Thursday, April 25, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖ថាគ្មានផែនការណ៍ប្ដូរផលិតកម្ម

អ៊ីវ៉ា ៖ថាគ្មានផែនការណ៍ប្ដូរផលិតកម្ម

ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានបង្ហាញភាពស្និតស្នាលជាមួយអ្នក​ចម្រៀង​Galaxy  និងអតីត​អ្នកចាត់ការទូទៅផលិតកម្មនេះលោកយឹម តាស្រង់ កាលពីពេលថ្មីៗនេះ ទើប​ធ្វើឲ្យមានការព្យាករណ៍ថាស្រីនាថ ជាគោលដៅទិញចូលបន្ទាប់របស់ផលិតកម្មចាយ​លុយធំ នេះ​ក្រោយពីផលិតកម្មជើងថ្មី ហ៊ានចាយលុយធំ ១នេះ​បានទិញតារាប្រុសល្បីៗ មក​រួមទ្រនុំខ្លួន​ជា​បន្ដបន្ទាប់ តែនៅខ្វះអ្នកចម្រៀងច្រៀងស្រីល្បីៗ។ប៉ុន្ដែនៅ​ពេលសាក​សួររឿង​នេះ​អ៊ីវ៉ា បែជាប្រ​កែកញ៉ាច ហើយនាងថាការជួបជុំជាមួយតារាGalaxy នោះគឺដោយសារតែ​នាងបាន​ច្រៀង​​​Concerts ជួបគ្នា មិនមែននាងក្លាយទៅជាតារានៅផលិតកម្មជាមួយគ្នាឡើយ ព្រោះថាបច្ចុប្បន្ន​នាង​នៅតែ​ជាអ្នកចម្រៀងរបស់សាន់ដេដដែលទេ។

អ៊ីវ៉ា​ នៅតែបង្ហាញជំហ ថានាងគ្មានផែន​ការណ៍ប្ដូរផលិតកម្មនៅឆ្នាំ២០២៣ នេះឡើយ ហើយនាងក៍មិនចង់​និ​យាយ​​​ពាក់​ព័ន្ធ​ជា​មួយ​Galaxy នោះដែរ។ប៉ុន្ដែតាមប្រភពថាGalaxy  ពិតជាមានការចាប់អារម្មណ៍​ទៅលើ​សម្ថភាព​របស់អ៊ីវ៉ា  ព្រោះថាក្រោយពួកគេយកបានព្រាប សុវត្ថិ ,ខេម និងខែម ប៊ុនថៃ នោះពេល​នេះ​ដៃគូ​ស្រីតារា​ប្រុស​ទាំង៣ខាងលើគឺមានតែនាងតន់ ច័ន្ទសីម៉ា ម្នាក់ប៉ុណ្ណោះ បន្ទាប់ពីមាន​ព័តមានថាថៅកែផលិត​កម្មនេះគ្រោង​ទិញមាស សុខសោភា និងពេជ្រ សោភា ទៅធ្វើជាដៃគូ​តារា​ប្រុសរបស់ខ្លួន តែតារាស្រី​ទាំង​ពីរមិនចាប់អារម្មណ៍។

 អ៊ីវ៉ា បានចាប់អាជីពច្រៀងនៅសាន់ដេរយៈពេលជាង១០ឆ្នាំមកហើយ​ពោលគឺតាំងពី​ផ្ដើម​​អាជីពមួយនេះ​ដំបូងគឺ​នៅសាន់ដេ និងរហូតមកដល់បច្ចុប្បន្នតែម្ដង។ស្រីនាថ ធ្លាប់​បង្ហើ​បថានាងត្រូវបានហង្សមាស និងថោន ទាក់ទង តែពេលនេះនាងលែងចង់និយាយពាក់ព័ន្ធ​រឿង​ផលិតកម្មណាចែចូវទៀតហើយ ព្រោះសព្វថ្ងៃនាង​នៅតែជាតារា​សាន់ដេ ដោយថៅកែ​ថែម​ទាំង​បានផ្ដល់សិទ្ធិពិសេសឲ្យនាងដូចជានាងច្រៀងដោយគ្មានកុងត្រា និងមានសិទ្ធិ​បដិសេធចោលមិនច្រៀងរាល់បតចម្រៀងណាដែលនាងមិនពេញចិត្ត ពោលគឺអាចច្រៀង​ថតសម្ដែងតែបទណា​ដែលនាងពេញចិត្តប៉ុណ្ណោះ។ដោយឡែកលោកអ៊ូ វ៉ាវ ឪពុករបស់អ៊ីវ៉ា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាស្រីនាថ បានចាត់ទុកសាន់ដេជាឪពុកម្ដាយទី២របស់ខ្លួន ព្រោះនាងបានល្បីឈ្មោះនិងមានការគាំទ្រ រហូតមកដល់​បច្ចុ​ប្បន្នគឺ​ព្រោះតែផលិត​កម្មមួយ​នេះហើយ។លោកវ៉ាវ ថែមទាំងលើកពីគុណសម្បត្តិថៅកែសាន់ដេថាលោកចង់​ឲ្យកូនចៅមាន​បានពោលគឺតារាខ្លួនចេញច្រៀងមិនដែលកាត់ភាគរយឡើយ។ប៉ុន្ដែលោកវ៉ាវ ហៅចន្ថា ថាកូន​ស្រីលោកមិនមែនច្រៀងនៅសាន់ដេអស់មួយជីវិតនោះទេ ពោលគឺការងារសិល្បៈនាងធ្វើទៅ​តាមពេលវេលា។

 អ៊ីវ៉ា ឈានចូលវ័យ៣០ឆ្នាំហើយនៅឆ្នាំ២០២៣ នេះហើយនាងធ្លាប់បង្ហើបថាចង់រៀប​ការ​ប្ដីនៅវ័យនេះ ព្រោះអាយុ​ប៉ុណ្ណេះ មិនចាស់ឬក្មេងពេកនោះទេ គឺល្មមមានគ្រួសារ។ក្រោយ​ដល់អាយុកំណត់បែបនេះថ្មីៗនេះគេឃើញអ៊ីវ៉ា បណ្ដើរបុរសចម្លែកម្នាក់ទៅជួបមិត្តភក្ដិជាចំហ ដែលនេះហាក់ដូចជាសញ្ញាមួយបង្ហាញថានាង​ជិតដល់វេលាការប្ដី​ហើយ។តែនៅពេលសាកសួរ​រឿងនេះស្រីនាថ បែជាថាបុរសម្នាក់នោះជាបងប្អូននាងទៅវិញ។នាងថែម​ទាំងថា​បើ​សិន​ជាប្រុសនោះជាសង្សារនាងមែន គឺនាងមិនបណ្ដើរជាសាធារណៈបែបនេះទេ គឺច្បាស់ជាលាក់​បាត់​ទៅ​ហើយ។

 ថ្វីត្បិតតែស្រីនាថ ថ្លែងបែបនេះក្ដី តែកន្លងមកនាងធ្លាប់បង្ហើបថាម្ចាស់ចិត្តរបស់នាងគឺ​ជាមនុស្ស​ប្រុសម្នាក់​ដែល​ធ្វើការពាក់ព័ន្ធវិស័យកីឡារ តែនាងមិនប្រាប់ពីឈ្មោះឬតួនាទី​ពិត​របស់ប្រុសនោះឡើយ។យ៉ាងណាការ​បង្ហើប​ពីតម្រុយបេះដូងរបស់ស្រីនាថ បែបនេះបញ្ជាក់​ថា​នាងពិតជាមិនអាចវិលទៅរកការផ្សះផ្សារ​ស្នេហាជាមួយ​លោក​”ប”ដែលជាថៅកែក្លឹប និងហាង​បញ្ចាំ​នៅ​ក្រុងសៀមរាបបាននោះទេ  ក្រោយអ្នកទាំងពីរបានចែក​ផ្លូវគ្នាកាល​ពី​ឆ្នាំ២០១៣ ។ដោ​យ​ឡែកលោកវ៉ាវ វិញធ្លាប់ប្រាប់ដែរថាលោកចង់ឲ្យកូនស្រីយកប្ដីជាបុរសមានវ័យ​ចំ​ណា​ស់បន្ដិច ព្រោះវ័យនោះ​គេចាស់ទាំងចិត្តនិងគំនិត ពោលគឺ​លោកមិនដែលចង់បានកូនប្រសារ​ជាប្រុសក្មេងស្ទាវម្ដង​ណា​ឡើយ​៕

RELATED ARTICLES