Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិអតីតមេដឹកនាំតៃវ៉ាន់ នឹងទៅបំពេញទស្សនកិច្ចនៅ ប្រទេសចិន

អតីតមេដឹកនាំតៃវ៉ាន់ នឹងទៅបំពេញទស្សនកិច្ចនៅ ប្រទេសចិន

អតីតប្រធានាធិបតីតៃវ៉ាន់លោកMa Ying-jeou នឹងទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយ នៅក្នុងអ្វីដែលអ្នកនាំពាក្យបានហៅថា ជាកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងកោះដែលគ្រប់គ្រង ដោយខ្លួនឯង និងចិនដីគោក។

លោកMaបានធ្វើជាអធិបតីក្នុងរយៈពេលនៃទំនាក់ទំនងដ៏កក់ក្តៅជាមួយ ទីក្រុងប៉េកាំងប៉ុន្តែបានចាកចេញពីការិ យាល័យបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដីគោកបានបរាជ័យក្នុងការទទួលបានការយល់ព្រមចំពេលមានការតវ៉ាដ៏ធំបំផុតរបស់កោះនេះចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ។ ថ្វីដ្បិតតែអតីតប្រធានាធិបតីនិងទៅបំពេញ ទស្សនកិច្ចក្នុងលក្ខណៈឯកជនក៏ដោយក៏ឋានៈរបស់លោកធ្វើឱ្យការធ្វើដំណើរនេះមានភាពលើសលប់ផ្នែកនយោបាយ។

ដំណើរទស្សនកិច្ចដែលបានស្នើឡើងដោយលោក Ma ធ្វើឡើងនៅពេលដែលកងទ័ពរំដោះប្រជាជនចិនបាន បញ្ជូនយន្តហោះចម្បាំងទៅកាន់កោះតៃវ៉ាន់ជារៀងរាល់ថ្ងៃ ហើយនៅពេលដែលទំនាក់ ទំនងផ្លូវការរវាងរដ្ឋា ភិបាលទាំងពីរកំពុងឡើងកម្តៅ។ រដ្ឋាភិបាលដែលកំពុងកាន់អំណាចរបស់ប្រទេសចិនអះអាងថា តៃវ៉ាន់គឺជាផ្នែក នៃទឹកដីជាតិរបស់ខ្លួនប៉ុន្តែគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលកំពុងគ្រប់គ្រងរបស់តៃវ៉ាន់និយាយថាខ្លួន ជារដ្ឋអធិបតេយ្យរួចទៅហើយដែលមិនមែនជាផ្នែករបស់ចិនទៀតនោះទេ។

ការិយាល័យរបស់លោកបាននិយាយកាលពីថ្ងៃអាទិត្យថា លោក Ma ដែលជាសមាជិកនៃគណបក្ស ជាតិនិយម ប្រឆាំង (Kuomingtang) នឹងដឹកនាំគណៈប្រតិភូអ្នកសិក្សា និងនិស្សិត ព្រមទាំងអតីតបុគ្គលិកប្រធានាធិបតីរបស់ គាត់ចាប់ពីថ្ងៃទី២៧ ខែមីនាដល់ថ្ងៃទី៧ខែមេសា។

ការិយាល័យរបស់ប្រធានាធិបតីលោកស្រីធីសៃអ៊ីងវេនTsai Ing-wen បាននិយាយថា លោកMa បានជូនដំណឹង ដល់ការិយាល័យអំពីផែនការរបស់គាត់កាលពីថ្ងៃចន្ទ ហើយថាពួកគេ សង្ឃឹមថាលោក ក្នុងតួនាទីអតីតប្រមុខរដ្ឋ … អាចបង្ហាញពីតម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់តៃវ៉ាន់ និងជំហររបស់ សមភាព និងសេចក្តីថ្លៃថ្នូរ ក្នុងការផ្លាស់ប្តូរឆ្លងច្រកសមុទ្រ។

លោក Hsiao Hsu-tsen នាយកមូលនិធិ Ma Ying-jeou បាននិយាយកាលពីថ្ងៃចន្ទក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងតៃប៉ិថា លោកនឹងទៅទស្សនាទីក្រុង Nanjing ទីក្រុង Wuhan និង Changsha ក៏ដូចជាទីក្រុងដទៃទៀត ។

 លោក Hsiao ក៏បានប្រកាសថា លោកនឹងនាំនិស្សិតមហាវិទ្យាល័យមកពីតៃវ៉ាន់ទៅជួបជាមួយនិស្សិតមកពី សាកលវិទ្យាល័យ Fudan នៃទីក្រុង Shanghai និងសាកលវិទ្យាល័យ Hunan របស់ Changsha ៕

RELATED ARTICLES