ថ្មីៗនេះ ក្លឹប Napoli របស់ក្របខ័ណ្ឌអ៊ីតាលីស៊េរី A បានចុះកុងត្រាទិញកីឡាករ Leonardo Pavoletti ក្នុងតម្លៃខ្លួន ១៨,៧លានដុល្លារអាមេរិក ។ Pavoletti វ័យ២៨ឆ្នាំ បានចូលលេងឱ្យក្លឹប Genoa ក្នុងឆ្នាំ២០១៥ ប៉ុន្តែបន្ទាប់មកត្រូវបានផ្លាស់ទៅលេងឱ្យក្លឹប Sassuolo ក្នុងលក្ខណៈខ្ចីជើង ។ កីឡាករអ៊ីតាលីរូបនេះ រកគ្រាប់បាល់បាន៣គ្រាប់ នៅ ក្នុងការបង្ហាញខ្លួនចំនួន៩លើកក្នុងក្របខ័ណ្ឌអ៊ីតាលីស៊េរី A រដូវកាលនេះ ។
Napoli រំពឹងថា កីឡាករPavoletti នឹងធ្វើបានល្អក្នុងខណៈរូបគេនឹងត្រូវដាក់ឱ្យលេងជំនួសកន្លែងខ្សែប្រយុទ្ធ Arkadiusz Milik ដែលអវត្តមានក្រោយរបួសសាច់ដុំ ។ សូមបញ្ជាក់ថា ឆ្លងកាត់១៨ប្រកួតនារដូវកាលនេះ Napoli ស៊ុតបាល់បាន ៤០គ្រាប់ របូតវិញ ២១គ្រាប់ ស្ថិតនៅចំណាត់ថ្នាក់លេខ៣លើតារាងក្របខ័ណ្ឌស៊េរី A និងមាន៣៥ពិន្ទុតាមពីក្រោយ Roma (៣៨ពិន្ទុ) និង Juventus (៤២ពិន្ទុ) ៕
ដោយ៖ ឈិត គឹមឆុន