ខ្សែប្រយុទ្ធ Marcus Rashford របស់ Man United ខ្សែបម្រើ Mason Mount របស់ Chelsea និងអ្នកចាំទី Nick Pope របស់ Newcastleត្រូវបានដកចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតជម្រុះ Euro 2024 នៅខែនេះ។
ក្លឹបបិសាចក្រហមMan United បានប្រកាសកាលពីថ្ងៃចន្ទថា ខ្សែប្រយុទ្ធ Marcus Rashford ត្រូវតែដកចេញពី ក្រុមជម្រើសជាតិអង់គ្លេសដោយសាររបួស។
កីឡាករវ័យ២៥ឆ្នាំបានដួលក្នុងអំឡុងពេលMan Utd ឈ្នះ ៣-១ទៅលើក្រុមFulham នៅក្នុងការប្រកួតពានរង្វាន់ FA Cup វគ្គ1/4 ផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ។
Rashfordស៊ុតបាល់បញ្ចូលទី២៧គ្រាប់និងជួយមិត្តរួមក្រុម បានចំនួន៩ដងសម្រាប់ការបង្ហាញខ្លួន៤៤លើកសម្រា ប់បិសាច ក្រហមនៅរដូវកាលនេះ។ចំណែកឯអាជីពក្នុងក្រុមជម្រើសជាតិវិញគាត់ស៊ុតបាល់បាន១៥គ្រាប់ក្នុង ៥១ប្រកួត។
ជាមួយគ្នានេះដែរ កីឡាករចាំទីPope ដែលលេងបាន ១០ប្រកួតបានរងរបួសក្នុងជ័យជម្នះ 2-1 របស់ Newcastle នៅ Nottinghamកាលពីថ្ងៃសុក្រ។ខណៈMount ក៏កំពុងជាសះស្បើយពីរបួស ហើយនឹងបន្តនៅជាមួយ Chelsea ៕