Wednesday, May 8, 2024
Homeព័ត៌មានជាតិ គ្រូសុំដកនាយកសាលា រៃប្រាក់សិស្ស ម្នាក់១០ដុល្លារ

 គ្រូសុំដកនាយកសាលា រៃប្រាក់សិស្ស ម្នាក់១០ដុល្លារ

ស្វាយរៀង ៖ លោកគ្រូ អ្នកគ្រូ រួមនិងអាណាព្យាបាលសិស្សជាច្រើន បានទទូចសុំឱ្យក្រសួងអប់រំ យុវជននិង កីឡា ដកលោកចាន់ គឹមសែន នាយកវិទ្យាល័យហ៊ុនសែន ប្រសូតិ ចេញពីមុខតំណែង ក្រោយផ្ទុះរឿងអាស្រូវ នៅវិទ្យាល័យហ៊ុនសែន ប្រសូតិ ដោយចោទប្រកាន់លោកនាយកវិទ្យាល័យ រៃអង្គាសប្រាក់សិស្ស ក្នុងម្នាក់១០ ដុល្លារ ដើម្បីធ្វើសួនច្បារ។

បន្ទាប់ពីកើតមានប្រតិកម្មខាងលើ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង បានចាត់ឱ្យមន្ត្រីក្រុមការងារមន្ទីរអប់រំ ចុះដោះស្រាយ ក៏ប៉ុន្តែលទ្ធផល គឺមិនឯកភាពពីលោកគ្រូ អ្នកគ្រូ ធ្វើឱ្យកាន់តែមានការសន្ទុះតវ៉ាជាខ្លាំង។ លុះមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោកគ្រូ អ្នកគ្រូ ចំនួន ៥៤នាក់ ក្នុងចំណោម៩៨នាក់ បានធ្វើលិខិតផ្តិតមេដៃ សុំដកលោកចាន់ គឹមសែន នាយកវិទ្យាល័យហ៊ុន សែន ប្រសូតិ ចេញពីមុខតំណែង។

លោកគ្រូ អាម សំអ៊ីម ផ្នែកជីវវិទ្យា ជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែន ប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយ រៀង បានលើកឡើងថា សម្រាប់វិទ្យាល័យហ៊ុនសែន ប្រសូតិ ថវិកាដែលបានមកពីដេញថ្លៃផ្ញើកង់ម៉ូតូ ចំនួន ៦០លានរៀល និងថ្លៃតូបលក់ដូរ ចំនួន៧លានរៀលទៀត ក្នុង១ឆ្នាំ ដូច្នេះ ១ឆ្នាំ ទទួលបានចំនួន ៦៧លានរៀល ដើម្បីយកមកអភិវឌ្ឍន៍សាលារៀន ចុះហេតុអ្វីនៅពេលនេះ លោកនាយកវិទ្យាល័យហ៊ុនសែន ប្រសូតិ គឺលោក ចាន់ គឹមសែន រៃលុយរបស់សិស្ស ចំនួន១០ដុល្លារ នៅអគារ D ដែលយកថវិកានេះថា ធ្វើសួនច្បារខាងមុខអគារ បន្ថែម?

លោកគ្រូ បានបន្តថា ក្នុងនាមជាគ្រូបង្រៀនម្នាក់ក្នុងវិទ្យាល័យនេះ ហើយក៏ក្នុងនាមជាអាណាព្យាបាល ដែល មានកូនចំនួន ៣នាក់ រៀននៅក្នុងសាលានេះដែរ សូមធ្វើការជំទាស់ចំពោះការរៃអង្គាសថវិកាពីសិស្សនេះ ព្រោះ សាលាមានប្រាក់សម្រាប់អភិវឌ្ឍន៍រួចហើយ គឺប្រាក់ផ្ញើកង់ម៉ូតូ និងប្រាក់ថ្លៃតូប ជាប្រចាំឆ្នាំ ប្រមាណ៦៧ លាន រៀល។

លោកបានបន្តថា ចំពោះករណីរៃអង្គាសប្រាក់ពីសិស្សនេះ គឺទើបតែអនុវត្តនៅក្នុងអគារ D ចំណែកអគារផ្សេង ៗទៀត មិនទាន់ធ្វើនោះទេ។ បើតាមលោកគ្រូ អ៊ីម បានបញ្ជាក់ថា ករណីរៃប្រាក់ពីសិស្សនេះ បើអនុវត្តនៅអគារ D បានជោគជ័យ នឹងបន្តទៅធ្វើអគារផ្សេងៗទៀត ជាក់ ជាមិនខានឡើយ ហើយនេះជាករណីលើកទី១ផងដែរ សម្រាប់ការរៃអង្គាសពីសិស្ស ចំនួន១០ដុល្លារ ដោយរយៈកាលកន្លងមក លោកនាយក បានធ្វើបុណ្យផ្កាសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងសាលាដែរ ហើយក្នុងនោះក៏បានដាក់កំហិតដល់សិស្សម្នាក់ ចំនួន២ម៉ឺនរៀល និង លោកគ្រូ អ្នកគ្រូ ចំនួន៥ម៉ឺនរៀល និងមានការចូលរួមពីសប្បុរជនជាច្រើនទៀត ដើម្បីយកទៅធ្វើសួនច្បារ តែ សួនច្បារទាំងនោះ មានដូចជា រូបសំណាក សុទ្ធសឹងចូលរួមថវិការបស់លោកគ្រូ អ្នកគ្រូ ក្នុងការកសាងផងដែរ។

លោកគ្រូ បានបញ្ជាក់ថា រាល់ការប្រជុំ ក៏ដូចជាការដឹកនាំរបស់លោកនាយកសាលា ចាន់ គឹមសែន គឺតែងតែនិ យាយពាក្យអសុរោះ មិនសមជាគ្រូបង្រៀន ហើយលោកគ្រូ អ្នកគ្រូ មិនអាចនិយាយអំពីបញ្ហា កង្វល់របស់ខ្លួន នៅក្នុងអង្គប្រជុំបានទេ ហើយរាល់ការអភិវឌ្ឍន៍នៅក្នុងវិទ្យាល័យហ៊ុនសែន ប្រសូតិ លោកគ្រូ អ្នកគ្រូ តែងតែចូល រួមជាថវិកាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាបន្តបន្ទាប់។

ក្នុងនាមជាអាណាព្យាបាល ក៏ដូចជាគ្រូបង្រៀនម្នាក់ ក្នុងវិទ្យាល័យហ៊ុនសែន ប្រសូតិ លោកគ្រូ អ៊ាង សំអ៊ីម សំណូមពរលោកអភិបាលខេត្តស្វាយរៀង និងក្រសួងអប់រំ យុវជននិងកីឡា សូមមេត្តាមកពិនិត្យមើលការ ដឹកនាំរបស់លោកចាន់ គឹមសែន ជានាយកវិទ្យាល័យហ៊ុនសែន ប្រសូតិ ដែលមានការរៃអអង្គាសប្រាក់ពីសិស្ស ចំនួន១០ដុល្លារ នៅអគារ D និងការដឹកនាំមិនស៊ីសង្វាក់ជាមួយលោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅក្នុងសាលា នេះផង ដើម្បីពង្រឹងការវិជ្ជាជីវៈគ្រូបង្រៀន ក៏ដូចជាវិស័យអប់រំ ឱ្យរឹងមាំ ជាពិសេសគឺធ្វើយ៉ាងណា កុំឱ្យមាន ការរៃអង្គាស ប្រាក់ពីសិស្សតទៅទៀត។

ជុំវិញករណីខាងលើនេះ លោកចាន់ គឹមសែន នាយកវិទ្យាល័យហ៊ុនសែន ប្រសូតិ បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌ មានថា ការរៃអង្គាសលុយសិស្ស ចំនួន១០ដុល្លារនោះ គឺមិនពិតទេ។ លោកនឹងជូនការបកស្រាយ របស់អាណា ព្យាបាលសិស្ស របស់គ្រូបន្ទុកថ្នាក់ របស់គណៈកម្មការអភិវឌ្ឍថ្នាក់រៀន និងគណៈកម្មការគ្រប់គ្រងសាលារៀន នោះនឹងបានជ្រាបទាំងអស់គ្នា៕

RELATED ARTICLES