Wednesday, April 24, 2024
Homeកីឡាអន្ដរជាតិម្ចាស់ការពារជើងឯកReal ប៉ះ Chelsea ខណៈMan City ជួប Bayern នៅឆេមពានលីកវគ្គ ១/៤

ម្ចាស់ការពារជើងឯកReal ប៉ះ Chelsea ខណៈMan City ជួប Bayern នៅឆេមពានលីកវគ្គ ១/៤

ម្ចាស់ជើងឯកយូហ្វាឆេមពានលីកReal Madrid នឹងប្រកួតជាមួយក្លឹបមកពីប្រឺមីញេលីកChelsea ក្នុងវគ្គ៨ក្រុម ចុងក្រោយក្របខ័ណ្ឌយូហ្វាឆេមពានលីកខណៈដែល Man City ត្រូវបានផ្គូផ្គងជាមួយអតីតក្រុមរបស់លោក Pep Guardiola គឺក្លឹប Bayern ក្នុងការចាប់ឆ្នោតកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ក្រុមកំពូលតារាងអ៊ីតាលីស៊េរីA Napoli ប៉ះបងប្អូនរួមផ្ទៃតែមួយ  Milan ក្នុងការប្រកួតអ៊ីតាលីទាំងអស់ ហើយ Inter ត្រូវជួបក្រុមកំពូលតារាងលីគព័រទុយហ្គាល់ Benfica។

អ្នកឈ្នះនៃការប្រកួតរវាង Real និង Chelsea ត្រូវបន្តដំណើរទៅជួបជាមួយក្រុម Man City ឬ Bayern ក្នុងវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ។

ការប្រកួតជើងទី១វគ្គ៨ក្រុមចុងក្រោយនឹងត្រូវធ្វើឡើងនៅថ្ងៃទី១១និង១២ខែមេសា។វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹង ត្រូវលេងនៅខែឧសភាជាមួយនឹងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងអ៊ីស្តង់ប៊ុលដែលគ្រោងធ្វើនៅថ្ងៃសៅរ៍ទី១០ខែមិថុនា៕

RELATED ARTICLES