ដោយប្រើប្រាស់អាវុធដែលប្រទេសណាតូបានបញ្ជូនទៅកាន់អ៊ុយក្រែន។នេះបើតាមសារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះ។
ប្រភពមួយដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាកញ្ចប់ជំនួយយោធារបស់សហរដ្ឋអាមេរិកត្រូវការរយៈពេល៤ ឬ ៥ ខែដើម្បីទៅដល់អ៊ុយក្រែនសម្រាប់ការវាយលុកនេះ។

ទីក្រុងគៀវកំពុងរៀបចំប្រតិបត្តិការនេះ បើទោះបីជាកម្លាំង និងធនធានរបស់ខ្លួនកំពុងត្រូវបានបង្ហូរឈាមក៏ដោយ ។ Bakhmut ទីក្រុងដែលមន្ត្រីជាន់ខ្ពស់អាមេរិកវាយតម្លៃថា ជាកន្លែងនៃការប្រយុទ្ធគ្នាខ្លាំងបំផុតរវាងរុស្ស៊ី និងអ៊ុយក្រែននៅឆ្នាំនេះ។
មេដឹកនាំផ្តាច់ខ្លួនគាំទ្ររុស្ស៊ីសារភាពពីការបរាជ័យនៅ Bakhmut
មេដឹកនាំផ្តាច់ខ្លួនដែលលើកបន្តុបដោយទីក្រុងម៉ូស្គូនៅតំបន់Donetsk បាននិយាយថា ការព្យាយាមចាប់យក ទីក្រុងBakhmut គឺពិបាក ពីព្រោះមិនមានសញ្ញាណាមួយដែលថាក្រុងទីក្រុងគៀវ ត្រៀមខ្លួនដើម្បីបញ្ជាឱ្យដកកងទ័ពចេញនោះទេ។
លោក Denis Pushilin ដែលជាប្រធានតែងតាំដោយរុស្ស៊ី របស់អ៊ុយក្រែនបាននិយាយនៅក្នុងបទសម្ភាសន៍មួយតាមទូរទស្សន៍រដ្ឋថា តំបន់ Donetsk ស្ថានភាពនៅ Artyomovsk [Bakhmut] នៅតែស្មុគស្មាញនិងលំបាកក្នុងការដណ្តើមកាន់កាប់។
លោកបានបន្ថែមថា៖ យើងមិនឃើញថាមានការសន្និដ្ឋានណាមួយដែលថាសត្រូវនឹងដកចេញទ័ពចេញទេ។
ចំណែកប្រមុខទាហានស៊ីឈ្នួលរុស្ស៊ី Wagner លោក Yevgeny Prigozhin បាននិយាយថា កងកម្លាំងរបស់លោកគ្រប់គ្រងជិតពាក់កណ្តាលទីក្រុង ហើយមានតែផ្លូវចេញមួយប៉ុណ្ណោះដែលនៅមានសម្រាប់ទាហានអ៊ុយក្រែន។
លោកស្រី Irina Rybakova មន្ត្រីសារព័ត៌មាននៃកងពលតូចមេកានិចទី៩៣ បានប្រាប់ទូរទស្សន៍អ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ថាអស់រយៈពេលពីរសប្តាហ៍រហូតមកដល់ពេលនេះមានស្ថានភាពលំបាកជាមួយផ្លូវ ចូលទៅក្នុង Bakhmut ដែលធ្វើអោយស្មុគស្មាញដល់ការដឹកជញ្ជូន។

លោកស្រីRybakova បាននិយាយថាភាគកណ្តាលនៃ Bakhmut ត្រូវបានគ្រប់គ្រងដោយកងកម្លាំងអ៊ុយក្រែន។ កាំភ្លើងធំរបស់រុស្ស៊ីកំពុងធ្វើវាយប្រហារការឥតឈប់ឈរនៅលើផ្នែកខាងមុខរបស់យើង។ឥឡូវនេះគេផ្ដោតលើផ្លូវ។
អាមេរិកប៉ាន់ស្មានថា ទាហានអ៊ុយក្រែនជាង ១០ម៉ឺននាក់ស្លាប់

កាសែតPolitico បានរាយការណ៍ថា មន្ត្រីអាមេរិកបានប៉ាន់ប្រមាណថា ទាហានអ៊ុយក្រែនជាង ១០ម៉ឺននាក់ត្រូវបានសម្លាប់ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះជាមួយរុស្ស៊ីកាលពីខែកុម្ភៈឆ្នាំមុន តែមិនបង្ហាញប្រភពច្បាំងទេ។
គេហទំព័រព័ត៌មានអាមេរិកបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភចំពោះកង្វះគ្រាប់រំសេវ ការការពារដែនអាកាស និងទាហានដែលមានបទពិសោធន៍របស់ទីក្រុងគៀវក្នុងការ វាយលុករបស់អ៊ុយក្រែនដ៏សំខាន់ដែលរំពឹងទុកនៅពេលក្រោយនៅនិទាឃរដូវ។
កាលពីថ្ងៃចន្ទ កាសែត Washington Post បានរាយការណ៍ថា៖ មន្ត្រីអាមេរិក និងអឺរ៉ុបបានប៉ាន់ស្មានថា ទាហានអ៊ុយក្រែនដល់ទៅ ១២ ម៉ឺននាក់ត្រូវបានសម្លាប់ ឬរងរបួសចាប់តាំងពីការចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ីនៅដើមឆ្នាំមុន៕