Tuesday, March 3, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ជំរិត៥ពាន់ដុល្លារ ជាប់ខ្នោះ២

ចាប់ជំរិត៥ពាន់ដុល្លារ ជាប់ខ្នោះ២

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ ករណីចាប់ជំរិត ស្ថិតនៅចំណុចផ្ទះលេខ៤៩៥ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយបានជួយសង្គ្រោះជនរងគ្រោះម្នាក់ ជាជនជាតិបង់ក្លាដែស ឱ្យរួចផុតពីការបង្ខាំង ធ្វើទុក្ខបុកម្នេញ ក្នុងសម្បុកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈជនសង្ស័យជាជនជាតិបង់ក្លាដែស ចំនួន២នាក់ ត្រូវបានឃាត់ខ្លួន និង២នាក់ទៀត កំពុងរត់គេខ្លួន។

ការបង្ក្រាបនេះ បន្ទាប់ពីទទួលពាក្យបណ្តឹងថា មានករណីបង្ខាំងធ្វើទារុណកម្មជំរិតយកលុយបានសម្រេច ចំនួន៥០០០ដុល្លារ ដោយជនសង្ស័យ ជាជនជាតិបង់ក្លាដែស ចំនួន៤នាក់។

ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចខណ្ឌសែនសុខ ថា ខ្លួនត្រូវបានចាប់ជំរិត ចេញពីទីតាំង Online Scam មួយកន្លែង ដែលខ្លួនធ្វើការ មានទីតាំងស្ថិតនៅផ្ទះលេខ G31 ផ្លូវបេតុង ផ្សារខេស៊ី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ។

ក្រោយពីទទួលបានព័ត៌មាននេះ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអ ធ្រាត្រឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយអធិការ ដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការចុះត្រួតពិនិត្យទីតាំងផ្ទះលេខ G31 ខាងលើ ក្នុងគោលដៅប្រតិបត្តិការបោ សសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាលទ្ធផល ពេលសមត្ថកិច្ចពិនិត្យ ឃើញថា ទីតាំងខាងលើ ជាប្រភេទផ្ទះល្វែង មានកម្ពស់៣ជាន់ ស្នើនឹង៥បន្ទប់ រកមិនឃើញមានករណី Online Scam ទេ ប៉ុន្តែរកឃើញមានជនជាតិបង់ក្លាដែស ស្នាក់នៅប្រមូលផ្តុំ ចំនួន១៤នាក់ មានលិខិតឆ្លងដែន ចំនួន៤នាក់ មិនមានលិខិតឆ្លងដែន ចំនួន១០នាក់។ ក្រៅពីនេះ ក៏បានរកឃើញសម្ភារ រួមមាន ៖ កុំព្យូទ័រយួរដៃ ចំនួន៣គ្រឿង។ ទូរស័ព្ទដៃ ចំនួន ២៩គ្រឿង (ម៉ាក iPhone 17 Pro Max ចំនួន១គ្រឿង ម៉ាក iPhone 16 Pro Max ចំនួន១គ្រឿង ម៉ាក iPhone 16Pro ចំនួន១គ្រឿង និងទូរស័ព្ទដៃចម្រុះ ចំនួន២៦គ្រឿង)។ ម៉ូតូ ចំនួន ១គ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HS-5428។ ខ្សែកពណ៌លឿង ចំនួន៥ខ្សែ។ ខ្សែកពណ៌ស ចំនួន៩ខ្សែ។ ខ្សែដៃ ពណ៌លឿង ចំនួន៣ខ្សែ។ ខ្សែដៃពណ៌ស ចំនួន២ខ្សែ និងបន្តោងខ្សែក ពណ៌លឿង ចំនួន១។

ជនសង្ស័យនិងជនរងគ្រោះ ត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES