Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីថៃ រំលាយសភា មុនការបោះឆ្នោត សកលនៅខែឧសភា

នាយករដ្ឋមន្ត្រីថៃ រំលាយសភា មុនការបោះឆ្នោត សកលនៅខែឧសភា

នេះបើយោងតាមសេចក្តីប្រកាសមួយដែលចុះផ្សាយក្នុង Royal Gazette កាលពីថ្ងៃចន្ទ ទី២០ ខែមីនា ព្រះមហា ក្សត្រថៃ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យស្តីពីការរំលាយសភាដើម្បីត្រួសត្រាយផ្លូវសម្រាប់ការ បោះឆ្នោតសកលដែលនឹងប្រព្រឹត្តទៅនៅក្នុងខែឧសភា ខណៈដែលអតីតមេដឹកនាំរដ្ឋប្រហារព្យាយាមស្វែងរក ការបន្តគ្រប់គ្រងអំណាចដែលគាំទ្រដោយកងទ័ព។

ព្រះរាជក្រឹត្យដែលចេញនៅថ្ងៃទី១៧ ខែមីនា និងចូលជាធរមាននៅថ្ងៃច័ន្ទ បានអោយដឹងថារដ្ឋធម្មនុញ្ញថៃបាន ចែងថា ការបោះឆ្នោតត្រូវធ្វើចន្លោះពី៤៥ ទៅ ៦០ ថ្ងៃបន្ទាប់ពីការរំលាយសភានេះមានន័យថាការបោះឆ្នោតនឹង ប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី៤ ដល់ថ្ងៃទី១៩ ខែឧសភា។

កាលបរិច្ឆេទពិតប្រាកដនៃការបោះឆ្នោតនឹងត្រូវប្រកាសដោយគណៈកម្មការរៀបចំការបោះឆ្នោតនិងចុះផ្សាយក្នុងរាជសារព័ត៌មាន។កាលពីសប្តាហ៍មុននាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចាបានស្នើសុំព្រះរាជក្រឹត្យរំលាយសភាមុន ពេលបញ្ចប់អាណត្តិរយៈពេល៤ ឆ្នាំរបស់រដ្ឋាភិបាលនៅថ្ងៃទី២៣ខែមីនា។

នេះគឺជាការបោះឆ្នោតលើកទីពីរចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤និងជាលើកដំបូងចាប់តាំងពីប្រទេសនេះត្រូវបានរញ្ជួយដោយការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលដឹកនាំដោយយុវជនដ៏ធំនៅទីក្រុងបាងកកក្នុងឆ្នាំ២០២០ ។

លោកប្រាយុទ្ធវ័យ៦៨ឆ្នាំដែលបានពង្រឹងការគ្រប់គ្រងរបស់គាត់នៅក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាសនៅឆ្នាំ២០១៩ បានបង្ហាញឱ្យឃើញពីការបន្តអំណាចដែលកម្រមាននៅក្នុងនយោបាយថៃ។

អតីតមេដឹកនាំរបបយោធាលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ដែលជាបេក្ខជនមកពីគណបក្ស Palang Pracharat នៅ ពេលនោះ ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី។ លោកបានធ្វើរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤ ដើម្បីដណ្តើមអំ ណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។

សម្រាប់ការបោះឆ្នោតលើកនេះគណបក្សភឿថៃបាននិយាយថា ពួកគេកំពុងកំណត់គោលដៅនៃជ័យជម្នះដ៏ធំ មួយ ដើម្បីបិទផ្លូវដែលបង្កើតឡើងដោយពួកយោធារារាំមិនអោយ ពួកគេឡើកាន់អំណាចនិងជៀសវាងការ កើតឡើងម្តងទៀតនៃឆ្នាំ២០១៩ នៅពេលដែលពួកគេបានឈ្នះអាសនៈភាគច្រើន ប៉ុន្តែត្រូវបានបិទរដ្ឋាភិបាល។ប្រសិនបើគណបក្សភើថៃឈ្នះឆ្នោតត្រកូលស៊ីណាវ៉ាត្រាទី៣អាចនឹងក្លាយជានាយករដ្ឋមន្ត្រី។

នៅពេលដែលគណៈកម្មការរៀបចំការបោះឆ្នោតបានបញ្ចប់លទ្ធផលនេះសភាត្រូវបានគេរំពឹងថានឹងតែងតាំងនាយករដ្ឋមន្ត្រីនៅក្នុងខែកក្កដា។នៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ដែលព្រាងដោយកងទ័ព នាយករដ្ឋមន្ត្រីត្រូវបាន ជ្រើសរើសដោយសមាជិកសភាជាន់ទាបជាប់ឆ្នោតចំនួន ៥០០ នាក់ និងសមាជិកព្រឹទ្ធសភាចំនួន ២៥០នាក់ ហើយក្នុងចំណោមពួកគេទាំងអស់នេះ សុទ្ធតែត្រូវបានតែងតាំងដោយយោធា។

គណបក្សនយោបាយមួយត្រូវទទួលបានសំឡេងយ៉ាងតិច ៣៧៦ ទាំងសភានិងព្រឹទ្ធសភាទាំងពីរ ឬពីសមាជិក សភាជាន់ទាប(រដ្ឋសភា)ចំនួន៥០០នាក់ប៉ុណ្ណោះ ដើម្បីឱ្យបេក្ខជនរបស់ខ្លួនឈ្នះតំណែងនាយករដ្ឋមន្ត្រី និងបង្កើត រដ្ឋាភិបាល៕

RELATED ARTICLES