធានគណបក្ស DPP កាលពីខែមករាឆ្នាំនេះ បន្ទាប់ពីប្រធានាធិបតីធីសៃអ៊ីងវេន បានលាលែងពីតំណែងជាប្រធានបក្សក្នុងខែវិច្ឆិកា បន្ទាប់ពី DPP បរាជ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតក្នុង ស្រុក។ លោកស្រីមិនអាចឈរឈ្មោះជាប្រធានាធិបតីបានទៀតទេ ដោយសារការកំណត់អាណត្តិរបស់រដ្ឋធម្ម នុញ្ញ ។

ថ្លែងនៅទីស្នាក់ការកណ្តាលរបស់គណបក្ស ខណៈដែលលោកឈរឈ្មោះជាបេក្ខជនរបស់គណបក្សនៅក្នុងការ បោះឆ្នោតបឋមរបស់ខ្លួនថាតៃវ៉ាន់ឈរនៅជួរមុខនៃលទ្ធិប្រជាធិបតេយ្យ។

លោកបានប្រាប់អ្នកយកព័ត៌មានថាតៃវ៉ាន់ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់កោះទីមួយនៃឥណ្ឌូប៉ាស៊ីហ្វិកដែលប្រឈមមុខដោយផ្ទាល់នឹងការគំរាមកំហែងដោយពាក្យសំដីនិងយោធារបស់ចិនការគាបសង្កត់ការទូតតាមរយៈមធ្យោបាយដែលមិនសមហេតុផលនិងការគំរាមកំហែងផ្សេងៗនៃយុទ្ធសាស្ត្រទ្វេរដងរបស់ពួកគេ ក្នុងការចង់បានសន្តិភាព និងការធ្វើសង្រ្គាម។យើងត្រូវតែបង្រួបបង្រួម បន្តពង្រឹងតៃវ៉ាន់ ការពាររណ សិរ្សប្រជាធិបតេយ្យ និងធានាសន្តិសុខ៕

RELATED ARTICLES