Monday, September 23, 2024
Homeកីឡាអន្ដរជាតិក្លឹបCrystal តែងតាំងលោក Roy Hodgson លើកទី២

ក្លឹបCrystal តែងតាំងលោក Roy Hodgson លើកទី២

ក្លឹបបាល់ទាត់ Crystal បានតែងតាំងលោក Roy Hodgson ជាគ្រូបង្វឹកសាជាថ្មីឡើងវិញរហូតដល់ចុងបញ្ចប់នៃ រដូវកាល។ នេះបើតាមការប្រកាសរបស់ក្លឹប នៅក្របខ័ណ្ឌ ប្រឺមីញេលីកបាននិយាយកាលពីថ្ងៃអង្គារទី ២១ ខែ មីនា ឆ្នាំ ២០២៣។

គ្រូបង្វឹកវ័យ៧៥ឆ្នាំរូបនេះបានស្នងតំណែងពីគ្រូបង្វឹកសញ្ជាតិបារាំង Patrick Vieira ដែលត្រូវបានបណ្តេញចេញ កាលពីសប្តាហ៍មុនបន្ទាប់ពីដឹកនាំមិនបានល្អបានធ្វើឱ្យក្រុមមានបីពិន្ទុពីលើតំបន់កាត់ចោល។លោកធ្លាប់ដឹកនាំ ក្លឹបCrystal ក្នុងចន្លោះឆ្នាំ ២០១៧-២០២១។

អាជីពជាគ្រូបង្វឹករបស់លោកHodgson បានចាប់ផ្តើមនៅឆ្នាំ១៩៧៩នៅប្រទេសស៊ុយអែត ហើយគាត់បានបន្តដឹក នាំក្លឹបដូចជាក្លឹប Inter Milan, Malmo, Blackburn , Liverpool, West Brom, Fulham, ជម្រើសជាតិស្វីស និងអង់ គ្លេសជាដើម។

Crystalគឺជាក្រុមតែមួយគត់ក្នុងលីគដែលមិនបានទទួលជ័យជម្នះសោះក្នុងឆ្នាំ ២០២៣ ដោយស្មើ៥និងចាញ់៧ ប្រកួតរបស់ពួកគេ។ ការទទួលជ័យជម្នះក្នុងលីគចុងក្រោយរបស់ពួកគេបានកើតឡើងនៅថ្ងៃទី៣១ខែធ្នូ ដោយ ឈ្នះ២-០ នៅលើទឹកដី Bournemouth ហើយពួកគេឈរនៅលេខ១២ មាន ២៧ពិន្ទុ។

ការប្រកួតដំបូងរបស់លោកក្នុងផ្ទះទល់នឹងក្លឹបLeicester City នៅថ្ងៃទី១ខែមេសា បន្ទាប់ពីបញ្ចប់ការសម្រាកអន្តរ ជាតិ៕

RELATED ARTICLES