ទោះបីក្លឹបលំដាប់កំពូល នៅអង់គ្លេស Chelsea និង Everton ចាប់អារម្មណ៍ខ្លាំងទៅលើកីឡាករ Pelle ខ្សែប្រយុទ្ធ ជម្រើសជាតិអ៊ីតាលី យ៉ាងណាក៏ដោយ ទីបំផុតកីឡាកររូបនេះ បានសម្រេចចិត្តចាកចេញពីក្លឹប Southampton ទៅ លេងឲ្យក្លឹបបាល់ទាត់លីកកំពូល ចិន Shandong ក្នុងតម្លៃខ្លួនជាង១៧លានដុល្លារក្នុងមួយឆ្នាំ ។
Pelle បានក្លាយជាកីឡាករមានតម្លៃខ្ឡួនខ្ពស់បំផុតលំដាប់ទី៥ លើពិភពលោក គឺស្មើនឹងកីឡាករ Zlatan Ibrahimovic តែចាញ់កីឡាករ Ronaldo, Messi, Hulk និង Neymar ។
គួររំលឹកថា ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ ដែលទើបបង្ហាញខ្លួន នៅយូរ៉ូ 2016 រូបនេះ បង្ហាញខ្លួនឲ្យជម្រើសជាតិ អ៊ីតាលីបាន១៧ប្រកួត ស៊ុតបាន៧គ្រាប់។ រីឯនៅក្រុម Southampton វិញ រយៈពេល២រដូវកាល Pelle ចូលលេងបាន៨១ប្រកួត ស៊ុតសរុបបាន ៣០គ្រាប់៕
ដោយ៖ ហេង ដេត