Saturday, April 20, 2024
Homeកីឡាអន្ដរជាតិZlatan ក្លាយជាអ្នកស៊ុតបញ្ចូលទីចាស់ជាងគេ ក្នុង ប្រវត្តិសាស្ត្រ អ៊ីតាលីស៊េរីA

Zlatan ក្លាយជាអ្នកស៊ុតបញ្ចូលទីចាស់ជាងគេ ក្នុង ប្រវត្តិសាស្ត្រ អ៊ីតាលីស៊េរីA

កីឡាករ Zlatan Ibrahimovic របស់ក្លឹប Milan ក្លាយជាអ្នកស៊ុតបញ្ចូលទីចាស់ជាងគេក្នុងប្រវត្តិសាស្ត្របាល់ ទាត់អ៊ីតាលីស៊េរីAទោះបីជាក្រុមរបស់គាត់ចាញ់ Udineseដោយលទ្ធផល៣-១ ក៏ដោយ។

ខ្សែប្រយុទ្ធដែលមានអាយុ៤១ ឆ្នាំ និង ១៦៦ ថ្ងៃឆ្លងកាត់កំណត់ត្រាដែលកាន់កាប់ដោយ Alessandro Costacurta ដែលមានអាយុ៤១ឆ្នាំ២៥ថ្ងៃ ជាអ្នកស៊ុតបញ្ចូលទីចាស់បំផុតមិនធ្លាប់មានរបស់លីកបាល់ទាត់អ៊ីតាលី។

ខ្សែប្រយុទ្ធIbrahimovic វ័យ៤១ ឆ្នាំបានស៊ុតបាល់ប៉េណាល់ទីនៅចុងបញ្ចប់នៃតង់ទី ១បន្ទាប់ពីកិច្ចខិតខំប្រឹង ប្រែងដំបូងរបស់គាត់ត្រូវបានសង្គ្រោះដោយអ្នកចាំទីម្ចាស់ផ្ទះMarcoSilvestri។វាជាគ្រាប់បាល់ដំបូង របស់កី ឡាករសញ្ជាតិស៊ុយអែតចាប់តាំងពីត្រលប់មកពីរបួសជង្គង់ធ្ងន់ធ្ងរ។

Ibrahimovic បានជួយ Milan ឈ្នះជើងឯកអ៊ីតាលីស៊រីA កាលពីរដូវកាលមុនមុនពេលត្រូវការវះកាត់នៅរដូវក្តៅ ដោយសាររបួសសរសៃពួរ។គាត់ទើបតែបានត្រលប់មកវិញក្នុងខែកុម្ភៈ ហើយបានបង្ហាញខ្លួនក្នុងឋានៈ ជាកីឡា ករជំនួសបីដង មុនពេលគាត់ចាប់ផ្តើមការប្រកួតនេះដើម្បីក្លាយជាប្រធានក្រុមចាស់ជាងគេរបស់ Milan ៕

RELATED ARTICLES