Monday, September 23, 2024
Homeព័ត៌មានអន្តរជាតិNUG ទាមទារឱ្យក្រុមហ៊ុនថាមពលយក្សថៃ PTTEPឈប់ទូទាត់លុយឈាមឲ្យរបបយោធា

NUG ទាមទារឱ្យក្រុមហ៊ុនថាមពលយក្សថៃ PTTEPឈប់ទូទាត់លុយឈាមឲ្យរបបយោធា

រដ្ឋាភិបាលរួបរួមជាតិស៊ីវិលរបស់មីយ៉ាន់ម៉ា (NUG) បានផ្ញើលិខិតទាមទារផ្លូវការមួយ ទៅកាន់ក្រុមហ៊ុនសាធា រណៈ ផលិតនិងរុករកPTT ដែលជាកម្មសិទ្ធិរបស់ប្រទេសថៃ (PTTEP) ដោយសុំឱ្យក្រុមហ៊ុនប្រេង និងឧស្ម័ន យក្សមួយនេះផ្អាកការទូទាត់ភាគលាភពីតំបន់ឧស្ម័ននៅឯនាយសមុទ្រYadanaទៅឱ្យរដ្ឋាភិបាលគ្រប់គ្រង ដោយយោធាហើយតម្រូវឲ្យសហគ្រាសប្រេង និងឧស្ម័នមីយ៉ានម៉ា (MOGE) និងផ្តល់ការទូទាត់នាពេលអនា គតទៅកាន់គណនីរបស់ NUGជំនួសវិញ ។

NUG បាននិយាយថា ការទាមទារទៅ PTTEP ត្រូវបានធ្វើឡើងដោយយោងតាមកិច្ចសន្យាដែល បានចុះហត្ថលេ ខារវាងក្រុមហ៊ុន MOGE និងក្រុមហ៊ុនប្រេង និងព្រមានថាវានឹងយកបញ្ហានេះទៅមជ្ឈត្តកម្មនៅក្នុងប្រទេសសិង្ហ បុរីប្រសិនបើក្រុមហ៊ុនថៃបរាជ័យក្នុងការសហការក្នុងរយៈពេល៣០ថ្ងៃ។

NUG បានធ្វើការទាមទារចំនួនពីរចំនុចទី១គឺតម្រូវឲ្យPTTEP ផ្តល់ឱ្យរដ្ឋាភិបាលស៊ីវិលនូវព័ត៌មានអំពីប្រាក់ចំណូ លដែលបានបង់ទៅឱ្យរបបយោធាក្រោមកិច្ចសន្យាដែលពាក់ព័ន្ធ ក៏ដូចជារបាយការណ៍ប្រចាំខែ និងព័ត៌មាន លម្អិតផ្សេងទៀតនៃការងារដែលបានអនុវត្តចាប់តាំងពីរដ្ឋប្រហារនិងទី២ត្រួវផ្អាកការទូទាត់ភាគលាភដល់របបយោធា ។នេះបើតាមរដ្ឋមន្ត្រីផែនការ ហិរញ្ញវត្ថុ និងវិនិយោគរបស់ NUG លោក U Tin Naing Tun បានប្រាប់សន្និ សីទសារព័ត៌មានតាមអ៊ីនធឺណិតកាលពីថ្ងៃចន្ទ។

លោករដ្ឋមន្ត្រីបាននិយាយថាយើងមានបំណងកាត់ផ្តាច់ប្រាក់ដែលហូរចូលតាមរយៈ MOGE ទៅកាន់របបយោធា និងផ្តល់មូលនិធិដល់អំពើហិង្សារបស់របបនេះ។

MOGE បានកត់ត្រាប្រាក់ចំណូលជាង៨០០លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី២ឆ្នាំ២០២២បានមកពីតំបន់ ហ្គាសនៅឯនាយសមុទ្រ Yadana ដែលដំណើរការដោយក្រុមហ៊ុន PTTEP នៅសមុទ្រ Andaman ។

លោក U Soe Thura Tun បាននិយាយថា ទោះបីជាក្រុមហ៊ុនថាមពលបរទេសអំពាវនាវឱ្យបញ្ឈប់ប្រតិបត្តិការ របស់ពួកគេក្នុងប្រទេសមីយ៉ាន់ម៉ា និងការធ្លាក់ចុះនៃផលិតកម្មនៅក្នុងតំបន់ឈូង សមុទ្រមួយចំនួនរួមទាំងយ៉ា ដាណាក៏ដោយ ក៏របបនេះនៅតែរកចំណូលបានចន្លោះពី៨០លានដុល្លារទៅ ១០០លានដុល្លារក្នុងមួយខែពីប្រាក់ ចំណូលពីប្រេង និងឧស្ម័ន៕

RELATED ARTICLES