Sunday, November 24, 2024
Homeព័ត៌មានជាតិCP ជំរុញការលើកកម្ពស់ស្តង់ដារសង្គមជាតិ និងបរិស្ថាន

CP ជំរុញការលើកកម្ពស់ស្តង់ដារសង្គមជាតិ និងបរិស្ថាន

ក្នុងការធ្វើអាជីវកម្ម ​​​  គ្រប់សកម្មភាពនៃការប្រកបអាជីវកម្មទាំងអស់តែងតែមានឥទ្ធិពលទៅលើមនុស្ស សង្គម និងបរិស្ថាន។ដូចនេះម្ចាស់អាជីវកម្មនិមួយៗត្រូវយកចិត្តទុកដាក់នឹងអោយសារៈសំខាន់លើទំនួលខុសត្រូវចំពោះ​កិច្ចការជួយដល់សង្គម​ និង​​​​​​​​បរិស្ថាន (Corporate  Social Responsibility (CSR)) ជារឿងចំបង ដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួន ។

ជាច្រើនឆ្នាំកន្លងមកនេះក្រុមហ៊ុនស៊ីភី ខេមបូឌាបានធ្វើការសហការជាមួយភាគី រដ្ឋ និង អង្គភាពពាក់ព័ន្ធ ក្នុងការបង្កើតគុណតំលៃដល់សង្គម​ ដើម្បីការអភិវឌ្ឍអាជីវកម្ម ប្រកបដោយនិរន្តរភាព

សុីភីចុះអនុស្សរណៈនៃការយោគយល់ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល

Mr. Kittiphop Thirachotikun (Assistant Vice President) ជំនួយការនាយករងនៃផ្នែកសង្គម និង បរិស្ថាន (Corporate Social Responsibility (CSR)) របស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជាបានមានប្រសាសន៍ថាស៊ីភី អេហ្វនៅតែបន្តការអភិវឌ្ឍគ្រប់ដំណាក់កាលក្នុងការប្រតិបត្តិអាជីវកម្ម ប្រកបដោយចីរភាពក្រោមយុទ្ធសាស្ត្រ​និរន្តរភាពដែលមានឈ្មោះថា “CPF 2030 Sustainability in Action” ​ដោយយុទ្ធសាស្ត្រនេះផ្តោតទៅលើ គោលនយោបាយបីចំនុចសំខាន់ៗគឺ ផ្ដល់និរន្តរភាពចំណីអាហារ រស់ក្នុងសង្គមសម្បូរណ៍ហូរហៀរ និង សាងតុល្យភាពឲ្យបរិស្ថានធម្មជាតិ។ក្នុងន័យនេះផងដែរ ក្រុមហ៊ុនបានអនុវត្តយុទ្ធសាស្ត្រទាំងបីខាងលើនៅក្នុង​ប្រទេសកម្ពុជា គ្រប់តំបន់នៃការធ្វើអាជីវកម្មដូចជា ៖

Mr. Kittiphop Thirachotikun (Assistant Vice President) ជំនួយការនាយករងនៃផ្នែកសង្គម និង បរិស្ថាន ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់

  1. ផ្ដល់និរន្តរភាពចំណីអាហារ(Food Security)

ស្របតាមគោលនយោបាយ ផ្ដល់និរន្តរភាពចំណីអាហារ  ក្រុមហ៊ុនបានចូលរួមចំណែកក្នុងការជួយប្រជាជនកម្ពុជា​ឱ្យទទួលបាននូវអាហារមានគុណភាពល្អ និងអនាម័យ។​ ក្រុមហ៊ុនបានបង្កើតគម្រោង“​អាហារដ្ឋាន​របស់​សាលារៀន” ដោយ​អប់រំ​សិស្សានុសិស្ស​នៅ​តំបន់​ជនបទ​ឱ្យ​យល់ដឹង​ពី​អត្ថប្រយោជន៏នៃការទទួលទានចំណីអាហារ​ដែលមានគុណភាព  ក្នុងនោះផងដែរក្រុមហ៊ុន ស៊ីភី ខេមបូឌាបានចូលរួមចំណែកក្នុងការឧបត្តម្ភជាផលិតផលចំណីអាហារជាច្រើនរួមមាន សាច់ជ្រូក សាច់មាន់ ប្រហិត និងពងមាន់ ។

ក្រុមហ៊ុនសុីភីផ្ដល់អាហារដែលមានរស់ជាតិឆ្ងាញ់ និងមានអនាម័យដល់ប្អូនៗកុមារ

  • រស់ក្នុងសង្គមសម្បូរណ៍ហូរហៀរ(Self-Sufficient Society)

សំរាប់ការងារទាក់ទងជាមួយនិងការជួយដល់សង្គមជាតិ ក្រុមហ៊ុន ស៊ីភីខេមបូឌាបានចូលរួមចំណែកក្នុងការ កសាងអាគារបណ្ណាល័យ ផ្តល់អាហារូបករណ៏ បង្កើតគម្រោង“បន្ទប់ទឹកអនាម័យដើម្បីប្អូនៗ” ក្នុងគោលបំណងអោយប្អូនៗកុមារទទួលបានអនាម័យទៅលើផ្នែកសុខភាព គម្រោងនេះមិនត្រឹមតែសាងសង់បន្ទប់ទឹកប៉ុណ្ណោះទេ ថែមទាំងផ្តល់ឧបករណ៍អប់រំ ដូចជាកុំព្យូទ័រ សៀវភៅ និងសម្ភារៈសម្រាប់ការសិក្សា លើសពីនេះទៅទៀតក្រុមហ៊ុនក៏បានចូលរួមកម្មវិធីមនុស្សធម៍ ការបរិច្ចាគឈាមផងដែរ ។

សុីភីបានសាងសង់បន្ទប់ទឹកសម្រាប់សិស្សានុសិស្សឱ្យទទួលបានអនាម័យ និងសុខភាពល្អ

  • សាងតុល្យភាពឲ្យបរិស្ថានធម្មជាតិ (Balance of Nature)

ក្រុមហ៊ុន CP បានចាត់ទុកអាជីវកម្មកសិកម្មជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មជាច្រើនដែលមានផលប៉ះពាល់​ដល់បរិស្ថាន​ ដូច្នេះគ្រប់កសិដ្ឋានចិញ្ចឹមសត្វរបស់ក្រុមហ៊ុនតែងតែមានការដាំកូនឈើដើម្បីជាផ្នែកមួយក្នុងការ​ជួយដល់បរិស្ថាន​ ​​ទើបក្រុមហ៊ុនបានប្តេជ្ញាដាំដើមឈើមួយលាននៅឆ្នាំ 2030 ក្នុងគោលបំណងធ្វើអោយបរិស្ថាន​ប្រសើរឡើង កាត់បន្ថយការបំពុលខ្យល់​ បង្កើនគុណភាពដី ​ បង្កើនគុណភាពទឹក​ គ្រប់គ្រងកាកសំណល់និងទាញយក​ថាមពលធម្មជាតិយកប្រើប្រាស់ឡើងវិញ។

ក្រុមហ៊ុនសុីភី ប្ដេជ្ញាដាំដើមឈើ១លានដើមនៅត្រឹមឆ្នាំ២០៣០ ដើម្បីកាត់បន្ថយការបំពុលខ្យល់ និងលើកកម្ពស់បរិស្ថានប្រកបដោយនិរន្តភាព

ក្រោមយុទ្ធសាស្ត្រនិរន្តរភាពដែលមានឈ្មោះថា “CPF 2030 Sustainability in Action” ក្រុមហ៊ុនប្តេជ្ញានិងចូលរួមជា​ផ្នែកមួយដើម្បីប្រយោជន៏សម្រាប់សង្គម និងកសាងឡើងវិញនូវតុល្យភាពរបស់ធនធានធម្មជាតិដូចជា ទឹក ដី និងព្រៃឈើ ដែលជាមូលដ្ឋានគ្រឹះក្នុងការផលិតចំណីអាហារ។ លោក Mr. Kittiphop Thirachotikun​ ​បានបន្តែមទៀតថាយុទ្ធសាស្ត្រ​នេះផ្តោតសំខាន់ទៅលើគោលការណ៍ ការអភិវឌ្ឍយ៉ាងមានស្ថេរភាព ដោយប្រកាន់ខ្ជាប់នូវគុណប្រយោជន៍ ៣ ប្រការរបស់​ CPF គឺ ប្រទេសជាតិ ប្រជាជន និងតុល្យភាពរបស់ ក្រុមហ៊ុន ហើយគោលការណ៍ទាំងនេះ ជាបេះដូងនៃនិរន្តរភាព ដែលធ្វើអោយអាជីវកម្ម និងសង្គមរីកចំរើនទៅព្រមៗគ្នា។

CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជា​បណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food) ហើយនៅពេលអនាគត ក្រុមហ៊ុននៅតែបន្តផ្តោតទៅលើសង្គម និងបរិស្ថានក្នុងការដំណើរការណ៏អាជីវកម្មរបស់ខ្លួន។

QR-Code-Facebook-CP-Cambodia
QR-Code-Website-CP-Cambodia
QR-Code-Youtube-CP-Cambodia

RELATED ARTICLES