Friday, April 18, 2025
Homeព័ត៌មានអន្តរជាតិមេបញ្ជាការកំពូល៖អ៊ុយក្រែន នឹងវាយលុកនៅ Bakhmut ឆាប់ៗ​នេះ ខណៈតួលេខលុយ​ស្តា​ប្រ​ទេស​កើនដល់៤១១ពាន់លានដុល្លារ

មេបញ្ជាការកំពូល៖អ៊ុយក្រែន នឹងវាយលុកនៅ Bakhmut ឆាប់ៗ​នេះ ខណៈតួលេខលុយ​ស្តា​ប្រ​ទេស​កើនដល់៤១១ពាន់លានដុល្លារ

លោកOleksandr Syrsky មេបញ្ជាការយោធាជាន់ខ្ពស់អ៊ុយក្រែនបានប្តេជ្ញា​កាលពីថ្ងៃព្រហស្បតិ៍ថានឹង​មានការ​វាយ​ប្រហារប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅជិតទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែននាពេលដ៏ខ្លីខាងមុខ​នេះ​ដែលជាដំណាក់កាលសម្រាប់ការប្រយុទ្ធដ៏យូរបំផុតនៃការឈ្លានពានរបស់ទីក្រុងម៉ូស្គូ។

មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែនបាននិយាយថា អ្នកឈ្លានពានមិនបានបោះបង់ក្តីសង្ឃឹម​ក្នុងការ​ដណ្តើម​យកតំបន់ Bakhmut ទោះក្នុងតម្លៃណាក៏ដោយ បើទោះបីជាមានការខាតបង់ផ្នែកកម្លាំងពលកម្ម និងឧប​ករណ៍​ក៏ដោយ។ កម្លាំងប្រយុទ្ធដ៏សំខាន់របស់រុស្ស៊ីនៅជួរមុខនេះគឺក្រុមទាហានស៊ីឈ្នួល Wagner ។

លោកបន្តថារុស្ស៊ី] កំពុងបាត់បង់កម្លាំងសំខាន់ៗ នៅ Bakhmut] និងអស់ថាមពលហើយនៅពេល ឆាប់ៗនេះ យើងនឹងទាញយកប្រយោជន៍ពីឱកាសនេះ ដូចដែលយើងធ្លាប់បានធ្វើកាលពីអតីតកាល នៅតំបន់Kiin Kharkiv, Balakliya និង Kupyansk” ដោយសំដៅទៅលើករណីដែលកងទ័ពរុស្ស៊ីបានដកថយមុនការ ប្រឈមមុខនឹង​ការ​វាយ​លុករបស់អ៊ុយក្រែន។

ធនាគារពិភពលោក៖អ៊ុយក្រែនត្រូវការលុយ៤១១ពាន់លានដុល្លារស្តាប្រទេស

ធនាគារពិភពលោកបានដំឡើងការប៉ាន់ប្រមាណរបស់ខ្លួនសម្រាប់ការចំណាយលើការស្តារ និងកសាងឡើងវិញ​របស់អ៊ុយក្រែនពីសង្គ្រាមរបស់រុស្ស៊ីដល់អប្បបរមាចំនួន៤១១ពាន់លានដុល្លារក្នុងទសវត្សរ៍ក្រោយ។

ការវាយតម្លៃនេះត្រូវបានអនុវត្តរួមគ្នាដោយក្រុមធនាគារពិភពលោក រដ្ឋាភិបាលអ៊ុយក្រែន គណៈកម្មការអឺរ៉ុប និង​អង្គការសហប្រជាជាតិ។នេះបើយោងតាមរបាយការណ៍របស់AlJazeeraចេញផ្សាយកាលពីថ្ងៃពុធ។តួលេខ​ថ្មីៗនេះបានកើនឡើងពី ៣៤៩ ពាន់លានដុល្លារក្នុងការព្យាករណ៍មុន។

ការខូចខាតដោយផ្ទាល់ចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ បានកើនឡើងដល់១៣៥ពាន់លានដុល្លារ មកទល់​ពេល​នេះ ពីសង្គ្រាមជាងមួយឆ្នាំ។

យោងតាមរបាយការណ៍បានឱ្យដឹងថាផ្ទះប្រហែល២លានខ្នង និងជាង ២០% នៃស្ថាប័នសុខភាពសាធារណៈ​ត្រូវ​បានខូចខាត ហើយយ៉ាងហោចណាស់មានជនស៊ីវិលចំនួន៩៦៥៥ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់​រួមទាំងកុមារ​ចំនួន៤៦១នាក់៕

RELATED ARTICLES